សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ លោក ហែម បូរិន នៅទីក្រុង Lowell រដ្ឋ Massachusetts
Your browser doesn’t support HTML5
លោក ហែម បូរិន ជាម្ចាស់ហាងលក់គ្រឿងទេសខ្មែរ នៅទីក្រុង Lowell រដ្ឋ Massachusetts ដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០៣។ លោក ហែម បូរិន និយាយថា លោកបានទៅបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកគ្រប់លើកមិនដែលខានទេ តាំងពីលោកមានសិទ្ធិបោះឆ្នោតមក។ នេះជាមតិរបស់ លោក ហែម បូរិន ទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ នេះ៕