ភ្នំពេញ —
មន្ត្រីគណបក្សប្រជាជនកម្ពុជាដាក់គម្រោងឲ្យអ្នកនយោបាយត្រូវមានសញ្ជាតិតែមួយក្នុងតុចរចាជាមួយនិងគណបក្សសង្គ្រោះជាតិ ក្នុងខណៈពេលការចរចានៃគណបក្សគូជម្លោះទាំងពីរមិនទាន់បានឈានដល់កិច្ចព្រមព្រៀងណាមួយកាលពីថ្ងៃច័ន្ទពាក់ព័ន្ធនឹងកំណែទម្រង់បោះឆ្នោតនោះ។
លោក ឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារ៍នេះថា តាមយោបល់ផ្ទាល់ខ្លួន លោកមានគម្រោងស្នើឲ្យអ្នកនយោបាយ និងបេក្ខជននាយករដ្ឋមន្ត្រីត្រូវតែមានសញ្ជាតិតែមួយគឺសញ្ជាតិខ្មែរមុននឹងសម្រេចធ្វើជាអ្នកនយោបាយក្នុងប្រទេសកម្ពុជា។
លោកឈាង វ៉ុនជាអតីតអ្នកគ្រប់គ្រងធនាគារឯកជនមួយក្នុងប្រទេសបារាំងហើយបានចូលសញ្ជាតិបារាំងកាលពីឆ្នាំ១៩៨៧។ លោកបានបញ្ជាក់ថា ការស្នើសុំឲ្យអ្នកនយោបាយមានសញ្ជាតិតែមួយនោះ ធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ។
លោកនិយាយថា៖ «អ្នកនយោបាយទទួលខុសត្រូវផលប្រយោជន៍ជាតិ ថាតើយើងគួរលាសញ្ជាតិទីពីររបស់យើងវិញទេ ឬក៏យ៉ាងណា ដើម្បីឲ្យស្របតាមការអនុវត្តនៅប្រទេសផ្សេងៗទៀត ដែលប្រទេសខ្លះចាំបាច់តម្រូវឲ្យមានសញ្ជាតិតែមួយ»។
ការលើកឡើងរបស់លោកឈាង វ៉ុនបានកើតមានឡើងក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិកំពុងបើកការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងកំណែទម្រង់បោះឆ្នោត។ ក៏ប៉ុន្តែគម្រោងដាក់ស្នើឲ្យមានសញ្ជាតិតែមួយមិនទាន់លើកឡើងក្នុងតុចរចានៅឡើយទេ។
កន្លងមក នៅប្រទេសភូមា ក្រោយពីអ្នកស្រីអ៊ុង សាងស៊ូជី មេដឹកនាំគណបក្សប្រឆាំងកំពុងមានប្រជាប្រិយភាពនោះ អ្នកនយោបាយដែលលម្អៀងទៅរកគណបក្សកាន់អំណាច បានទាមទារឲ្យអ្នកស្រីត្រូវតែមានសញ្ជាតិតែមួយ ដោយសារតែអ្នកស្រីបានស្វាមី និងមានសញ្ជាតិអង់គ្លេស។
នៅប្រទេសកម្ពុជា មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីមានសញ្ជាតិបារាំងដើមកំណើតខ្មែរ ហើយកំពុងមានប្រជាប្រិយភាពកម្ពុជាសព្វថ្ងៃនេះ។
លោកឈាង វ៉ុនបានបញ្ជាក់ថា គំនិតរបស់លោកនេះមិនបានចម្លងចេញពីប្រទេសភូមាទេ ហើយការស្នើឡើងនេះមិនមែនដើម្បីប្រឆាំងនឹងលោកសម រង្ស៊ីទេ គឺធ្វើឡើងសម្រាប់ផលប្រយោជន៍ខ្មែរទាំងមូល។
លោក សុន ឆ័យ តំណាងក្រុមចរចាខាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការចរចារយៈកាលកន្លងមកពុំទាន់មានការលើកឡើងពីអ្នកនយោបាយត្រូវតែមានសញ្ជាតិតែមួយនោះទេ។
លោកមានប្រសាសន៍ថា ការស្នើឲ្យមានសញ្ជាតិតែមួយសម្រាប់អ្នកនយោបាយអាស្រ័យតែលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ថាតើគណបក្សណាមួយមានឆន្ទៈក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតជាងគេ។
លោកនិយាយថា៖ «បើសិនជាយើងមិនខិតខំធ្វើការឯកភាពជាតិ ហើយចេះតែយករឿងផ្សេងៗមកបង្កើតឲ្យមានការបែកបាក់ហ្នឹង នោះការស្រាវជ្រាវការរកខុស រកត្រូវពាក់ព័ន្ធនឹងរឿងសញ្ជាតិ ពាក់ព័ន្ធនឹងស្មារតីទទួលខុសត្រូវចំពោះជាតិ វាអាចនាំទៅរកការសើររើផ្សេងៗដែលនាំឲ្យមានការបែកបាក់កាន់តែធំ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យស្វាគមន៍ការលើកឡើងឲ្យអ្នកនយោបាយត្រូវតែមានសញ្ជាតិតែមួយ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការពិនិត្យអ្នកនយោបាយមានសញ្ជាតិតែមួយនេះមិនត្រូវធ្វើឡើងសម្រាប់តែអ្នកមានសញ្ជាតិបារាំងទេ។ អ្នកដែលមានសញ្ជាតិវៀតណាមក៏ត្រូវដាក់បញ្ចូលផងដែរ។
លោកនិយាយថា៖ «គេគួរសើរើរឿងហ្នឹងឡើងវិញពីដើមមក ថាតើការឲ្យសញ្ជាតិទៅជនអន្តោប្រវេសន៍ហ្នឹងគឺស្របច្បាប់ឬទេ? ពីព្រោះថា ជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាម មកប្រទេសកម្ពុជាក្រោយឆ្នាំ១៩៧៩»។
ច្បាប់ចូលសញ្ជាតិក្នុងប្រទេសកម្ពុជាតម្រូវឲ្យពលរដ្ឋគ្រប់រូប ដែលចូលសញ្ជាតិខ្មែរ ត្រូវរស់នៅក្នុងប្រទេសអស់រយៈពេល៧ឆ្នាំ ត្រូវចេះទំនៀមទម្លាប់ ប្រពៃណីខ្មែរ ហើយត្រូវមានព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ និងចុងក្រោយគេស្បថនៅចំពោះមុខតុលាការកំពូល៕