គណបក្សជំទាស់ធំជាងគេក្នុងប្រទេសកាមេរូន និយាយថារដ្ឋាភិបាលប៉ុនប៉ងធ្វើឃាត មេដឹកនាំខ្លួនគឺលោក ម៉ូរ៉ៃ ខាំតូ (Maurice Kamto)។ គណបក្សជំទាស់ The Cameroon Resistance Movement (CRM) បានប្រកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ គឺបីថ្ងៃបន្ទាប់ពីគណបក្សជំទាស់និយាយថាមានខ្មាន់ កាំភ្លើងម្នាក់ បានព្យាយាមបាញ់សម្លាប់លោក ខាំតូ ក្នុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Garoua តែរដ្ឋាភិបាលវិញបានបដិសេធអំពីរឿងនេះ។
សេចក្តីថ្លែងការណ៍គណបក្សជំទាស់ CRM កាលពីថ្ងៃចន្ទ បានថ្លែងថាខ្លួនចង់ឲ្យពិភពលោកដឹងថាគេមានគម្រោងកម្ចាត់មេដឹកនាំរបស់ខ្លួន គឺលោក Maurice Kamto។ សេចក្តីប្រកាសព័ត៌មានដដែលបានអំពាវនាវដល់ពលរដ្ឋកាមេរូនឲ្យ បានដឹងឮ ហើយទទូចថាលោក Maurice Kamto ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេស កាមេរូន ក្នុងពេលបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០១៨ តែលោកប្រធានាធិបតីដែលកាន់អំណាចយូរ គឺលោក Paul Biya បានលួចយកជ័យជម្នះនេះ។
កាលពីថ្ងៃសុក្រ លោក Maurice Kamto បានបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីនៃតំបន់ភាគខាងជើង។ លោកបានជិះរថយន្ត ដែលមានហ្វូង មនុស្សច្រើនឈរទទួលលោកអមសងខាងផ្លូវ នៅពេលអង្គរក្សលោកបានជិះតាមពីក្រោយ បាន លោតចាប់ខ្មាន់កាំភ្លើងដែលតាមពួកគេពីក្រោយដោយជិះម៉ូតូ។ អង្គរក្សបាននិយាយថាបុរសនោះបានកាន់កាំភ្លើង rifle ដើម្បីបាញ់សម្លាប់លោកKamto ។ បុរសនោះក្រោយមកត្រូវគេបញ្ជាក់ អត្តសញ្ញាណថាជាទាហាននៅក្រោមបញ្ជាអភិបាលខេត្ត៕