ភ្នំពេញ —
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គការការពារសិទ្ធិមនុស្សសំខាន់មួយកំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងភ្នាក់ងារសន្តិសុខមួយក្រុមរបស់ក្រុមហ៊ុនឯកជនដែលមិនសូវល្បីឈ្មោះមួយ ដោយចោទប្រកាន់ថា កងសន្តិសុខទាំងនោះបានគំរាមសម្លាប់មន្ត្រីស៊ើបអង្កេតរបស់ខ្លួន។
កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងកែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចុះទៅអង្កេតស្ថានភាពដីជម្លោះមួយរវាងក្រុមហ៊ុនឃុន ស៊ា និងប្រជាពលរដ្ឋដែលនៅសេសសល់ចំនួនបីគ្រួសារក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
លោកវ៉ាន់ សុផាតរៀបរាប់ថា លោកបានថតវីដេអូនៅក្នុងពេលកំពុងស៊ើបអង្កេត ហើយនៅពេលនោះ កងសន្តិសុខរបស់ក្រុមហ៊ុនប្រមាណជាប្រាំមួយនាក់ បានមកគំរាមរូបលោក។
«វាប្រើពាក្យថា កាប់ក្បាលអ្ហែងនឹងពូថៅឥឡូវ! ហើយប្រើពាក្យថា មើ! អ្ហែងចូលម្តងទៀតមើ! បើអញមិនកាប់អ្ហែងនៅទីនេះ។ ហើយថា អ្ហែងចាំមើល អាកញ្ចាស់! អញមិនឲ្យអ្ហែងរួចខ្លួនទេ»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋខាងលើនេះជាមួយក្រុមហ៊ុនឃុន ស៊ាបានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ខណៈដែលគ្រួសារទាំងនេះបានកាន់កាប់ដីមានទំនាស់ចាប់តាំងពីទសវត្ស១៩៨០មកម្ល៉េះ។
កងសន្តិសុខធ្លាប់បានអះអាងថា ពួកគេបម្រើការឲ្យលោកយឹម ឆៃលាង កូនប្រុសរបស់លោកយឹម ឆៃលី ដែលត្រូវជាដន្លងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កងសន្តិសុខទាំងនេះបានកម្ទេចដំណាំ ផ្តាច់ភ្លើង និងវាយកម្ទេចសម្ភារៈ និងវាយដំសមាជិកគ្រួសារនៃប្រជាពលរដ្ឋ ដែលស្ថិតក្នុងជម្លោះនេះ។
លោកស្រីឈុនលី ឆៃ អ្នកសម្របសម្រួលគម្រោងការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អង្គការរបស់លោកស្រីបានកំណត់អត្តសញ្ញាណជនដែលគំរាមសម្លាប់មន្ត្រីកម្មវិធីដីធ្លីហើយនឹងរៀបចំបណ្តឹងប្រឆាំងពួកគេ។
«យើងដឹងអត្តសញ្ញាណរបស់អ្នកនោះ អញ្ចឹងហើយបានជាយើងគិតថា យើងនឹងប្តឹង»។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនឃុន ស៊ា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ដោយឡែកលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចផ្តល់សេចក្តីអត្ថាធិប្បាយណាមួយទេ ដោយសារតែលោកជាប់រវល់ប្រជុំ។
កាលពីសប្តាហ៍មុន សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍អំពីស្ថានភាពដីធ្លីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៣ ដោយបង្ហាញថា ជនរងគ្រោះដោយសារទំនាស់ដីធ្លីនៅតែប្រឈមនឹងបញ្ហាអយុត្តិធម៌ រីឯប្រជាពេលរដ្ឋក្រីក្រកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបណ្តេញចេញពីទីប្រជុំក្រុងឲ្យឃ្លាតឆ្លាយពីខ្សែភ្នែករបស់អ្នកមាន។
របាយការណ៍របស់សមាគមអាដហុកបង្ហាញទៀតថា ក្នុងអំឡុងឆ្នាំ២០១៣ សកម្មជនដីធ្លីទទួលរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការជាញឹកញាប់ ក្រោមបទចោទប្រកាន់ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន អំពើហិង្សាដោយចេតនា បទបរិហារកេរ្តិ៍ ផ្សាយព័ត៌មានមិនពិត និងបទញុះញ៉ង់ជាដើម។ ក្នុងនោះមាន ប្រជាពលរដ្ឋចំនួន១០៩នាក់ត្រូវទទួលរងការចោទប្រកាន់ដោយតុលាការ ក្នុងនោះដែរ៤៣នាក់ត្រូវចាប់ខ្លួននិង១៩នាក់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងក្នុងពេលនេះ។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក បានឲ្យដឹងថា មានអ្នកការពារដីធ្លី និងអ្នកការពារធនធានធម្មជាតិ យ៉ាងហោចណាស់ចំនួនជាង៤០នាក់ ដែលទទួលរងការចោទប្រកាន់តាមផ្លូវតុលាការចាប់តាំងពីថ្ងៃទី១ខែមករា រហូតមកដល់ដើមខែឧសភាឆ្នាំ២០១៤នេះ។ ក្នុងនោះមានសកម្មជនការពារដីធ្លីចំនួន១២នាក់ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ៕