អ្នកច្បាប់ខ្មែរអាមេរិកាំង តស៊ូទាមទារសិទ្ធិមនុស្សនៅកម្ពុជា
Your browser doesn’t support HTML5
កញ្ញា សេង ធារី ដែលជាមេធាវីខ្មែរអាមេរិកាំង និងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កំពុងប្រឈមនឹងរឿងក្តីក្តាំនៅតុលាការកម្ពុជាពាក់ព័ន្ធនឹងភាពសកម្មក្នុងសង្គម។ បើតុលាការរកឃើញថា មានទោសកំហុស គឺអ្នកច្បាប់រូបនេះ អាចត្រូវជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។ ប៉ុន្តែ កញ្ញានៅតែប្តេជ្ញាជួយលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដោយយល់ថា ត្រូវតែប្រើប្រាស់សំឡេងរិះគន់ដែលនៅសល់តិចតួចចុងក្រោយនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសកញ្ញា សេង ធារី អំពីការប្រឹងប្រែងនេះ៕