Hello VOA៖ តើ​យុទ្ធនាការ​បី​ធំៗ​​បង្ក្រាប​ការ​ជួញ​ដូរម​នុស្ស ការ​លាង​លុយ និង​ល្បែង​ស៊ី​សង​ អាច​ទទួល​ជោគ​ជ័យ​ដែរ​ឬ​ទេ?

Your browser doesn’t support HTML5

រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រតិបត្តិ​ការ​យុទ្ធនាការ​ភ្លោះធំ​ៗចំនួនបី នា​ពេល​ថ្មីៗ​នេះ ​ដើម្បី​​បង្ក្រាប​បទល្មើស ជួញដូរមនុស្ស ការលាងលុយកខ្វក់ និងល្បែងស៊ីសងខុសច្បាប់។ ការ​បង្ក្រាបនេះ​កើតមាន​ឡើង ក្រោយពេលកើតបាតុភាព​រហូតវិសាលភាព​នៃបទល្មើសទាំងនេះ បាន​ក្លាយ​ជាចំណាប់អារម្មណ៍ និង​ជាគោល​ដៅ​នៃ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និងអន្តរជាតិ​នានា។ ក្នុងកម្មវិធី Hello VOA ប្រចាំ​ខែ​ ក្រោម​មូលបទ «អភិបាលកិច្ចល្អ» ដែល​ចាក់ផ្សាយ​កាលពីរាត្រីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បាន​ចូល​មក​អន្តរាគមន៍ បកស្រាយ​អំពីដើមចម ភាពស្មុគ្រស្មាញប្រទាក់ក្រឡា នៃបទល្មើស​ធំៗទាំងបី និងក៏ដូចជា​លទ្ធភាពដែល​រដ្ឋអំណាចអាចយកឈ្នះក្នុងយុទ្ធនាការទាំងបីខាងលើ៕