ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើមហាបាតុកម្មនៅថ្ងៃទី៧ខែកញ្ញាខាងមុខនេះមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺជាគោលដៅបង្ហាញកម្លាំងគាំទ្រនយោបាយតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃបានបញ្ជូនឯកសារទៅកាន់ស្ថានទូតនានា ទៅកាន់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ដោយស្រង់សម្តីមេដឹកនាំគណបក្សជំទាស់ថា ការធ្វើមហាបាតុកម្មគឺដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងភ្នំពេញថា ការធ្វើមហាបាតុកម្មគឺដើម្បីបង្ហាញកម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដើម្បីទាមទារឲ្យមានដំណោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។
លោកនិយាយថា៖ «បំណងរបស់យើងចង់ឲ្យមតិជាតិ និងអន្តរជាតិឃើញថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិឃើញច្រើន គឺចប់។ ដូច្នេះអ្វីៗដែលយើងនិយាយនិងទាមទារមានតម្លៃ។ ដូចខ្ញុំបញ្ជាក់អញ្ចឹង នៅប្រទេសបារាំង គ្មានអ្នកណាចង់រំលំរដ្ឋាភិបាលអីទេ។ គេចង់បានដំណោះស្រាយត្រឹមត្រូវលើបញ្ហាអីមួយ។ គឺយើងចង់ឃើញការគាំទ្រច្រើន ចប់»។
លោកសម រង្ស៊ីបានលើកឧទាហរណ៍ការធ្វើបាតុកម្មនៅប្រទេសបារាំងដែលមានកម្លាំងមហាជនអាចកើនរហូតដល់៥០ម៉ឺននាក់ ឬកន្លះលាននាក់ដែលនឹងបង្ហាញថា ចលនាប្រជាជនមានកម្លាំងខ្លាំងក្នុងការទាមទារអ្វីមួយដែលពួកគេចង់បាន។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មេដឹកនាំគណបក្សជំទាស់គិតថាបាតុករចំនួនដប់ម៉ឺននាក់អាចជាកម្លាំងតំណាងឲ្យមតិភាគច្រើនសម្រាប់ប្រជាពលរដ្ឋ១៤លាននាក់ក្នុងប្រទេស។
លោកសម រង្ស៊ីថ្លែងធានាថា នឹងមិនមានការបង្កហិង្សាក្នុងបាតុកម្មនេះទេ ដោយលោកទាត់ចោលការចូលរួមណាមួយពីលោកសួន សេរីរដ្ឋា មេដឹកនាំចលនាអំណាចប្រជាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ។
លោកនិយាយថា៖ «អត់មានទៅវាយអ្នកណាទេ។ អត់មានគប់ដុំថ្ម អត់ដុតឡាន គឺអត់សោះ។ យើងនឹងមានកម្លាំងសន្តិសុខរបស់យើងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ហើយយើងក៏សុំសហការជាមួយរដ្ឋអំណាចដែរ»។
យ៉ាងណាក៏ដោយ គម្រោងធ្វើបាតុកម្មទំនងជាគ្រាន់តែស្ថិតក្នុងលក្ខខណ្ឌសម្រាប់តថ្លៃឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនិងការបង្កើតគណៈកម្មការពិសេសសម្រាប់ដោះស្រាយបញ្ហានេះតែប៉ុណ្ណោះ។ លោកសម រង្ស៊ីគូសបញ្ជាក់ក្នុងសន្និសីទកាសែតថា ប្រសិនបើការទាមទារនេះត្រូវបានឆ្លើយតប នោះគម្រោងធ្វើមហាបាតុកម្មនឹងត្រូវលុបចោល។
គម្រោងបាតុកម្មរបស់គណបក្សជំទាស់នេះធ្វើឡើងមួយថ្ងៃមុននឹងការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតនេះនៅថ្ងៃទី២៨ខែកញ្ញា។ ប៉ុន្តែលោកសម រង្ស៊ីប្រកាសទុកជាមុនថា នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ប្រសិនបើភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយ និងគណៈកម្មការពិសេសដើម្បីដោះស្រាយបញ្ហានេះមិនត្រូវបានបង្កើតទេនោះ។ ហើយលោកបានទទូចលើការទាមទាររបស់គណបក្សជំទាស់។ លោកនិយាយថា៖
«ធ្វើឲ្យត្រឹមត្រូវទៅ។ បើគណបក្សប្រជាជនឈ្នះមែន គឺឈ្នះដោយកិត្តិយស។ ហើយគណបក្សសង្គ្រោះជាតិចាញ់គឺចាញ់ដោយអស់ចិត្ត។ នោះទើបបញ្ចប់រឿង។ តែដើម្បីឲ្យគណបក្សណាមួយឈ្នះដោយកិត្តិយសឬចាញ់ដោយអស់ចិត្ត ត្រូវរាប់(សន្លឹកឆ្នោត)ឡើងវិញ ឬផ្ទៀងផ្ទាត់ឡើងវិញ។ ដំណោះស្រាយប្រកបដោយតម្លាភាព ឲ្យគេមើលឃើញខុសត្រូវទាំងអស់សមធម៌ យុត្តិធម៌ នោះទើបសមហេតុសមផល»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលដណ្តើមឈ្នះរៀងខ្លួនពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ បានជួបប្រជុំទ្វេភាគីចំនួនពីរលើកកន្លងមកហើយ ប៉ុន្តែមិនបានឈានដល់ចំណុចព្រមព្រៀងសម្រាប់បង្កើតគណៈកម្មការពិសេសដែលស្នើដោយគណបក្សជំទាស់នោះទេ។
កាលពីថ្ងៃពុធ លោកសម រង្ស៊ីបានស្នើឲ្យលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបន្តការចរចារវាងគណបក្សទាំងពីរឡើងវិញ។
នៅថ្ងៃព្រហស្បតិ៍នេះ លោកជា ស៊ីមបានឆ្លើយតបមកវិញ ដោយរៀបរាប់ថាគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកំពុងដំណើរការដោះស្រាយបណ្តឹងនានារបស់គណបក្សសង្គ្រោះជាតិក្នុងពេលនេះ។
ប៉ុន្តែលោកជា ស៊ីម អះអាងថា គណបក្សប្រជាជនកម្ពុជានៅមានជំហរ «បន្តការចរចាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយឈរលើលទ្ធផលនៃការបោះឆ្នោត»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លិខិតរបស់ប្រមុខគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានោះទេ។ ដូច្នេះគណបក្សជំទាស់នឹងធ្វើមហាបាតុកម្មជាជម្រើសចុងក្រោយ។
ដំណាលគ្នានេះដែរ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយចាត់ទុកថា ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសន្តិសុខរបស់ប្រជាពលរដ្ឋ និងគឺជាការប្រឆាំងនឹងឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត រួមទាំងជាចេតនាបំផ្លាញការបោះឆ្នោតផងដែរ។
គណបក្សប្រជាជនកម្ពុជាថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអត់ធ្មត់និងរក្សាភាពស្ងប់ស្ងាត់ដើម្បីរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពសង្គម។
ទោះជាបែបនេះក្តី មន្ត្រីគណបក្សជំទាស់ឲ្យដឹងថា គណបក្សនេះមិនទាន់បានជូនដំណឹងដល់សាលារាជធានីភ្នំពេញអំពីការធ្វើមហាបាតុកម្មរបស់ខ្លួននៅឡើយទេ។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ គឺលោក ឡុង ឌីម៉ង់ និងលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕