ប្លុកក្នុងតំបន់នោះស្ថិតនៅឆ្ងាយពីការឯកភាពគ្នាលើបញ្ហានេះ។
រាជធានីភ្នំពេញ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានចេញពីសន្និសីទកំពូលរបស់មេដឹកនាំសំខាន់ៗកាលពីថ្ងៃអង្គារដោយមានការជឿនលឿនលើសម្ព័ន្ធភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏សំខាន់។ ប៉ុន្តែ វានៅតែបង្ហាញនូវការបែកបាក់គ្នានៅលើអ្វីដែលបន្តក្លាយជាបញ្ហាចម្រូងចម្រាស់ដូចជា៖ សមុទ្រចិនខាងត្បូងនិងការទាមទារធ្វើជាម្ចាស់លើដែនដីរបស់ប្រទេសជាច្រើន។
មុនពេលសន្និសីទកំពូលរបស់មេដឹកនាំនៅថ្ងៃសប្តាហ៍នេះ ពួកសមាជិកអាស៊ាន សង្ឃឹមនឹងបង្ហាញនូវការឯកភាពគ្នាដ៏លាន់រំពងឡើងវិញនូវបន្ទាប់ពីជំនួបដ៏ក្តៅគគុកក្នុងខែកក្កដាដែលបង្ហាញពីការបែកបាក់ក្នុងប្លុកដែលមានប្រទេស១០ជាសមាជិកនោះ។
នៅពេលបញ្ចប់សន្និសីទកំពូលកាលពីថ្ងៃអង្គារ សមាជិកអាស៊ាន បានអះអាងពីកម្រិតនៃជឿនលឿនខ្លះស្តីពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ប៉ុន្តែនៅថ្ងៃបញ្ចប់នៃជំនួបនេះ ក៏បានបង្ហាញថាប្លុកក្នុងតំបន់នោះស្ថិតនៅឆ្ងាយពីការឯកភាពគ្នាលើបញ្ហានេះ។
ប្រទេសហ្វីលីពីន ដែលជាអ្នកទាមទារឥតសំចៃបំផុតរបស់អាស៊ាននៅតែជំទាស់ចំពោះកម្ពុជាដែលជាប្រធានរបស់ប្លុកនោះដែលបាន ប្រកាសថាពួកមេដឹកនាំបានព្រមព្រៀងគ្នាមិនធ្វើឲ្យបញ្ហាដែនសមុទ្រក្លាយជាបញ្ហាអន្តរជាតិនោះ។
ប្រទេសហ្វីលីពីន ដែលជាអ្នកទាមទារឥតសំចៃបំផុតរបស់អាស៊ាននៅតែជំទាស់ចំពោះកម្ពុជាដែលជាប្រធានរបស់ប្លុកនោះដែលបាន ប្រកាសថាពួកមេដឹកនាំបានព្រមព្រៀងគ្នាមិនធ្វើឲ្យបញ្ហាដែនសមុទ្រក្លាយជាបញ្ហាអន្តរជាតិនោះ។
លោក Albert del Rosario ជារដ្ឋមន្រ្តីការបរទេសហ្វីលីពីន។
«យើង គិតថាវាជាសិទ្ធិដែលមានជាប់ជាមួយរបស់ប្រទេសមានអធិបតេយ្យភាពដែលអាចការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ដូច្នេះ នេះជាជំហរដែលយើងប្រកាន់យក។ ចំណែកយើងវិញគឺថាច្បាប់ស្តីពីការមូលមតិមានន័យថាគេគ្រប់គ្នា ត្រូវតែយល់ស្របជាមួយគ្នា។ ជាការពិត យើង មិនបានយល់ស្របជាមួយគ្នាទេ ដូច្នេះ គ្មានការមូលមតិទេ»។
ប្រទេស៤របស់អាស៊ាន បានទាមទាផ្នែកនានានៃសមុទ្រដែលសម្បូរថាមពល។ ប៉ុន្តែ ចិន បានទាមទាផ្នែកដ៏ធំក្នុងសមុទ្រនោះដែលបានបណ្តាលឲ្យមានការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសរបស់អាស៊ាន។ កាលពីអតីតកាល ចិន មិនចង់ឲ្យអាស៊ានពាក់ព័ន្ធក្នុងការចរចាសមុទ្រចិនខាងត្បូងទេ។
កាលពីខែកក្កដា កម្ពុជា ត្រូវគេចោទប្រកាន់ថាបានកាន់ជើងចិនលើបញ្ហានេះ។ ទោះជាយ៉ាងណាក៏ដោយ ការគិតណាមួយថានឹងមានព្រឹត្តិការណ៍ដូចនេះកើតមានឡើងម្តងទៀតនៅពេលបញ្ចប់កិច្ចប្រជុំនោះ ត្រូវបានបំបាត់ចោលកាលពីថ្ងៃអង្គារនៅពេលដែលកម្ពុជាបានចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឋានៈជាប្រធានដែលបានសង្ខេបពីការពិភាក្សានៅសប្តាហ៍នេះ។
នាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងតាមរយៈអ្នកបកប្រែថា៖
« លើបញ្ហាសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ាន បានព្រមព្រៀងបន្តដោះស្រាយបញ្ហានេះក្នុងក្របខណ្ឌអាស៊ាននិងចិនដែលមានស្រាប់»។
ពួកមន្រ្តីអាស៊ាន ក៏បាននិយាយសម្រាលការខ្វែងគំនិតលើបញ្ហានោះដែរ។ លោក Surin Pitsuwan ជាអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា។
«ខ្ញុំ គិតថាវា ជាបញ្ហានៃការបកស្រាយ។ បើតាមខ្ញុំវិញ មានការមូលមតិថាយើង នឹងដោះស្រាយបញ្ហានេះដោយគ្មានការប៉ះពាល់សន្ទុះនៃការស្ថាបនាវិជ្ជមានដទៃទៀតដែលយើង កំពុងព្យាយាមបង្កើត ដែលយើងបានធ្វើឲ្យសម្រេចជោគជ័យនៅទីនេះដើម្បីឲ្យយើង អាចក្រឡេកមើលអនាគត។ យើង អាចមើលវែងឆ្ងាយដែលមានសក្តានុពលយ៉ាងច្រើនសម្រាប់យើងទាំងអស់គ្នានៅពេលនេះ។ បើមានការបកស្រាយ នឹងមានឧបសគ្គដល់សិទ្ធិរបស់យើងដើម្បីអនុវត្តផលប្រយោជន៍របស់យើងក្នុងពេលអនាគតតាមរយៈបណ្តាញយន្តការដទៃទៀតគឺមិនមានន័យដូច្នោះទេ។ វាមានន័យថាអស់លោកអ្នក មានសិទ្ធិទាំងអស់ដែលរដ្ឋជាសមាជិកមាន ប៉ុន្តែ យើង កំពុងព្យាយាមអនុវត្តយន្តការក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ យន្តការនៃការសម្របសម្រួលគ្នាហើយ យើង នឹងដឹងការពិតថាយើង មានរបៀបវារៈយ៉ាងធំមួយនៅពីមុខរបស់យើង»។
មានការមូលមតិឬក៏គ្មានក៏ដោយ អាស៊ាន និយាយថាមានការបន្តការតាំងចិត្តដើម្បីអនុវត្តសេចក្តីប្រកាសក្រមប្រតិបត្តិដែលមានរយៈពេលមួយទសវត្សរ៍ក្នុងសមុទ្រចិនខាងត្បូងដែលគេស្គាល់ថា DOC ដែលជាការប្តេជ្ញាដ៏ខ្លាំងមួយដើម្បីដោះស្រាយបញ្ហានោះតាមរយៈមធ្យោបាយសន្តិភាព។
ប៉ុន្តែ ប្លុកនោះ មិនបានបង្ហាញការខិតកាន់តែជិតដល់ការដោះស្រាយជម្លោះទឹកដីនោះពិតប្រាកដទេ។ ដោយការបញ្ចប់ជំនួបរបស់មេដឹកនាំមួយផ្សេងទៀត ប្រទេសនានា មិនអាចកំណត់ពេលវេលាដែលចាប់ផ្តើមចរចាលើក្រមប្រតិបត្តិឬ COC ដែលអាចដោះស្រាយជម្លោះនោះបានទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន
ប្រែសម្រួលដោយ ជឹង ប៉ូជីន