ចំណាត់ថ្នាក់​ប្រឆាំង​ការជួញដូរមនុស្ស​នៅ​​កម្ពុជា​មិន​បាន​ប្រសើរឡើង

​របាយការណ៍​ស្តីពី​ការប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​ដែល​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​បញ្ជាក់​ថា ​ការជួញដូរកម្លាំងពលកម្ម​ជនជាតិ​ខ្មែរ​នៅ​បរទេស​នៅ​បន្ត​មាន​ដោយសារ​តែ​មន្ត្រី​ការងារមិន​បាន​ត្រួតពិនិត្យ​ទីភ្នាក់ងារ​​ជ្រើសរើសពលករឱ្យ​បាន​ដិតដល់​ហើយ​ដោយសារតែទីភ្នាក់ងារ​ទាំងនោះ​លក់សិទ្ធិ​បន្ត​ទៅឱ្យ​មេខ្យល់​ជាដើម។

​របាយការណ៍​ស្តីពី​ការប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​ដែល​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​បញ្ជាក់​ថា ​ការ​ស្ថិត​ក្នុង​លំដាប់​ទី​ពីរ​នេះ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​និយាម​អប្បបរមា​ក្នុងការ​លុបបំបាត់​ការជួញដូរមនុស្ស​ទេក្នុងនោះមានដូចជា​ ការមិន​ស៊ើបអង្កេត​ ឬ​យក​មក​កាត់ទោសក្រុម​​មន្ត្រី​ ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើសទេ។

ប្រទេស​កម្ពុជា​ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុងបញ្ជីប្រឆាំងការជួញដូរមនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិនមាន​អ្វីប្រែប្រួល​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​ទេ។

​របាយការណ៍​ស្តីពី​ការប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​ដែល​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​បញ្ជាក់​ថា​ការណ៍នេះ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​និយាម​អប្បបរមា​ក្នុងការ​លុបបំបាត់​ការជួញដូរមនុស្ស​ទេក្នុងនោះមានដូចជា​ ការមិន​ស៊ើបអង្កេត​ ឬ​យក​មក​កាត់ទោសក្រុមមន្ត្រី​ ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើសទេ។ ​

របាយការណ៍​បាន​បន្ថែម​ទៀតថា​ ការជួញដូរកម្លាំងពលកម្ម​ជនជាតិ​ខ្មែរ​នៅ​បរទេស​នៅ​បន្ត​មាន​ដោយសារ​តែ​មន្ត្រី​ការងារមិន​បាន​ត្រួតពិនិត្យ​ទីភ្នាក់ងារជ្រើសរើសពលករឱ្យ​បាន​ដិតដល់​ហើយ​ដោយសារតែទីភ្នាក់ងារ​ទាំងនោះ​លក់សិទ្ធិ​បន្ត​ទៅឱ្យ​មេខ្យល់​ជាដើម។

របាយការណ៍​នេះ​បន្ថែមថា៖

«អំពើពុករលួយ​នៅ​គ្រប់​កម្រិតទាំងអស់​នៃ​រដ្ឋាភិបាល​បាន​ដាក់​កំហិតដល់​លទ្ធភាព​របស់​មន្ត្រី​ក្នុង​ការ​ចាប់​ជនល្មើស​ឱ្យ​ទទួល​ខុស​ត្រូវ‍»។

សមត្ថភាព​ទន់ខ្សោយ​របស់​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ក្រៅប្រទេស​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​នេះ​ដែរ​។

របាយការណ៍​បាន​បញ្ជាក់​ថា៖

«ស្ថាន​បេសកកម្ម​ការទូត​កម្ពុជា​នៅ​ក្រៅ​ប្រទេស​បន្ត​ខ្វះខាត​ធនធាន ​ឬសមត្ថភាព​ក្នុងការ​ផ្តល់​ជំនួយ​ជា​មូលដ្ឋាន​ ឬ​ធ្វើ​មាតុភូមិនិវត្តន៍​ជនរងគ្រោះ​នៅឡើយ​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំបណ្តុះបណ្តាល​អ្នកការទូត​ពី​ការ​ការពារ​ពលករ​ចំណាកស្រុក​ក៏​ដោយ‍»។

ប៉ុន្តែ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​កាត់ទោស​ជនល្មើស​ធម្មតា​ក្នុង​ចំនួន​យ៉ាង​ច្រើន ហើយ​បាន​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​បង្កើត​នូវ​ផែនការ​សកម្ម​ភាព​ជាតិ​សម្រាប់​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការ​ជួញដូរមនុស្ស។

ក្នុងឆ្នាំ​២០១៦កន្លងមកនេះ​រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​យក​ជនល្មើស​មក​កាត់ទោស​បាន​ចំនួន​៥៣នាក់​ដែល​មានចំនួន​ធ្លាក់ចុះ​បន្តិច បើប្រៀបធៀបនឹង​ឆ្នាំ​២០១៥ ដែលមានចំនួន​៦៩នាក់។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​សេវា​ជួយ​ជនរងគ្រោះ​បុរស​ជាពិសេស​ក្រុម​ ដែល​ត្រូវ​គេ​កេងប្រវ័ញ្ច​នៅលើទូកនេសាទ ហើយ​កម្ពុជា​គួរ​តែ​ផ្តល់​ធនធាន​បន្ថែម​ទៀត​ជួយ​ដល់​ជនរងគ្រោះ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​បេសកកម្ម​ការទូត​នៅ​ក្រៅប្រទេស​ និង​ប្រទេស​ដែល​កម្ពុជាមិន​មាន​ស្ថាន​បេសកកម្ម​ការទូត។