ភ្នំពេញ៖ អ្នកឃ្លាំមើលដំណើរការនយោបាយនៅកម្ពុជាព្រមានថា ការចូលរួមបង្កើតរដ្ឋាភិបាលចម្រុះសម្រាប់អាណត្តិទី៥នេះ គឺជាចំណុចស្លាប់រស់របស់គណបក្សប្រឆាំង។
យោងតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិក៏អះអាងដែរថា ខ្លួនទទួលបាន៦៣អាសនៈក្នុងសភាជាន់ទាបនេះ។ ប្រសិនបើលទ្ធផលបោះឆ្នោតនេះយកជាការបាននោះ គណបក្សនិមួយៗសុទ្ធតែអាចបង្កើតរដ្ឋាភិបាលបានដោយខ្លួនឯងឬត្រូវការដៃគូរវាងគណបក្សឈ្នះឆ្នោតសម្រាប់បង្កើតរដ្ឋាភិបាលចម្រុះ។
ក៏ប៉ុន្តែអ្នកវិភាគស្ថានការណ៍នយោបាយខ្មែរព្រមានថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវបំផ្លាញដោយគណបក្សប្រជាជនកម្ពុជានិងឈានដល់ការវិនាសឥទ្ធិពលនយោបាយ។
លោក ព្យែរ ជីល្លែត្ត (Pierre Gillette) ជាអតីតនិពន្ធនាយកកាសែតភាសាបារាំង កាំបូឌា ស្វ័រ (Cambodge Soir) ដែលបំពេញការងារនៅកម្ពុជាអស់រយៈពេលជាងដប់ឆ្នាំនិងជាអ្នកតាមដានសភាពការនយោបាយកម្ពុជា។ លោកមើលឃើញថា គួរតែមានគណបក្សមួយនៅក្រៅរដ្ឋាភិបាលសម្រាប់តាមឃ្លាំមើលការអនុវត្តរបស់គណបក្សកាន់អំណាច។ នេះជាគោលការណ៍នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក។
លោក ជីល្លែត្ត បញ្ជាក់ថា គណបក្សជំទាស់ត្រូវគិតគូរពីតម្លៃកម្មវិធីនយោបាយរបស់ខ្លួននិងគ្រោះថ្នាក់នៅថ្ងៃខាងមុខ។
«ចូលរួមបង្កើតរដ្ឋាភិបាលថ្មីរបស់គណបក្សជំទាស់អាចធ្វើទៅបានប្រសិនកម្មវិធីនយោបាយមួយចំនួនរបស់ខ្លួននឹងត្រូវទទួលយកដោយគណបក្សម្ខាងទៀត។ ប្រសិនបើគណបក្សជំទាស់ចូលរដ្ឋាភិបាលចម្រុះដើម្បីបានតួនាទីនិងមុខតំណែងហើយមិនអាចធ្វើអ្វីបានដូចគេបានឃើញគណបក្សហ្វ៊ុនស៊ីនប៉ិកកាលពីអតីតកាល ដូច្នេះបើគណបក្សជំទាស់ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះដើម្បីគ្រាន់តែទទួលបានមុខតំណែងនោះវានឹងក្លាយជារឿងមហន្តរាយ»។
គេជឿថាគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រដោយសារកម្មវិធីនយោបាយរបស់ខ្លួនដូចជាកម្មវិធីតម្លើងប្រាក់ខែដល់មន្ត្រីរាជការនិងកម្មករ កម្មវិធិផ្តល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ ការលើកស្ទួយជីវភាពប្រជាកសិករតាមរយៈការការពារតម្លៃកសិផលរបស់ពួកគេជាដើម។ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនយកកម្មវិធីនយោបាយនេះទៅជាមួយក្នុងរដ្ឋាភិបាលចម្រុះនោះទេ គណបក្សសង្គ្រោះជាតិអាចនឹងធ្វើអត្តឃាតនយោបាយក្នុងភាពជាដៃគូក្នុងរដ្ឋាភិបាល។
ក្រុមអ្នកវិភាគជាច្រើនបានយកឧទាហរណ៍ការស្លាប់របស់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិកមកធ្វើជាមេរៀន។ គណបក្សនេះដែលឈ្នះបានអាសនៈចំនួន៥៨ក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣គឺលើសគណបក្សប្រជាជនកម្ពុជាចំនួន៧អាសនៈ។ ប៉ុន្តែគណបក្សនេះហាក់ដូចជាមិនបានឱកាសយកដើមទុននយោបាយរបស់ខ្លួនមកប្រើក្នុងរដ្ឋាភិបាលចម្រុះនោះទេដោយសារការកាច់ចង្កូតនយោបាយត្រូវពឹងផ្អែកទាំងស្រុងលើគណបក្សប្រជាជនកម្ពុជាដែលមានអំណាចខ្លាំង។
ហើយ២០ឆ្នាំក្រោយមកគណបក្សរាជានិយមនេះបានបញ្ចប់ជីវិតនយោបាយរួចទៅ។ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅកាលពីថ្ងៃទី២៨ ខែកក្ដដាឆ្នាំ២០១៣នេះ គណបក្សហ្វ៊ុនស៊ីនប៉ិកពុំបានទទួលអាសនៈសភាមួយណាឡើយ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគិតថា ការបង្កើតរដ្ឋាភិបាលចម្រុះគឺជាច្រកមួយពិបាកនឹងធ្វើទៅបានដោយសារតែវានឹងមិនមានគណបក្សប្រឆាំងនៅឃ្លាំមើលដំណើរការប្រព្រឹត្តិទៅរបស់រដ្ឋ ហើយវាក៏ជារណ្តៅគ្រោះថ្នាក់របស់គណបក្សសង្គ្រោះជាតិផងដែរ។
«ខ្ញុំមើលទៅបើសិនជាបង្កើតរដ្ឋាភិបាលជាមួយគ្នាគឺពិបាក ដោយសារមានតែគណបក្សតែពីរជាប់ឆ្នោត។ អត់មានគណបក្សប្រឆាំង។ ហើយបើសិនជាបង្កើតអញ្ចឹងមែន ការបែងចែកអំណាចនឹងមានកន្លែងជាន់គ្នា។ ហើយនឹងចាប់ផ្តើមានប៉ែងជើងគ្នាច្រើន។ ហើយបើដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលក្រោយរញ៉េរញ៉ៃ។ ហើយគណបក្សប្រឆាំងអាចបាត់បង់ការគាំទ្រ»។
ប្រសិនបើគេក្រឡេកមើលសំឡេងគាំទ្រពីម្ចាស់ឆ្នោត ទាំងគណបក្សសង្គ្រោះជាតិ ទាំងគណបក្សប្រជាជនកម្ពុជាមានការរត់ប្រដេញគ្នា។ អ្វីដែលគេអាចសន្និដ្ឋានបានគឺថាគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចរយៈពេល៣៤ឆ្នាំមកហើយនេះមានទំនោរទៅរកការបាត់បង់ការគាំទ្រយ៉ាងសម្បើម ហើយគណបក្សសង្គ្រោះជាតិបានប្រជែងឈ្នះមួយជំហានយ៉ាងធំ ដែលអាចអនុញ្ញាត្តឲ្យគណបក្សនេះតថ្លៃយកតួនាទីបម្រើម្ចាស់ឆ្នោតក្នុងអំណាចរដ្ឋនៅតាមមូលដ្ឋានបានដូចជាក្នុងរដ្ឋបាលខេត្ត និងស្រុកជាដើមក្រៅពីការកាន់កាប់អំណាចរដ្ឋាភិបាល។
ក៏ប៉ុន្តែគន្លឺះមួយយ៉ាងសំខាន់នោះគឺថារដ្ឋអំណាចទាំងនេះនឹងត្រូវដាក់ឲ្យនៅក្រោមក្លៀកគណបក្សប្រជាជនកម្ពុជា ហើយក៏ត្រូវឆ្លងកាត់ការបោះឆ្នោតដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាជិកសុទ្ធតែមាននិន្ននាការនិងលម្អៀងទៅរកគណបក្សកាន់អំណាច។
លោកអ៊ូ វីរៈ ពន្យល់ថា គេអាចធ្វើការបែងចែកអំណាចដឹកនាំតាមមូលដ្ឋានទៅឲ្យគណបក្សជំទាស់បានប្រសិនបើមានការចរចាគ្នាបែបណាមួយដើម្បីធ្វើវិសោធនកម្មច្បាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំខេត្ត ក្រុងនិងស្រុក ខណ្ឌ។ នៅពេលនោះប្រសិនបើគេត្រឡប់មកវិភាគលទ្ធផលបោះឆ្នោតចុងក្រោយនេះ គណបក្សជំទាស់នឹងមានសិទ្ធិកាន់កាប់និងដឹកនាំខេត្ត ក្រុងនិងរាជធានីភ្នំពេញជាស្វ័យប្រវត្តិ។
យ៉ាងណាក៏ដោយដំណោះស្រាយទាំងនេះអាចក្លាយជាមុខម្ហូបលើតុចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែវាក៏ជាគោលដៅដែលពិបាកនឹងទម្លាក់ជើងទៅដល់។ ក្នុងស្ថានភាពនេះ កម្លាំងគាំទ្រនយោបាយលើគណបក្សទាំងពីរប្រៀបបានដូចជាគោពីរក្បាលក្នុងនឹមតែមួយដែលមានកម្លាំងប្រហាក់ប្រហែលគ្នា។
ក្នុងន័យនេះ អ្នកស្រីជា វណ្ណាត ដែលជាអ្នកវិភាគឯករាជ្យចង់ឃើញគណបក្សទាំងពីរដើរតួជាសត្វគោពីរក្បាលក្នុងនឹមនិងរទេះតែមួយ។
«ខ្ញុំមើលឃើញថា ពីរហ្នឹង (គណបក្ស) ត្រូវធ្វើការជាមួយគ្នា។ ចែកការទទួលខុសត្រូវយ៉ាងម៉េចក៏ចែកទៅ។ គណបក្សសង្គ្រោះជាតិក៏ដោយត្រូវការដាច់ខាតធ្វើការជាមួយគណបក្សប្រជាជនដែរ។ គណបក្សប្រជាជនក៏ត្រូវការសហការជាមួយគណបក្សសង្គ្រោះជាតិដើម្បីធ្វើការជាមួយគ្នាដែរ។ ប្រជាពលរដ្ឋចង់ឃើញអញ្ចឹង។ ចង់ឃើញគណបក្សពីរធ្វើការជាមួយគ្នាដើម្បីដឹកនាំប្រទេស ដើម្បីបម្រើប្រជាពលរដ្ឋ»។
ទស្សនៈនេះហាក់ដូចជាដើរបញ្ច្រាស់បទពិសោធន៍ជាក់ស្តែងរវាងភាពជាដៃគូរបស់គណបក្សហ្វ៊ុនស៊ីនប៉ិកនិងគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋាភិបាល។
«ការពិតទៅគណបក្សហ្វ៊ុនស៊ីនប៉ិករលាយបាត់មែន ប៉ុន្តែបានផ្តល់បទពិសោធន៍ដ៏ល្វីងជូរចត់ដល់គណបក្សសង្គ្រោះជាតិ។ ហើយគណបក្សសង្គ្រោះជាតិចេញពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ គណបក្សទាំងពីរធ្លាប់ហែលបទពិសោធន៍គ្រប់យ៉ាង ម្ល៉ោះហើយខ្ញុំអត់ជឿថា វាសនាដូចគណបក្សហ្វ៊ុនស៊ីនប៉ិកទេ»។
នៅក្នុងពេលនេះមិនទាន់មានការចរចាជាដុំកំភូនរវាងគណបក្សជាប់ឆ្នោតទាំងពីរទេ។ ប៉ុន្តែពួកគេកំពុងរៀបចំយន្តការសម្រាប់ដោះស្រាយភាពមិនប្រក្រតីជាច្រើនដែលគណបក្សជំទាស់ចាត់ទុកថា ជាមូលហេតុនៃការបាត់បង់ចំនួនអាសនៈ។ បើទោះជាគណបក្សសង្គ្រោះជាតិមិនមានលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមើលឃើញថា គណបក្សជំទាស់នឹងមានកម្លាំងចរចាបែងចែកអំណាចក្នុងរដ្ឋសភា។ នោះគឺគណបក្សជំទាស់អាចនឹងទទួលបានប្រធានគណៈកម្មការមួយចំនួន ហើយនឹងអាចទទួលតំណែងជាអនុប្រធានរដ្ឋសភា។
ជាមួយគ្នានេះលោកអ៊ូ វីរៈ យល់ថាជាមួយនឹងកៅអីតំណាងរាស្ដ្រ៥៥យ៉ាងតិចនិងមុខដំណែងសំខាន់ៗមួយចំនួនក្នុងរដ្ឋសភា គណបក្សសង្គ្រោះជាតិនឹងមានកម្លាំងនយោបាយយ៉ាងសំខាន់មួយក្នុងការធ្វើឲ្យមានតុល្យភាពក្នុងសភាជាន់ទាបនិងអាចជួយទប់ស្កាត់ឥទ្ធិពលគណបក្សកាន់អំណាចមកលើស្ថាបន័នីតិបញ្ញត្តិរួមទាំងអាចជួយជាន់ហ្វ្រាំងនៃទង្វើរបស់រដ្ឋាភិបាលមិនឲ្យឃ្លីងឃ្លោងតាមអំពើចិត្តបាន៕