ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គន្លឹះ​ក្នុង​ការបញ្ឈប់​ភាពគឃ្លើន​របស់កូរ៉េខាងជើង

រូប​ភាព​ឯកសារ៖ ទង់​ជាតិ​កូរ៉េ​ខាង​ជើង​និង​ប្រទេស​ចិន​ ត្រូវ​បាន​ដាក់​លើ​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​នៅ​ខេត្ត​ Jilin ភាគ​ខាង​កើត​ប្រទេស​ចិន។​

ក្រុម​អ្នកជំនាញការ​បាន​ថ្លែង​នៅ​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ថា មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ការបញ្ឈប់​ការពិសោធន៍​ខាង​យោធា​របស់​កូរ៉េ​ខាងជើង​និង​សក្តានុពល​ក្នុង​ការបង្ខំ​ឲ្យ​ប្រទេស​ដ៏​សាហាវ​មួយ​នេះ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន ​គឺ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

​តំណាងរាស្រ្ត​អាមេរិក​បាន​ឯកភាព​លើ​ការអះអាង​នេះ ដោយ​អ្នកតំណាងរាស្រ្ត គឺ​លោកAlan Lowenthal បាន​ចង្អុលបង្ហាញ​ពី​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​ អំពី​របប​មិន​មាន​ស្ថិរភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង គឺ​លោក Kim Jong Un។

ប្រធាន​គណៈកម្មាធិការ​នេះ​ លោក Matt Salmonបាន​ហៅ​ប្រទេស​ចិន​ថា​ជា​សត្វ​ស្វា​ដែល​មាន​ទម្ងន់​ជាង​៣០០​គីឡូក្រាមសម្រាប់​ប្រទេស​កូរ៉េខាងជើង ដែល​ផ្គត់ផ្គង់​៨០​ភាគរយ​នៃ​ម្ហូបអាហារ​និង​ថាមពល​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ហើយ​ក៏ជា​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង។

លោកBruce Klingner អ្នកវិភាគ​នៃ​មូលនិធិ​ Heritage Foundation បាន​មាន​ប្រសាសន៍​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដែល​ឲ្យ​ប្រទេស​ចិន​ស្រប​ទៅ​តាម​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង។

សមាជិក​សភា​អាមេរិក​បាន​បោះឆ្នោត​ស្ទើរ​តែ​ជា​ឯកច្ឆ័ន្ទ​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​អនុម័ត​ច្បាប់​ក្នុង​ការពង្រីក​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង៕