ពួកមន្រ្តីចិននិងវៀតណាម ដែលកំពុងជួបប្រជុំគ្នាក្នុងទីក្រុងហាណូយ កំពុងសម្តែងនូវឆន្ទៈធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទងដែលមានការតានតឹងលើជម្លោះការដ្ឋានខួងប្រេងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលបានសាងសង់ឡើងកាលពីពេលថ្មីៗនេះនៅផ្ទៃទឹកមានជម្លោះ។
សេចក្តីអត្ថាធិប្បាយនៅថ្ងៃពុធនេះ បានកើតមានឡើងនៅពេលដែលភាគីទាំង២ បានធ្វើការជួបប្រជុំកម្រិតខ្ពស់លើកទីមួយចាប់តាំងការសាងសង់ការដ្ឋានខួងប្រេងរបស់រដ្ឋនៅខែឧសភា ដែលបាននាំឲ្យមានភាពមិនចាញ់មិនឈ្នះលើផ្លូវនាវាចរណ៍និងបាតុកម្មប្រឆាំងចិនដ៏ប្រល័យក្នុងប្រទេសវៀតណាម។
រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh បានបញ្ជាក់នៅថ្ងៃពុធនេះថា ជម្លោះក្នុងសមុទ្រចិនខាងត្បូង នឹងក្លាយជាការផ្តោតការយកចិត្តទុកដាក់នៃជំនួបរបស់លោកជាមួយលោក Yang Jiechi ប្រធានក្រុមប្រឹក្សារដ្ឋចិន។
«យើង ចង់ពិភាក្សានិងដោះស្រាយស្ថានភាពដ៏ស្មុគ្រស្មាញក្នុងសមុទ្រចិនខាងកើតហើយនឹងជួយអភិវឌ្ឍន៍ទំនាក់ទំនងល្អនិងស្ថេរភាពរវាងប្រទេសទាំង២ដើម្បីផលប្រយោជន៍របស់ភាគីទាំង២និងតំបន់»។
លោក Yang បានទទួលស្គាល់ថា ជម្លោះនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសកុម្មុយនិស្តទាំង២ដែលបានប្រយុទ្ធបង្ហូរឈាមអស់រយៈ៣សប្តាហ៍នៅតាមព្រំដែនក្នុងឆ្នាំ១៩៧៩។
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាមMinhមក លោក Yang មានផែនការជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និងលោក Nguyen Phu Trong ប្រមុខបក្សកុម្មុយនិស្តវៀតណាម។
លោក Duong Danh Dy អតីតអគ្គៈកុងស៊ុលវៀតណាមប្រចាំខេត្ត Guangzhou ប្រទេសចិន បានប្រាប់វីអូអេ ផ្សាយជាភាសាវៀតណាមថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងស្វះស្វែងធ្វើការសម្របសម្រួលតាមរយៈដំណើរបំពេញទស្សនៈកិច្ចរបស់លោក Yang នេះ។