ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៥ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករានៅក្នុងរាជធានីភ្នំពេញ។
ចូលរួមក្នុងឱកាសនោះមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក ជា ស៊ីម ប្រធានគណបក្សនិងលោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
ពិធីបុណ្យដែលត្រូវបានគេចាត់ទុកថា ជាបុណ្យជាតិសម្រាប់ប្រទេសកម្ពុជានោះមានអ្នកចូលរួមប្រហែលជាងមួយម៉ឺននាក់ដែលសុទ្ធតែជាសមាជិកនៃគណបក្សគ្រប់គ្រងប្រទេស ហើយបានប្រារព្ធធ្វើនៅមណ្ឌលកំសាន្តកោះពេជ្រនាទីក្រុងភ្នំពេញ។
មេដឹកនាំគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងទឹកមុខរីករាយ ត្រូវបានអ្នកគាំទ្រស្វាគមន៍ មុននឹងពិធីផ្លូវការបានចាប់ផ្តើម។
ការរៀបចំពិធីយ៉ាងឱឡារិកនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរប៉ូលិសខ្មែរបានបណ្តេញយ៉ាងហិង្សាលើការជួបជុំតវ៉ារបស់គណបក្សសង្គ្រោះជាតិនិងដាក់បម្រាមមិនឱ្យមានការជួបជុំគ្នាត្រឹមពីមនុស្ស១០នាក់ឡើងទៅ៕