អ្នកលេងភ្លេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាតនិងគ្រប់ប្រភេទ។
ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំដោយក្រសូងវប្បធម៌និងវិចិត្រសិល្បៈដោយមានអ្នកចូលរួមប្រកួត១០៧នាក់មកពីខេត្តចំនួន២៣នៃ២៥ខេត្តក្រុង។ ពិធីនេះមានគោលបំណងអភិរក្សប្រពៃណីសន្តិភាពនៅកម្ពុជា បង្ហៀនរបៀបធ្វើខ្លែងពីមួយជំនាន់ទៅមួយជំនាន់។
ការឲ្យពិន្ទុខ្លែងគឺយោងតាមកត្តាសម្រស់ កម្ពស់ហោះ លំនឹង និងសំឡេង។
ជ័យលាភីនៅឆ្នាំនេះគឺលោកខាន់ ចេន អាយុ៦៤មកពីខេត្តតាកែវ។ លោកធ្វើខ្លែងដោយមាននិមិត្តសញ្ញាខេត្តតាកែវនិងរចនាបថតំណាងឲ្យអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ។លោកចេននិងក្រុមលោកទទួលបានមេដាយ សញ្ញាប័ត្រនិងប្រាក់រង្វាន់៥០ម៉ឺនរៀល។ ប្រណៃពីបង្ហោះខ្លែងឯកខ្មែរមានយូរយារណាស់មក ហើយ ហើយធ្វើនៅពេលក្រោយច្រូតកាត់ ពេលមេឃស្រឡះ។
ខ្លែងខ្មែរមានចំណាស់៤០០ឆ្នាំមុនគ្រឹះសករាជ។
ដូចប្រពៃណីខ្មែរផ្សេងទៀតដែរ របបខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩ ហាមប្រាមការបង្ហោះខ្លែង។ពិធីបង្ហោះខ្លែងទើបមានសកម្មភាពឡើងវិញនៅទសវត្សរ៍១៩៩០។ខ្លែងឯកខ្មែរមានសកម្មភាពឡើងវិញសន្សឹមៗ៕