គិលានុបដ្ឋាកខ្មែរអាមេរិកាំងជួបស្ថានភាពលំបាកបំផុតក្នុងអំឡុងពេលកូវីដ១៩
Your browser doesn’t support HTML5
ក្នុងនាមជាជនជាតិខ្មែរម្នាក់ លោក ម៉ន វ៉ាន់ថាត បានប្រឈមមុខនឹងគ្រាលំបាកជាច្រើនក្នុងជីវិត រាប់តាំងពីការរត់គេចពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម រហូតដល់ការសិក្សា ដើម្បីក្លាយជាគិលានុបដ្ឋាកម្នាក់នៅសហរដ្ឋអាមេរិក។ ក្នុងនាមជាគិលានុបដ្ឋាកអស់រយៈពេល ១៥ឆ្នាំ លោក វ៉ាន់ថាត និយាយថាការរាតត្បាតជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតរបស់លោក។