ភ្នំពេញ —
និស្សិតខ្មែរចំនួន៨នាក់ ដែលបានទទួលអាហារូបករណ៍ Fulbright ដើម្បីទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក និយាយថា ពួកគេសង្ឃឹមថា នឹងអាចជួយអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យរីកចម្រើនជាងនេះ ក្រោយពីពួកគេបានបញ្ចប់ការសិក្សានិងវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញនោះ។
អ្នកនាង ប៉ិល ដាឡែន ស្ថិតក្នុងចំណោមអ្នកទទួលបានអាហារូបករណ៍ចំនួន៨នាក់នៅឆ្នាំនេះ។ នាងនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតខាងអប់រំ នៅសាកលវិទ្យាល័យ Columbia University។ នាងបាននិយាយនៅក្នុងពិធីបង្ហាញខ្លួន(ឧទ្ទេសនាម)មុនពេលចេញដំណើរមួយនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ កាលពីខែមុន។
នាងនិយាយថា៖ «នៅពេលខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំចង់ចូលបម្រើការងារនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ពីព្រោះខ្ញុំចង់ក្លាយជាចំណែកមួយជួយជ្រុំជ្រែងក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ពីព្រោះខ្ញុំជឿថា វិស័យអប់រំគឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការជួយប្រទេសជាតិដើម្បីឈានទៅរកការអភិវឌ្ឍ»។
តាំងពីឆ្នាំ១៩៩៤មក កម្មវិធី Fulbright បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួនសរុបជាង១៣០នាក់ហើយ ដោយរួមទាំងនិស្សិតទាំង៨នាក់នេះផង ដើម្បីឲ្យពួកគេបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក។
លោកWilliam Todd គឺជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។
លោកនិយាយថា៖ «ពួកគេនឹងផ្តល់ក្តីសង្ឃឹមដល់យុវជនកម្ពុជា។ មិនថា ពួកគេនឹងចូលបម្រើការងារនៅក្នុងរដ្ឋាភិបាល ឬវិស័យនានា ដូចជាច្បាប់ ឬអប់រំក៏ដោយ ពួកគេនឹងផ្តល់អនាគតមួយដល់យុវជននៃប្រទេសនេះ។ ពួកគេនឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ ហើយនឹងជួយជ្រុំជ្រែងប្រទេសឲ្យឈានឆ្ពោះទៅមុខ»។
យោងតាមស្ថានទូតអាមេរិកឲ្យដឹងថា អ្នកដែលបានវិលត្រឡប់ពីការសិក្សាក្នុងកម្មវិធី Fulbright មួយចំនួនកំពុងបម្រើការងារក្នុងមុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។
លោកសូផា រតនាគឺជាអតីតអ្នកទទួលបានអាហារូបករណ៍ Fulbright ម្នាក់ដែលបច្ចុប្បន្នកំពុងធ្វើការក្នុងក្រុមហ៊ុនឯកជនមួយ។ លោកនិយាយថា បើគ្មានអាហារូបករណ៍នេះទេ លោកទំនងជាមានឱកាសតិចតួចក្នុងចូលរួមនៅក្នុងកម្មវិធីនានា ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ។
លោកនិយាយថា៖ «វាបានបើកទ្វារនៃឱកាសហ្នឹងច្រើន។ អញ្ចឹង នៅពេលដែលយើងស្គាល់គេច្រើនទៅ យើងបានចូលរួមក្នុងកម្មវិធីជាច្រើន។ ប៉ុន្តែ បើអត់បានទទួលអាហារូបករណ៍ហ្នឹងទេ ឱកាសក្នុងការចូលរួមក្នុងកម្មវិធីទាំងអស់ហ្នឹងក៏វាតិចជាងហ្នឹងដែរ»។
លោកប៉ិល សំអុនគឺជាឪពុករបស់អ្នកនាងប៉ិល ដាឡែន។ លោកនិយាយថា លោកនិងក្រុមគ្រួសារមានសំណាងណាស់ដែលមានកូនស្រីបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិកនោះ។
លោកនិយាយថា៖ «ការទៅរៀនសូត្ររបស់គេពីរឆ្នាំនេះ ក៏ខ្ញុំនិយាយប្រាប់គេថា កូនអើយ ខំប្រឹងរៀនទៅនៅស្រុកគេ។ យើងខំប្រឹងរៀនយកចំណេះវិជ្ជាហ្នឹងមក ហើយវិលមកស្រុកខ្មែរយើងវិញ ជួយធ្វើការបម្រើជាតិយើង»។
អ្នកទទួលបានអាហារូបករណ៍ Fulbright ទាំងអស់នៅឆ្នាំនេះ នឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតរបស់ពួកគេរៀងៗខ្លួនផ្នែកច្បាប់ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ ភាសាវិទ្យា ការបង្រៀនភាសាអង់គ្លេស និងការអប់រំនៅតាមសាកលវិទ្យាល័យល្បីៗមួយចំនួនក្នុងសហរដ្ឋអាមេរិក៕
អ្នកនាង ប៉ិល ដាឡែន ស្ថិតក្នុងចំណោមអ្នកទទួលបានអាហារូបករណ៍ចំនួន៨នាក់នៅឆ្នាំនេះ។ នាងនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតខាងអប់រំ នៅសាកលវិទ្យាល័យ Columbia University។ នាងបាននិយាយនៅក្នុងពិធីបង្ហាញខ្លួន(ឧទ្ទេសនាម)មុនពេលចេញដំណើរមួយនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ កាលពីខែមុន។
នាងនិយាយថា៖ «នៅពេលខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំចង់ចូលបម្រើការងារនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ពីព្រោះខ្ញុំចង់ក្លាយជាចំណែកមួយជួយជ្រុំជ្រែងក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ពីព្រោះខ្ញុំជឿថា វិស័យអប់រំគឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការជួយប្រទេសជាតិដើម្បីឈានទៅរកការអភិវឌ្ឍ»។
តាំងពីឆ្នាំ១៩៩៤មក កម្មវិធី Fulbright បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួនសរុបជាង១៣០នាក់ហើយ ដោយរួមទាំងនិស្សិតទាំង៨នាក់នេះផង ដើម្បីឲ្យពួកគេបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក។
លោកWilliam Todd គឺជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។
លោកនិយាយថា៖ «ពួកគេនឹងផ្តល់ក្តីសង្ឃឹមដល់យុវជនកម្ពុជា។ មិនថា ពួកគេនឹងចូលបម្រើការងារនៅក្នុងរដ្ឋាភិបាល ឬវិស័យនានា ដូចជាច្បាប់ ឬអប់រំក៏ដោយ ពួកគេនឹងផ្តល់អនាគតមួយដល់យុវជននៃប្រទេសនេះ។ ពួកគេនឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ ហើយនឹងជួយជ្រុំជ្រែងប្រទេសឲ្យឈានឆ្ពោះទៅមុខ»។
Your browser doesn’t support HTML5