វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងស្លាប់ដោយសារកូវីដ១៩ ក្នុងអំឡុងពេលវ៉ាក់សាំងចេញលើកដំបូង
បន្ទាប់ពីបានរត់គេចពីរបបប្រល័យពូជសាសន៍ ប៉ុលពតទៅដល់ជំរំជនភៀសខ្លួនក្នុងប្រទេសថៃ អ្នកស្រី លីម លីណាត ដែលកាលណោះមានវ័យ ១៧ឆ្នាំ ចង់ក្លាយជាវេជ្ជបណ្ឌិត នៅពេលនាងបានជួបពេទ្យធ្មេញអាមេរិកាំងម្នាក់។ ដំណើរអាជីពក្នុងវិស័យវេជ្ជសាស្រ្តរបស់អ្នកស្រី បានចាប់ផ្តើមក្នុងឆ្នាំ១៩៨២ ប៉ុន្តែបានបញ្ចប់នៅពេលដែលជំងឺកូវីដ១៩ បានរាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។