ភ្នំពេញ —
ការចរចាដើម្បីធ្វើការកែទម្រង់ការបោះឆ្នោតនៅទ្រឹងមិនទៅមុខ។ នេះគឺជាការកត់សម្គាល់របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ។
លោកសម រង្ស៊ីសរសេរនៅក្នុងលិខិតកំណត់ហេតុជូនសហគមន៍អ្នកការទូតស្តីអំពីស្ថានភាពនយោបាយ នៅរសៀលថ្ងៃនេះថា៖ «ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិស្តីពីការកែទម្រង់ការបោះឆ្នោតនៅនឹងថ្កល់មិនទៅមុខ»។
លោកសម រង្ស៊ីពន្យល់ថា មូលហេតុដោយសារគណបក្សប្រជាជនកម្ពុជាបដិសេធមិនពិភាក្សាសម្រាប់ការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
មេដឹកនាំគណបក្សជំទាស់ចាត់ទុកថា ការផ្លាស់ប្តូរសមាសភាពគ.ជ.ប.នេះគឺជាបញ្ហា«ស្នូល»សម្រាប់ការរៀបចំការបោះឆ្នោតនាពេលខាងមុខ ហើយដែល«ស្ថាប័ននេះស្ថិតនៅក្រោមការត្រួតត្រារបស់គណបក្សកាន់អំណាចក្នុងពេលបច្ចុប្បន្ននេះ»។
កំណត់ហេតុរបស់មេដឹកនាំគណបក្សជំទាស់ដាក់ជូនអង្គទូតនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិខកខានមិនបានឯកភាពគ្នាលើរបៀបអនុម័តការជ្រើសតាំងសមាសភាពគ.ជ.ប. ហើយការខកខាននេះបាននាំឲ្យគណបក្សទាំងពីរមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកៗពីគ្នា កាលពីល្ងាចថ្ងៃច័ន្ទ ក្រោយពីកិច្ចប្រជុំគណៈកម្មការចម្រុះដើម្បីកែទម្រង់ការបោះឆ្នោត គណបក្សគូជម្លោះនយោបាយទាំងពីរលើកឡើងថា ការមិនចុះសម្រុងគ្នានោះមានពីរចំណុច ពោលគឺចំណុចដែលត្រូវដាក់ឲ្យគ.ជ.ប.ទៅជាស្ថាប័នធម្មនុញ្ញនិងចំណុចមួយទៀតគឺការបោះឆ្នោតតែងតាំងសមាជិកគ.ជ.ប.ត្រូវមានសម្តែង២ភាគ៣គាំទ្រពីសមាជិកសភាទាំងមូល។
ចំណុចទាំងពីរនេះត្រូវស្នើដោយគណបក្សសង្គ្រោះជាតិ។
លោកយ៉ែម ប៉ុញ្ញរិទ្ធ សមាជិកមួយរូបនៅក្នុងគណៈកម្មការចម្រុះ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សរបស់លោករក្សាជំហរទាមទារឲ្យការជ្រើសតាំងសមាសភាពគ.ជ.ប.នេះត្រូវចែងក្នុងរដ្ឋធម្មនុញ្ញ និងមានការឯកភាពគ្នារវាងគណបក្សជាប់ឆ្នោត។
«ស្ថាប័នហ្នឹងសំខាន់ ទើបយើងស្នើសុំឲ្យដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញតែម្តង។ ហើយការអនុម័តសមាសភាពស្នើឲ្យមានពីរភាគបីដើម្បីឲ្យមានការឯកភាពរវាងគណបក្សទាំងអស់។ ខាងគណបក្សប្រជាជនកម្ពុជាបានជំទាស់ តែគាត់ថា នឹងសួរថ្នាក់ដឹកនាំរបស់គាត់។ ដូច្នេះយើងនៅចាំចម្លើយ។ បើសិនជានៅចឹងទៀតនោះ វានឹងធ្វើឲ្យវិបត្តិនយោបាយកាន់តែអូសបន្លាយ»។
ដោយឡែកវីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកជាម យៀប សមាជិកមួយរូបនៃគណៈកម្មការចម្រុះនិងជាតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនកាលល្ងាចថ្ងៃច័ន្ទ គណបក្សកាន់អំណាចបានទទួលស្គាល់ថា ខ្លួនមិនយល់ស្របតាមសំណើឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតឲ្យទៅជាស្ថាប័នធម្មនុញ្ញ និងខ្លួនមិនឯកភាពលើការបោះឆ្នោតជ្រើសតាំងសមាជិកគ.ជ.ប. ដោយសម្តែង២ភាគ៣នៃសម្តែងសរុបរបស់សមាជិកសភា។
ជាមួយគ្នានេះគណបក្សប្រជាជនកម្ពុជាបានសម្តែងការសោកស្តាយដោយហេតុថា គណបក្សសង្គ្រោះជាតិនៅតែទទូចទាមទារចំណុចនេះ។ ហើយគណបក្សប្រជាជនកម្ពុជាព្រមានថា ការទាមទារនេះនឹងបង្កការរាំងស្ទះដល់ដំណើរការចរចាអំពីការកែទម្រង់ការបោះឆ្នោត។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា ខុមហ្វ្រែល មានប្រសាសន៍ថា ភាពមិនត្រូវគា្នរវាងគណបក្សទាំងពីរនៅតែជារឿងព្រួយបាម្ភ។
«បើសិនជាពេលវេលាចេះតែអូសបន្លាយអញ្ចឹង វាជាការព្រួយបារម្ភដែរហើយនៅតែមិនបានលទ្ធផលអ្វីធំដុំពីការខិតខំប្រឹងប្រែងនេះ»។
យ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានកំណត់រួចជាស្រេចទៅហើយថា នឹងបើកការចរចាកម្រិតក្រុមបច្ចេកទេសចម្រុះបន្តទៀត នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ៕