តុលាការឃុំខ្លួនលោក ថេង សាវឿន និងសហការី២នាក់ ក្រោមបទចោទ«រួមគំនិតក្បត់»និងញុះញង់
Your browser doesn’t support HTML5
តុលាការខេត្តរតនគិរីបានសម្រេចឃុំខ្លួន លោក ថេង សាវឿន និងសហការីរបស់លោក ២នាក់ នៅល្ងាចថ្ងៃចន្ទ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ និងញុះញង់បង្កអសន្តិសុខសង្គម។ នេះបើតាម លោក កែវ ភក្តី អ្នកនាំពាក្យរបស់តុលាការ។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនៅទីនោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលបង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។