លោកស្រី​គ្លីនតុន​បាន​ស្តី​បន្ទោស​នាក FBI ​ចំពោះ​ការ​បរា​ជ័យ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី

Former President Bill Clinton applauds as his wife, Democratic presidential candidate Hillary Clinton speaks in New York where she conceded her defeat to Republican Donald Trump after the hard-fought presidential election, Nov. 9, 2016.

នៅ​ក្នុង​ការ​ហៅ​ទួរស័ព្ទ​ទៅ​កាន់ម្ចាស់អំណោយ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោតប្រធា នាធិបតី​របស់​លោក​ស្រី ​លោកស្រី Hillary Clinton ​បាន​ស្តីបន្ទោស​លោក James Comeyនាយក​ភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBIចំពោះ​ការ​បរាជ័យក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោកស្រី​ដោយ​និយាយ​ថា ​ការ​ស៊ើប​អង្កេត​ដែល​បាន​ធ្វើ​ឡើង​វិញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សារអេឡិចត្រូនិច ឬ​អ៊ីម៉ែល​របស់​លោកស្រី​បាន​បំផ្លាញយុទ្ធនាការ​ឃោស​នាបោះឆ្នោត​ប្រធានា​ធិបតី​របស់​លោកស្រី។

ក្នុង​ស្ទង់​មតិថ្នាក់​ជាតិ​ស្ទើរ​តែទាំងអស់ ​បាន​បង្ហាញ​ថា ​លោក​ស្រី​គ្លីន​តុន​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​បាននាំ​មុខ​លោក​ដូណាល់ ត្រាំ (Donald Trump) គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោតនៅ​ថ្ងៃ​អង្គារ។ ​ក៏ប៉ុន្តែ ​លោក Trump ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើលនៅទូទាំង​ប្រទេសនៅ​ពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ចាប់​ផ្តើម ​ហើយ​លោក Trump ​បាន​ទទួល​ជ័យ​ជម្នះ​មិន​ដល់​១២​ម៉ោង ​បន្ទាប់​ពី​ស្ថានីយ​បោះ​ឆ្នោត​បាន​បិទ។​

ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ​បាន​រាយការណ៍​ថា លោកស្រី​គ្លីនតុន ​បាន​ប្រាប់​ពួក​អ្នក​ម្ចាស់​អំណោយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ ​បាន​បង្ហាញ​ថា ​លិខិត​របស់​លោក Comey ​នាយក​ FBI ​ទៅ​កាន់សភា​អំពី​ការ​រកឃើញ​សារ e-mail ​ថ្មី​ដែល​បាន​ធ្វើ​ជា​សាធារណៈតែ​ចំនួន១១ថ្ងៃ​មុនពេល​ការ​បោះឆ្នោត ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​ដ៏​ខ្លាំងក្លា។​មនុស្ស​៣​នាក់​ ដែល​បាន​ចូល​រួម​នៅ​ក្នុងសន្និសីទ​តាម​ទូរស័ព្ទ​របស់​លោកស្រី​គ្លីនតុន ​បាន​រៀប​រាប់​ប្រាប់​ឡើង​វិញ​ពី​ការ​វិភាគ​របស់​លោក​ស្រីអំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

​ការ​សន្ទនា​របស់​លោកស្រី​គ្លីនតុន​បាន​ធ្វើ​ឡើង​ជាមួយ​ពួក​អ្នកគាំទ្រជាលើក​ទី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ នៅពេល​ដែល​លោកស្រី​បាន​ពិភាក្សា​លម្អិត​ពី​លទ្ធផលនៃ​យុទ្ធ​នាការ​ឃោស​នាបោះឆ្នោត​មិន​បាន​ទទួល​ជោគជ័យ។​ លោកស្រី​មិន​សូវចេញ​មុខមាត់​ចាប់​តាំងពី​លោកស្រី​ចាញ់ការ​បោះឆ្នោតលោកTrumpនៅ​ក្នុង​សុន្ទ​រកថា​មួយទៅ​កាន់​ពួក​អ្នកគាំទ្រ និងក្រុម​ការងារ​របស់​លោកស្រី​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​មុន៕