Hello VOA៖ ក្រុម​មេដឹកនាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ​ស្ម័គ្រ​ចិត្ត

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី (ឆ្វេង) ​និង​លោក គុយ មាសសំណាង ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា (ស្តាំ) ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការប្រកាសទ្រព្យសម្បតិ្ត និងប្រាក់ចំណូលដោយស្ម័គ្រចិត្តរបស់មេដឹកនាំសង្គមស៊ីវិល និងការទប់ស្កាត់អំពើពុករលួយនៅកម្ពុជា» នៅ​ក្នុង​កម្មវិធី​ Hello VOA ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​​៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

កន្លង​មក​​មិន​ទាន់​មាន​មេដឹកនាំ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ឡើយ​ទេ។

ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​បាន​ផ្តួចផ្តើម​គំនិត​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​និង​ដោយ​ចំហ ហើយ​ចង់​ឃើញ​មេដឹកនាំ​និង​អ្នក​នយោបាយ​ប្រកាស​ទ្រព្យ​សម្បត្តិ​មុន​ការ​ប្រកួត​ប្រជែង​ក្នុង​បោះឆ្នោត​ផង​ដែរ។ នេះ​ជា​ការ​អះអាង​របស់​លោក​ គុយ មាសសំណាង ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា និង​អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់​ដែល​គ្រោង​នឹង​ប្រកាស​ទ្រព្យ​សម្បត្តិ​ជាមួយ​មេដឹកនាំ​អង្គការ​ចំនួន១១​ទៀត។ វាគ្មិន​ទាំង​ពីរ​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ផ្តល់​ភាព​ស្មោះត្រង់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​និង​លុប​បំបាត់​អំពើ​ពុករលួយ។

នៅ​ក្នុង​កម្មវិធី Hello VOA នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​អ្នក​តស៊ូ​មតិ​ទាំង​ពីរ​បាន​ចាត់​ទុក​ថា អំពើ​ពុករលួយ​មាន​ការ​រីក​រាលដាល​ខ្លាំង​ ហើយ​រឿង​នេះ​អាច​ទប់ស្កាត់​បាន​បើ​អ្នក​ នយោបាយ​និង​អ្នកដឹកនាំ​និង​សង្គម​ស៊ីវិល​រួម​គ្នា​ប្រកាស​ទ្រព្យសម្បត្តិ​និង​ប្រាក់​ចំណូល​របស់​ខ្លួន៕

សូម​ប្រិយមិត្ត​ចុច​ស្តាប់​កម្មវិធី Hello VOA ទាំង​ស្រុង​ដូច​តទៅ៖

Your browser doesn’t support HTML5

ក្រុម​មេដឹកនាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ​ស្ម័គ្រ​ចិត្ត

ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)