ភ្នំពេញ —
អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសង្កេតការណ៍បោះឆ្នោតកាលពីថ្ងៃអាទិត្យនិយាយថា ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោតនោះអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
នៅឯការិយាល័យបោះឆ្នោតមួយកន្លែងក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ អ្នកបោះឆ្នោតមួយក្រុមបានរអ៊ូរទាំអំពីឈ្មោះអ្នកបោះឆ្នោតស្ទួននៅក្នុងបញ្ជីបោះឆ្នោត និងទឹកខ្មៅដែលអាចលាងជ្រះ។
លោកម៉ក់ គាគឺជាអ្នកបោះឆ្នោតម្នាក់ក្នុងក្រុមនេះ។ លោកនិយាយថា ប្រពន្ធរបស់លោកមានឈ្មោះពីរនៅក្នុងបញ្ជីបោះឆ្នោត ហើយលោកខ្លួនឯងផ្ទាល់ អាចលាងទឹកខ្មៅចេញពីម្រាមចង្អុលដៃស្តាំរបស់លោកបានយ៉ាងស្រួល តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបានបោះឆ្នោតរួចកាលពីថ្ងៃអាទិត្យ។
លោកនិយាយថា៖ «តើការបោះឆ្នោតហ្នឹង យុត្តិធម៌ ត្រឹមត្រូវទេ បើលាងស្អាតអញ្ចឹង? កាលជំនាន់អ៊ុនតាក់ ខ្ញុំលាងអត់ជ្រះទេ ព្រោះទឹកថ្នាំគេវាឡើងក្រម៉ ក្រាស់ ហើយឥឡូវខ្ញុំលាងស្អាតចែស។ អញ្ចឹងហើយវាអត់មានប្រសិទ្ធិភាពស្អីផង»។
កាលពីថ្ងៃច័ន្ទ អង្គការក្រៅរដ្ឋាភិបាល មួយឈ្មោះតម្លាភាពកម្ពុជា បាននិយាយថា អ្នកសង្កេតការណ៍បោះឆ្នោតជាង៩០០នាក់ដែលខ្លួនបានដាក់ពង្រាយនៅតាមការិយាល័យចំនួនជាង៤០០កន្លែងនៅទូទាំងប្រទេស បានរកឃើញថា ក្រៅពីបញ្ហាទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោត និងឈ្មោះអ្នកឆ្នោតស្ទួននេះ មានអ្នកបោះឆ្នោតជាច្រើនដែលមានលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ តែមិនអាចរកឈ្មោះរបស់ខ្លួនឃើញនៅលើបញ្ជីបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតចំនួន៦០ភាគរយនៃចំនួនការិយាល័យបោះឆ្នោតសរុបជាង១ម៉ឺន៩ពាន់នៅទូទាំងប្រទេស។
នៅក្នុងការរកឃើញពីការសង្កេតការណ៍របស់ខ្លួន អង្គការនេះក៏រកឃើញផងដែរថា អ្នកបោះឆ្នោតជាច្រើនដែលមានឯកសារគ្រប់គ្រាន់ មិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតទេ។ ប៉ុន្តែ អ្នកដែលគ្មានឯកសារអត្តសញ្ញាណត្រឹមត្រូវមួយចំនួនបែរជាត្រូវបានគេអនុញ្ញាតឲ្យបោះឆ្នោតទៅវិញ។
លោកព្រាប កុលគឺជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលមានស្នាក់ការធំនៅប្រទេសអាឡឺម៉ង់។ លោកបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា៖«ដោយសារតែមានប្រជាពលរដ្ឋច្រើនពេកមិនបានបញ្ចេញសិទ្ធិបោះឆ្នោត បូកផ្សំនឹងភាពមិនប្រក្រតីមួយចំនួនទៀត យើងខ្ញុំមិនធានាថា លទ្ធផលនេះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទេ»។
លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលគណនាដោយគណបក្សប្រជាជនកម្ពុជា បង្ហាញថា គណបក្សកាន់អំណាចនេះទទួលបានអាសនៈចំនួន៦៨ក្នុងចំណោមអាសនៈសភាសរុប១២៣ រីឯគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងទទួលបាន៥៥អាសនៈ។ ប៉ុន្តែក្រុមអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែលបានបង្ហាញតួលេខខុសគ្នាបន្តិចគឺគណបក្សប្រជាជនទទួលបានអាសនៈចំនួន៦៧ ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន៥៦។
ប៉ុន្តែ គណបក្សប្រឆាំងបានច្រានចោលលទ្ធផលបឋមនេះ កាលពីថ្ងៃច័ន្ទ ដោយនិយាយថា ខ្លួនបានរកឃើញភាពមិនប្រក្រតីជាច្រើន ដែលមានការបាត់ឈ្មោះអ្នកបោះឆ្នោតរហូតដល់១លាន២សែននាក់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និងនៅក្នុងបញ្ជីនោះ មានឈ្មោះស្ទួនចំនួន២សែននាក់។
មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីបានទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីទាំងនេះ។
នៅមុនពេលបោះឆ្នោត ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានរកឃើញឈ្មោះអ្នកបោះឆ្នោតស្ទួនជាច្រើន និងឈ្មោះខ្មោចជាច្រើនទៀត នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបានព្រមានថា អ្នកបោះឆ្នោតជាច្រើក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះបញ្ជីចំនួនជាង៩លាន៦សែននាក់ នឹងមិនអាចរកឈ្មោះរបស់ខ្លួនឃើញនៅក្នុងបញ្ជីឈ្មោះដ៏ចម្រូងចម្រាស់នេះទេ នៅថ្ងៃបោះឆ្នោត។
លោកព្រាប កុលនិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប. អាចបញ្ជៀសបញ្ហាទាំងអស់នេះបាន ប្រសិនបើអង្គភាពនេះបានយកចិត្តទុកដាក់ទៅលើកង្វល់ដែលបានលើកឡើងដោយអង្គការសង្គមស៊ីវិល ហើយបើកទូលាយឲ្យមានការពិនិត្យទៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតប្រកបដោយតម្លាភាពនោះ។
លោកនិយាយថា៖ «ពួកយើងមានការព្រួយបារម្ភថា ភាពមិនប្រក្រតីទាំងអស់ហ្នឹងអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត អាណត្តិទី៥នេះ មិនដឹងថា ខាតគណបក្សណា ឬចំណេញគណបក្សណាទេ។ យើងខ្ញុំមិនធ្វើការវាយតម្លៃទេ»។
នៅក្នុងសន្និសីទកាសែតមួយមុនពេលបោះឆ្នោត លោកអ៊ឹម សួស្តី ប្រធានគ.ជ.ប.បានថ្លែងថា នរណាដែលមានភស្តុតាងជាក់ស្តែងអំពីភាពមិនប្រក្រតីណាមួយដែលកើតមានក្នុងថ្ងៃបោះឆ្នោត គួរតែបង្ហាញវាចេញមក។
លោកនិយាយថា៖ «បើសិនជាមានភាពមិនប្រក្រតីកន្លែងណាមួយនោះ សូមចាប់ឲ្យបាន ហើយបញ្ជូនទៅឲ្យមន្រ្តីសន្តិសុខ នៅតាមការិយាល័យនីមួយៗ ឃាត់ខ្លួនទុកដើម្បីធ្វើការស៊ើបអង្កេត»។
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន និងជនណាដែលមានភស្តុតាងអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត មកបង្ហាញមុខនៅក្នុងការជួបជុំគ្នាមួយនៅទីស្នាក់ការរបស់ខ្លួនក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃពុធ ដើម្បីប្រមូលភស្តុតាងបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។
តែទោះជាយ៉ាងនេះ លោកព្រាប កុលនិយាយថា ការរកឃើញពីការសង្កេតការណ៍ការបោះឆ្នោតរបស់ក្រុមលោក មិនមានអ្វីជាប់ពាក់ព័ន្ធនឹងការទទួលស្គាល់ឬមិនទទួលស្គាល់លទ្ធផលរបស់គណបក្សនយោបាយណាមួយទេ។
លោកនិយាយថា៖ «យើងមិនខ្វល់ ថាតើគណបក្សណាឈ្នះ អ្នកណាមានកៅអីប៉ុន្មាន ឬលទ្ធផលយ៉ាងម៉ិចទេ។ សំខាន់គឺយើងចង់ផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់សិទ្ធិបោះឆ្នោត»៕

Your browser doesn’t support HTML5