អ្នកជំនាញខ្មែរថា កម្ពុជាគួរបង្កើតកាណែនាំពីសន្តិសុខសាយប័រសម្រាប់គ្រប់ការអភិវឌ្ឍបច្ចេកវិទ្យា
Your browser doesn’t support HTML5
ខណៈពេលដែលពិភពលោកមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា អ៊ីនធឺណិត ឧបករណ៍ចល័តស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ញាសិប្បនិមិត្ត AI ប្រធានបទសន្តិសុខតាមអ៊ីនធឺណិត ដែលភាសាខ្មែរហៅថា សន្តិសុខសាយប័រ ហើយភាសាអង់គ្លេសហៅថា Cybersecurity កំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង។ ថ្មីនេះៗ លោក ចាប ចិត្រា នៃ VOA បានអញ្ជើញ អ្នកជំនាញខ្មែរ លោក សុខ សុវិជ្ជា ដែលបច្ចុប្បន្នជាវិស្វករផ្នែកសន្តិសុខសាយប័រ និងជានិស្សិតអនុបណ្ឌិតផ្នែកសន្តិសុខសាយប័រនៅសាកលវិទ្យាល័យ Harvard មកផ្តល់បទសម្ភាសន៍ ហើយចែករំលែកពីចំណេះដឹង និងបទពិសោធន៍ការងារក្នុងវិស័យសន្តិសុខសាយប័រដ៏សំខាន់នេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖