ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង​ទៅ​ចិន


លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន។
លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ជាផ្លូវការ​មិន​ធ្វើ​បត្យាប័ន​ជនជាតិ​បារាំង​ម្នាក់ ​ដែល​ខ្លួន​បានចាប់​កាល​ពី​សប្តាហ៍​មុន​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ​ពោល​គឺ​បន្ត​ឃុំ​ខ្លួន​នៅ​កម្ពុជា ​រហូត​ដល់​ថ្ងៃ​ជំនុំជម្រះ​ទោស។

ថ្លែង​នៅ​ក្នុង​អង្គសន្និសីទ​ព័ត៌មានបន្ទាប់​ពី​វិលត្រឡប់​មក​ពី​ចូលរួមកិច្ចប្រជុំ G-20 លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​ បានសម្រេច​រួច​ហើយ​ គឺ​រក្សា​ជនជាតិបារាំង​នៅ​កម្ពុជា។

«រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​ទុក​ជនជាតិ​បារាំង​នេះ​នៅ​កម្ពុជា។ ​ការសម្រេច​បាន​ធ្វើ​ហើយ​ សម្រេច​ទុក​នៅ​នេះ​មិន​បញ្ជូន​ទៅ​ណា​។ ​បញ្ជូន​ទៅ​បារាំង​ក៏​មិន​បញ្ជូន ទៅ​ស្រុក​ចិន​ក៏​មិន​បញ្ជូន ​គឺ​ទុក​នៅ​ស្រុក​ខ្មែរ»។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣​កន្លង​ទៅ​នេះ ​បាន​ចាប់ខ្លួន​ជន​ជាតិ​បារាំង​មួយ​រូប​ឈ្មោះ ប៉ាទ្រិក ដឺវីល្ល័រ (Patrick Devillers) អាយុ​៥២​ឆ្នាំ ​បន្ទាប់​ពី​បាន​ទទួល​សំណើ​ឲ្យចាប់​ខ្លួន​មួយ​ពី​រដ្ឋាភិបាល​ចិន​ ដោយ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​ចិន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះនៅ​ឡើយ​ទេ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​គ្រាន់តែ​មាន​ប្រសាសន៍​ថា​យើង​មិន​ដឹង​អំពី​មូលហេតុ​អ្វី​ទេ​ រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត។

ក្រសួងការបរទេស​បារាំង​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្រាយបំភ្លឺ ​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការចាប់​ខ្លួន​លោក ​ប៉ាទ្រិក ដឺវីល្ល័រ។

លោកស្រី បឺណាដ ឡូរ៉ិនស៍ (Benardi Laurence) អ្នក​នាំពាក្យក្រសួង​ការបរទេស​បារាំង​ប្រចាំ​កម្ពុជា​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ​ នៅ​ពេល​ដែល​ព្យាយាម​សាកសួរ​លោកស្រី​តាមរយៈ​សារ​អេឡិច​ត្រូនិច​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ប៉ាទ្រិក ដឺវីល្ល័រ បច្ចុប្បន្ន​កំពុង​ត្រូវ​បានឃុំខ្លួ​នៅ​នាយករដ្ឋាន​អន្តប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ ​ដោយ​មិនទាន់​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

កម្ពុជា​បាន​ស្នើសុំ​រដ្ឋាភិបាល​ចិន​ឲ្យ​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ជនសង្ស័យ ប៉ាទ្រិក ដឺវីល្ល័រ បន្ទាប់​ពី​លោក​ត្រូវ​បានចោទប្រកាន់​ថា​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​ចិន។

លោក ប៉ាទ្រិក ដឺវីល្ល័រ ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​លោក​អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយា​លោក​ បូ ស៊ីឡៃ អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹងរដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​កំពុង​ជាប់ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន។

អ្នកស្រី​ ហ្គូ កៃឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​ជនជាតិ​អង់គ្លេស​មួយរូប៕

XS
SM
MD
LG