កម្ពុជានឹង​បញ្ជូន​កងទ័ព​ជាង ​៤០០​នាក់បន្ថែម​ទៀត​ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​របស់​អ.ស.ប.​ក្នុងប្រទេស​មាន​បញ្ហា​វឹកវរ

រូបឯកសារ៖ ចាប់តាំងពី ១២ មេសា ២០០៦ ការបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព​ អ.ស.ប ក្នុងការស្វែងរកសុខសន្តិភាពជូនមុនស្សជាតិលើកពិភពលោក បានធ្វើអោយកម្ពុជាមាន កិត្តិនាម លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាបានបង្ហូតយ៉ាងខ្ពស់ត្រដែតជាមួយបណ្តាលប្រទេសនានាក្នុងតំបន់បេសកកម្ម។ (រូបថត និងសំណេរពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)

ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ របស់​ខ្លួន​ ៣ ​កង​ស្មើ​នឹង ចំនួន ​៤២៨នាក់ ​ទៅ​កាន់​សាធារណរដ្ឋ ​ម៉ាលី ​និង ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង។

ប្រទេស​កម្ពុជា​មាន​កិច្ចព្រម​ព្រៀង​ជាមួយ​អ.ស.ប​ដើម្បី​ចូលរូម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ ដែល​តម្រូវ​ឲ្យ​កម្ពុជា ចូលរួម​ក្នុង​ឋានៈ​ជា​ប្រទេស​សមាជិក​អ.ស.ប។

ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បញ្ជូន​កងទ័ព​ របស់​ខ្លួន​ ៣ ​កង​ស្មើ​នឹង ចំនួន ​៤២៨នាក់ ​ទៅ​កាន់​សាធារណរដ្ឋ ​ម៉ាលី ​និង ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ​ដែល​ចុះ​ថ្ងៃ​ទី៣០ ខែ​មេសា ​ហើយ​ត្រូវ​ចែក​ផ្សាយ​ជូន​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ។

ការបញ្ជូន​កង​ទ័ព​លើក​ចុងក្រោយ​របស់​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិ ភាព​របស់​អ.ស.ប​ក្នុង​ប្រទេស​ទាំងពីរ​ដែលជា​កន្លែង​កំពុងមាន​ជម្លោះ​ប្រដាប់​អាវុធ កើត​ឡើងនេះ​ ត្រូវ​គេ​អះអាង​ថា​ កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន ជាង​៤ពាន់នាក់​ក្នុង រយៈពេល​ជាង១០ឆ្នាំ​កន្លងមក​នេះ។​ ប្រទេស​កម្ពុជា​មាន​កិច្ច​ព្រម ព្រៀង​ជាមួយ​អ.ស.ប​ដើម្បី​ចូលរូម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ ដែលតម្រូវ​ឲ្យកម្ពុជា ចូលរួម​ក្នុង​ឋានៈ​ជាប្រទេស​សមាជិក​អ.ស.ប។

អគ្គ​មេបញ្ជាការ​កងទ័ព​គឺ​លោក ​នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន ​តំណាង​ឲ្យ​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នឹង​ចូលរួម​ក្នុងពិធី​ត្រៀមបញ្ជូន​កងទ័ព​ទាំងបីកង​នេះ​ នៅ​ព្រឹកថ្ងៃ​ទី៣ ​ខែឧសភា ​ឆ្នាំ២០១៨ ​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង ​ក្នុង​រាជធានី ភ្នំពេញ។

កងទ័ព​ទាំង​នោះ ​មាន​កង​វិស្វកម្ម​ព្រលាន​យន្តហោះ​ លេខ​ ១៩៨ ​ចំនួន ​១៦៥ ​នាក់ ត្រូវបញ្ជូន​ទៅកាន់​ប្រទេស ​ម៉ាលី។​ កងកម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ​លេខ​ ១៣២ ​ចំនួន ១៤៤នាក់ ​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស ​ម៉ាលី។​ កងរាជ​អាវុធ​ហត្ថលេខ​ ៦៨១ ​ចំនួន​១១៩ នាក់​ នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង៕