ជនភៀសខ្លួន​ខ្មែរ​ម្នាក់​សរសេរ​សៀវភៅ​អំពី​ការ​តស៊ូ​រហូត​ដល់​បាន​ចូល​ធ្វើការ​ក្នុង​កងការពារ​ប្រធានាធិបតី​អាមេរិក

Your browser doesn’t support HTML5

លោក អួន ឡឺត ទៅ​លាង​ចាន​នៅ​ភោជនីយដ្ឋាន​ចិន​ពេល​លោក​ទើប​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៣។ លោក​បាន​ខិតខំ​រៀនសូត្រ​យក​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Widener University នៅ​រដ្ឋ Pennsylvania ។ នៅ​ឆ្នាំ​២០០២​ លោក​បាន​ក្លាយ​ខ្លួន​ជា​បុគ្គលិក​ម្នាក់​ក្នុង​កង​ការពារ​សន្តិសុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ លោក អួន ឡឺត បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់​លោក ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា៖ «A REFUGEE'S AMERICAN DREAM From the Killing Fields of Cambodia to the U.S. Secret Service‍» ឬ​ជា​ខ្មែរ​ថា ‍«សុបិន​អាមេរិកាំង​របស់​ជន​ភៀសខ្លួន​ម្នាក់ ពី​វាលពិឃាត​នៅ​កម្ពុជា ដល់​កងការពារ​សន្តិសុខ​ប្រធានាធិបតី‍»។ សូម​លោក​អ្នកនាង​ទស្សនា​បទសម្ភាសន៍​របស់​លោក ប៉ូច រាសី នៃ​វីអូអេ ជាមួយ​លោក អួន ឡឺត៕