ប្រទេស​ចិន​ចង់​នាំ​ចូល​ប្រេង​បន្ថែម​ពី​ប្រទេស​នីហ្សេរីយ៉ា

រូបថតឯកសារ៖ នាវា​ដឹកប្រេងឆៅ​ចូល​ក្នុង​កំពង់​ផែ​ Qingdao ក្នុង​ខេត្ត​ Shandong របស់​ប្រទេស​ចិន។

ថ្វីដ្បិត​តែ​មាន​ការ​ប្រែប្រួល​លើ​តម្លៃ​ប្រេង​ឆៅ​ដោយសារ​ការផលិត​ប្រេងច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទូទាំង​ពិភពលោក​ ​ហើយ​ប្រទេស​អ៊ីរ៉ង់​បាន​វិល​ត្រឡប់មក​ផលិត​ប្រេង​ច្រើន​ជាង​មុន​ជាង​ការរំពឹង​ទុក ​ប្រទេស​ចិនមាន​បំណង​ចង់​នាំ​ចូល​ប្រេង​ឆៅ​កាន់​តែ​ច្រើន​ពី​ប្រទេស​នីហ្សេរីយ៉ា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន​នីហ្សេរីយ៉ា ​លោក​ Zao LingXiang​ ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​នីហ្សេរីយ៉ា បាន​មាន​ប្រសាសន៍​ថា៖ «តាម​គំនិត​របស់​ខ្ញុំ វា​មិន​មាន​បញ្ហា​នោះ​ទេ​ទោះបី​ជា​ប្រទេស​អ៊ីរ៉ង់​ត្រឡប់​មក​វិញ​ឬ​អត់។ ក្រុមហ៊ុន​ចិន​ចង់​នាំចូល​ប្រេងឆៅ​បន្ថែម​ទៀត​ពី​ប្រទេស​នីហ្សេរីយ៉ា»។​

បរិមាណ​នាំ​ចេញ​សរុប​ទៅ​កាន់​ប្រទេស​ចិន​គឺ​ត្រឹម​តែ​១​លាន​ធុង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៥ ដែល​ស្មើ​នឹង​១,៣ភាគរយ​នៃ​ការនាំ​ប្រេង​ចេញ​សរុប​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នីហ្សេរីយ៉ា។ ​លោក LingXiang បាន​មាន​ប្រសាសន៍​ថា ពាណិជ្ជកម្ម​ប្រេង​រវាង​ប្រទេស​ទាំង២​មាន​ទឹកប្រាក់​ក្បែរ​១៥​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៣​របស់​ចិន​ក្នុង​ទ្វីប​អាហ្វ្រិក។

ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្វ្រិក។ ក្រៅ​ពី​ប្រេង ទំនិញ​ផ្សេង​ទៀត​ដែល​ចិន​នាំ​ចូល​ពី​នីហ្សេរីយ៉ាង​រួម​មាន​ ម៉ាស៊ីន ឧបករណ៍​ដឹក​ជញ្ជូន ក្រណាត់ ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ ថ្នាំពេទ្យ​ និង​កុំព្យូទ័រ៕​