ភ្នំពេញ៖ មន្រ្តីផ្លូវការរបស់ប្រទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថា ជនជាតិបារាំងលោក Patrick Devillers ដែលត្រូវសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវរបស់អ្នកនយោបាយជាន់ខ្ពស់ចិនលោកBo Xilai បានចាកចេញពីប្រទេសកម្ពុជាហើយ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថ្ងៃពុធនេះថាលោក Devillers បានចាកចេញដោយស្ម័គ្រចិត្តពីប្រទេសកម្ពុជាកាលពីយប់ម្សិលម៉ិញនេះឆ្ពោះទៅកាន់ក្រុងប៉េកាំង។
«កម្ពុជាយើងបានសម្រេចដោះលែងលោក Patrick Devillers តាមសំណើរបស់ភាគីចិន។ តាមព័ត៌មានគាត់ធ្វើដំណើរទៅកាន់ប្រទេសចិនដោយស្ម័គ្រចិត្តខ្លួនឯង គ្មានអ្នកណាបង្ខិតបងំ្ខទេ។ ដោយមានការយល់ព្រមពីភាគីបារាំងតាមរយៈស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញ»
លោកPatrick Devillers អាយុ៥២ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១៣ ខែមិថុនា ក្រោមការចង្អុលបង្ហាញរបស់ប្រទេសចិន។ ជនជាតិបារាំងរូបនេះត្រូវសង្ស័យថាមានជាប់ពាក់ពន្ធ័នឹងការធ្វើឃាតអ្នកជំនួញជនជាតិអង់គ្លេស និងជាប់ពាក់ព័ន្ធនឹងភរិយាលោក Bo Xilai អ្នកនយោបាយជាន់ខ្ពស់នៅក្នុងបក្សកុម្មុយនីស្តចិន។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ពីការចាកចេញរបស់បុរសជនជាតិបារាំងជាប់សង្ស័យទៅកាន់ប្រទេសចិនដែរថា គឺជាការដោះលែងតាមសំណើរបស់ប្រទេសចិនហើយលោកDevillers មានសិទ្ធិទៅប្រទេសណាដែលខ្លួនចង់ទៅ។
ក្រុងប៉េកាំងបានទាមទារឲ្យបញ្ជូនជនសង្ស័យទៅឲ្យខ្លួន ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបារាំងបានលើកឡើងថា ការបញ្ជូនជនជាតិរបស់ខ្លួនបានល្គឹកណាមានមូលដ្ឋានច្បាប់ច្បាស់លាស់។
នៅថ្ងៃនេះលោកស្រីឡូរ៉ង់ ប៊ែណាឌី (Laurence Bernardi) អ្នកនាំពាក្យស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញមិនឆ្លើយតបនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាទេ ទាក់ទងនឹងការចេញដំណើររបស់លោក Devillers ទៅកាន់ប្រទេសចិននោះទេ៕

«រដ្ឋាភិបាលកម្ពុជាអត់មានពាក់ព័ន្ធនឹងលោក Devillers អីទៀតទេ។ ទោះគាត់ទៅទីណាក៏ដោយ។ យើងសម្រេចដោះលែងនិងប្រគល់លិខិតឆ្លងដែនឲ្យគាត់អស់ហើយ»។លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ