ភ្នំពេញ៖ បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ ដើម្បីអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយទៅលើលទ្ធផលបោះឆ្នោតដែលត្រូវបានគេចោទថាមានការលួចបន្លំ ហើយអំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងបណ្តាប្រទេសដទៃទៀត ធ្វើអន្តរាគមន៍ក្នុងបញ្ហាគាំងស្ទះនយោបាយក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជា។ បាតុករ ដែលមករាជធានីភ្នំពេញនេះ គឺមកពីគ្រប់ខេត្តក្រុងទាំងអស់។
មហាបាតុកម្មរយៈពេលបីថ្ងៃ ដែលធ្វើឡើងនៅសួនប្រជាធិបតេយ្យនេះ ត្រូវបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងនៅប្រទេសកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CNRP។
បាតុករ ចង់ឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើលទ្ធផលបោះឆ្នោតដែលបានធ្វើឡើងនៅខែកក្កដាកន្លងទៅនេះ ហើយពួកគេបន្តសង្កត់ធ្ងន់ទៅលើការប្រឆាំងរបស់ពួកគេចំពោះរដ្ឋាភិបាលដែលទើបបានបង្កើតថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពួកគេនៅតែចោទថា ជារដ្ឋាភិបាលខុសច្បាប់។
កាលពីថ្ងៃពុធដែលជាថ្ងៃទី១នៃការតវ៉ា មានប្រជាពលរដ្ឋប្រមាណជាង ១០,០០០ នាក់ បានដើរដង្ហែញត្តិដែលទាមទារឲ្យមានការស៊ើបអង្កេតជាថ្មីទៀត ដែលមានស្នាមផ្តិតមេដៃរបស់ប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់ ទៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញ។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បានដើរដង្ហែរទៅស្ថានទូតសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីដាក់សំបុត្រស្នើឲ្យប្រទេសទាំងនោះ ធ្វើអន្តរាគមន៍ក្នុងការដោះស្រាយការជាប់គាំងនយោបាយនៅប្រទេសកម្ពុជា។
បាតុករ រួន សម្បត្តិ ជាកសិករវ័យ៦៧ឆ្នាំ បានថ្លែងថា អ្វីដែលលោកព្រួយបារម្ភនោះ គឺគណបក្សគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជា បានបំភ្លៃលទ្ធផលបោះឆ្នោត។ លោកចង់ឲ្យអង្គការសហប្រជាជាតិ និងប្រទេសនានាដូចជាសហរដ្ឋអាមេរិក ជំរុញឲ្យមានការស៊ើបអង្កេតមួយ។
«នេះ គឺជាបញ្ចេញឆន្ទៈរបស់រាស្រ្តខ្មែរជាម្ចាស់ឆ្នោត ដែលលោកបានសម្រេចចិត្តចង់ប្តូរអ្នកដឹកនាំថ្មី ហើយតែវាក្លាយទៅជាអ្នកដែលចាញ់ហ្នឹង នៅតែកាន់អំណាចតទៅទៀត»។
នៅក្នុងការបោះឆ្នោតនៅខែកក្កដាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាបានទទួលកៅអី ៦៨ អាសនៈនៅក្នុងសភាដែលមាន ១២៣ អាសនៈ គ្រាដែលគណបក្សប្រឆាំងវិញ បានទទួលបានអាសនៈជិតទ្វេដងនឹងលើកមុន គឺ ៥៥ អាសនៈ។ ក៏ប៉ុន្តែ ទោះជាដូច្នេះក៏ដោយ គណបក្សប្រឆាំង បានបដិសេធមិនព្រមទទួលយកកៅអីរបស់ខ្លួននៅក្នុងសភានោះទេ ដោយសារតែខ្លួនបានចោទថា លទ្ធផលនៃការបោះឆ្នោតនោះ មានការលួចបន្លំ។ ចំណែកឯគណបក្សប្រជាជនកម្ពុជាវិញ នៅតែអះអាងថា ខ្លួនបានឈ្នះឆ្នោតនេះ ដោយភាពត្រឹមត្រូវ ហើយបានច្រានចោលការអំពាវនាវឲ្យមានការចូលពាក់ព័ន្ធពីសំណាក់បរទេស។
សហរដ្ឋអាមេរិក និងបណ្តាបស្ចិមប្រទេសដទៃទៀត បានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ក៏ប៉ុន្តែ ប្រទេសទាំងនេះ មិនទាន់ចេញមុខគាំទ្រភាគីណាមួយជាសាធារណៈនៅឡើយទេ នៅក្នុងជម្លោះរឿងបោះឆ្នោតនេះ។
បាតុករ គីម សាន ដែលមានវ័យប្រមាណជា៦០ឆ្នាំ បានថ្លែងថា អ្នកស្រីនិងកូនទាំង៤របស់អ្នកស្រី មិនអាចបោះឆ្នោតបានឡើយ ក្រោយពីឈ្មោះរបស់ខ្លួនត្រូវបានគេដកចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត។ នេះ ជាការត្អូញត្អែរដែលកើតមានច្រើននៅក្នុងការបោះឆ្នោតនេះ។
បុរសម្នាក់មកពីខេត្តកំពង់ស្ពឺ ដែលជាខេត្តស្ថិតនៅកណ្តាលប្រទេសកម្ពុជា បាននិយាយថា លោកបានបាត់បង់ដីរបស់លោក ទៅលើគ្រួសារដែលមានខ្នងបង្អែកធំ ហើយតុលាការបានកាត់ឲ្យលោកចាញ់ក្តី។ លោកថ្លែងថា ប្រទេសជាតិត្រូវការ មេដឹកនាំដែលប្រជាពលរដ្ឋអាចទុកចិត្តបាន។
«ចង់បានរដ្ឋមន្រ្តីដែលជួយរាស្រ្ត អព្យាក្រិត្យហើយមិនប្រកាន់បក្សពួក មិនប្រកាន់ឧកញ៉ា ចង់ឲ្យមានរដ្ឋាភិបាលជួយ ហើយតុលាការមានយុត្តិធម៌ ហើយខ្ញុំមកនេះ គឺមកដើម្បីឆន្ទៈរបស់ខ្ញុំ ខ្ញុំរកសន្លឹកឆ្នោតខ្ញុំ។ ខ្ញុំបានបោះឆ្នោតឲ្យឯកឧត្តម កឹម សុខា តែគណបក្សប្រជាជនបានយក ខ្ញុំមិនសុខចិត្តទេ ប្លន់ឆន្ទៈរបស់ខ្ញុំ។ ខ្ញុំទាមទាររកយុត្តិធម៌វិញ»។
បាតុករជាច្រើនដែលចូលរួមនៅក្នុងមហាបាតុកម្មនេះ បាននិយាយថា ពួកគេមិនអាចទ្រាំនឹងការគ្រប់គ្រងអំណាចដ៏យូររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តទៅទៀតបានទេ។ គ្រាដែល គេរំពឹងថា មានការគិតដូច្នេះ នៅក្នុងមហាបាតុកម្មនេះ ការបញ្ចេញមតិដូចនេះជាសាធារណៈ គឺជារឿងមួយដែលសូម្បីតែការគិតក៏គ្មានឡើយកាលពី៥ឆ្នាំមុន។ ឥឡូវនេះ នេះជាការគិតរួមមួយ។
អាន ឆយ អាយុ ៥៨ឆ្នាំ បានធ្វើដំណើរពីខេត្តមណ្ឌលគីរី ដែលស្ថិតនៅភាគឦសាននៃប្រទេស។ លោកថ្លែងថា ខេត្តរបស់លោកធ្លាប់មានព្រៃឈើ និងធនធានធម្មជាតិដូចជា មាសជាដើម។ តែ ឥឡូវនេះ ធនធានធម្មជាតិទាំងនេះ លែងមានទៀតហើយ។
«រ៉ែមាសនិងព្រៃឈើហ្នឹង គឺខ្ទិចខ្ទីអស់ហើយ រ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរីនៅក្នុងស្រុកកែវសីមា មានមួយកន្លែងហ្នឹង គឺរលាយអស់ហើយ»។
ប្រជាពលរដ្ឋដូចជា លោក អាន ឆយ លោក រួន សម្បត្តិ និងអ្នកស្រី គីម សាន ជាដើម គឺជាកសិករ ដែលស្ថិតក្នុងវ័យ ៥០ និង៦០ឆ្នាំ ហើយពួកគេធ្លាប់ជាអ្នកគាំទ្រគណបក្សកាន់អំណាចយ៉ាងរឹងមាំ។ ក៏ប៉ុន្តែ ការកាន់អំណាចអស់រយៈពេលជាច្រើនឆ្នាំ និងការចោទប្រកាន់ថា គ្រប់គ្រងប្រទេសមិនបានល្អនោះ មានសញ្ញាបង្ហាញថា ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅតាមជនបទ ហាក់ដូចជាបានរលាយបន្តិចម្តងៗ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់