ភ្នំពេញ —
លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបានទទូចជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍នេះឲ្យមានការផ្តល់យុត្តិធម៌ដល់កម្មករនិងតំណាងសហជីពដែលទទួលរងការបាញ់ប្រហារនិងបាញ់សម្លាប់ចោល។
ការទទូចនេះធ្វើឡើងចំថ្ងៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភា។
នៅព្រឹកថ្ងៃនេះមេដឹកនាំគណបក្សជំទាស់ទាំងពីរបានយកឱកាសនេះជួបជាមួយក្រុមកម្មករប្រមាណជា៣០០នាក់នៅពីមុខសួនឧស្សាហកម្មកាណាឌីយ៉ា ដែលទីនេះកម្មករយ៉ាងហោចណាស់ចំនួនប្រាំនាក់ត្រូវបានបាញ់សម្លាប់ដោយកងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីខែមករាក្នុងអំឡុងពេលដែលពួកគេធ្វើការតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែ។
ហើយបន្ទាប់ពីពិធីជួបជុំនោះប្រមុខដឹកនាំគណបក្សសង្គ្រោះជាតិបានដឹកនាំការប្រមូលផ្តុំមួយទៀតនៅលើស្ពាននាគ ពីមុខវត្តភ្នំក្រោមការរារាំងរបស់ក្រុមសមត្ថកិច្ចមិនឲ្យចូលធ្វើពិធីនេះនៅទីលានប្រជាធិបតេយ្យ។
លោកសម រង្ស៊ី បានថ្លែងសារដូចគ្នាសំដៅទៅកាន់ក្រុមកម្មករនៅក្នុងពិធីទាំងពីរនេះ។
«យើងទាមទារឲ្យចាប់ជនឧក្រិដ្ឋទាំងអស់យកមកកាត់ទោស។ កាលពីថ្ងៃទី៣ ទី៤ខែមករាឆ្នាំ២០១៤នេះមានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ហើយមានកម្មករ កម្មការិនីប្រមាណ៤០នាក់ទៀតបានត្រូវរបួសយ៉ាងធ្ងន់ធ្ងរ។ យើងត្រូវតែទាមទារឲ្យវែកមុខឧក្រិដ្ឋជនដៃដល់និងអ្នកបញ្ជាពីក្រោយខ្នង យកទៅកាត់ទោសតាមច្បាប់ឲ្យទាល់តែបាន»។
ក្រុមកម្មកររោងចក្ររាប់ម៉ឺននាក់បានចុះធ្វើបាតុកម្មតាមផ្លូវថ្នល់ក្នុងអំឡុងចុងខែធ្នូឆ្នាំ២០១៣ និងដើមខែមករាឆ្នាំ២០១៤ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យបានដល់១៦០ដុល្លារក្នុងមួយខែ។ប៉ុន្តែរដ្ឋាភិបាលនិងសមាគមថៅកែរោងចក្របានច្រានចោលការទាមទារនេះដោយសុខចិត្តដំឡើងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។កម្មករដែលមិនសុខចិត្តបានបន្តធ្វើបាតុកម្មរហូតដល់មានការបង្រ្កាបដោយមានការបាញ់សម្លាប់និងការចាប់ខ្លួនកម្មករនិងសកម្មជនសិទ្ធិមនុស្សចំនួន២៣នាក់។ហើយក្រោយមកពួកគេត្រូវចោទប្រកាន់និងឃុំខ្លួនជាបណ្តោះអាសន្ន។
លោកសម រង្ស៊ី បានរំលឹកដល់ប្រវត្តិនៃការបាញ់សម្លាប់លោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញនិងតំណាងសហជីពកម្មករចំនួនពីររូបផ្សេងទៀតកាលពីដប់ឆ្នាំមុន។ ដំណាលគ្នានោះលោកសម រង្ស៊ី ក៏បាននិយាយយោងដល់លោកឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវដាក់ទោសដោយបានលើកកាំភ្លើងបាញ់កម្មការិនីរោងចក្រពីក្រោយខ្នងចំនួនបីនាក់ក្នុងពេលដែលពួកនាងកំពុងធ្វើការតវ៉ាដើម្បីទាមទារលក្ខខណ្ឌការងារឱ្យបានប្រសើរឡើងហើយរហូតមកទល់ពេលនេះ លោកឈូក បណ្ឌិត នៅតែមានសេរីភាពនៅឡើយ។
ជាមួយគ្នានោះដែរលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកទឹកចិត្តដល់ក្រុមគ្រួសារជនរងគ្រោះថាច្បាប់អន្តរជាតិនៅតែអាចនាំយុត្តិធម៌សម្រាប់ពួកគេបាននៅឡើយ។
«ខ្ញុំសូមសន្យាដល់គ្រួសារអ្នកដែលស្លាប់ អ្នកដែលរងរបួសទាំងអស់ថាបើច្បាប់ជាតិមិនរកយុត្តិធម៌ជូនបងប្អូនបានទេ យើងនឹងដាក់ទៅច្បាប់អន្តរជាតិ តុលាការអន្តរជាតិនឹងចុះមកស៊ើបអង្កេតអ្នកណាដែលបាញ់ប្រហារកម្មករ អ្នកណាដែលបញ្ជានឹងទទួលទោសមិនអាចគេចរួចពីសំណាញ់ច្បាប់ទេ»។
ក្រុមកម្មករនិងកម្មការិនីមួយចំនួនបានឡើងថ្លែងនូវគោលជំហរទាមទារយុត្តិធម៌និងការដំឡើងប្រាក់ខែនេះដែរក្នុងពិធីជួបជុំនៅក្បែរទីលានប្រជាធិបតេយ្យដែលស្ថិតក្រោមការពង្រាយកងសន្តិសុខនិងពង្រាយរបងលួសយ៉ាងរឹងមាំ។
ក្រុមកម្មករក៏បានប្រគល់ញ្ញត្តិដល់ក្រុមតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិផងដែរដោយជំរុញឲ្យគណបក្សនេះជួយដោះស្រាយបញ្ហារបស់ពួកគេ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឆ្លើយតបមកវិញថាការទទូចរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រាន់តែជាការធ្វើប្រជាភិថុតតែប៉ុណ្ណោះ។
«ការដំឡើងប្រាក់ខែជាកិច្ចព្រមព្រៀងរវាងនិយោជកនិងកម្មករដោយផ្អែកលើផលិតភាព។ ហើយទី៣គឺជាមួយនឹងតម្លៃដែលកំណត់ដោយអ្នកបញ្ជាទិញ។ ដូច្នេះភាពជាដៃគូយើងកំពុងតែបន្តសកម្មភាពសព្វថ្ងៃគឺការដោះស្រាយដែលយើងឈរក្នងភាពជាដៃគូដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
នៅក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភានេះក្រុមកងសន្តិសុខដែលពាក់មួកឃ្លុបបិទមុខ បានវាយសំពងអ្នកចូលរួមឲ្យរបួសពីបួនទៅប្រាំនាក់និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សម្នាក់ត្រូវកងសន្តិសុខគំរាមវាយនឹងដំបងនៅក្នុងពេលដែលកំពុងធ្វើសេចក្តីអធិប្បាយទៅកាន់អ្នកកាសែត ក្រោយពីការជួបជុំរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ជាមួយកម្មករនិងអ្នកគាំទ្រគណបក្សជំទាស់ចាប់ផ្តើមរំសាយ។
ហើយនៅមុននោះបន្តិចមន្ត្រីកងរាជអាវុធហត្ថមួយរូបបានកញ្ចក់យកទូរស័ព្ទម៉ាក iPhone របស់អ្នកយកព័ត៌មានរបស់វិទ្យុវីអូអេសំឡេងសហរដ្ឋអាមេរិកនៅពេលដែលអ្នកយកព័ត៌មានកំពុងថតរូបភាព។ ប៉ុន្តែក្រោយមកទូរស័ព្ទដៃនោះត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕