ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសឲ្យដឹងថា ឯកសារចំនួន៩០០០នៃសំណុំរឿងឌុច អតីតប្រធានគុកទួលស្លែងនឹងត្រូវប្រើសម្រាប់ការកាត់ទោសសំណុំរឿង០០៣ និង០០៤ ដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍។
សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះជាន់ខ្ពស់នេះបានពិនិត្យកាលពីខែកក្កដាលើប្រភេទឯកសារចំនួន១២០០០ដែលសុទ្ធសឹងជាឯកសារសម្ងាត់និងសម្ងាត់បំផុតក្នុងសំណុំរឿង០០១របស់ឌុច។ ឯកសារទាំងនេះគឺជាឯកសារក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ រួមមានចម្លើយសារភាពនិងជីវប្រវត្តិរបស់ជនរងគ្រោះ ចម្លើយរបស់សាក្សី ប្រតិចរឹកនៃសវនាការអសាធារណៈ និងដីការរបស់តុលាការ។
អង្គជំនុំជម្រះតុលាការកំពូលលើកឡើងថា ឯកសារចំនួន៣ភាគ៤នៃឯកសារទាំង១២០០០នេះត្រូវចាត់ដាក់ទៅក្នុងឯកសារសំណុំរឿងបន្ថែមទាំងពីរព្រមទាំងសំណុំរឿង០០២ ដែលកំពុងដំណើរការកាត់ទោសនៅក្នុងពេលនេះ។
តាមព័ត៌មានក្រៅផ្លូវការនៅឡើយ សំណុំរឿង០០៣មានជនជាប់ចោទពីរនាក់គឺ មាស មុត និងស៊ូ ម៉េត ដែលសុទ្ធសឹងជាអតីតមេទ័ពកំពូលខ្មែរក្រហមដែលត្រូវសង្ស័យថា បានទទួលខុសត្រូវក្នុងការចាប់ខ្លួននិងបញ្ជូនខ្លួនអ្នកទោសជាច្រើនទៅកាន់គុកទួលស្លែង។
រីឯសំណុំរឿង០០៤ត្រូវគេដឹងថា មានជនជាប់ចោទអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលចំនួនបីនាក់គឺអ្នកស្រីអ៊ឹម ចែម ដែលត្រូវសង្ស័យថា ជាអ្នកគ្រប់គ្រងការដ្ឋានលើកទំនប់ស្រុកព្រះនេត្រព្រះ ខេត្តឧត្តមានជ័យ (កាលមុនក្នុងខេត្តបាត់ដំបង) ដែលមនុស្សជាច្រើនបានស្លាប់និងត្រូវបានសម្លាប់នៅទីនោះ។ តា អាន និង តាទិត អតីតអ្នកទទួលខុសត្រូវបន្ទាប់ក្នុងការដ្ឋាននោះ និងជាអ្នកទទួលខុសត្រូវការសម្លាប់រង្គាលនៅទីនោះដែរ។
រដ្ឋាភិបាលបានប្រឆាំងជំទាស់ការកាត់ទោសសំណុំរឿងទាំងពីរនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កាំង ហ្គិចអ៊ាវ ហៅឌុចក៏បានឡើងធ្វើជាសាក្សីក្នុងសំណុំរឿង ០០២កាលពីខែមិនា ឆ្នាំ ២០១២នេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ឯកសារនៅក្នុងសំណុំរឿង០០១មានការជាប់ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធគ្រប់គ្រងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
«សំណុំរឿង០០១ទាក់ទងនឹងប្រវត្តិក្នុងរបបខ្មែរក្រហម ដូច្នេះឯកសារមួយចំនួនមានការពាក់ព័ន្ធជាមួយនឹងបក្សកុម្មុយនិស្តកម្ពុជា ក៏ដូចជាគោលនយោបាយផ្សេងក្នុងរបបខ្មែរក្រហម។ ឯកសារមួយចំនួនមានតម្លៃរួមគ្នាដែលគេអាចប្រើប្រាស់ក្នុងសំណុំរឿង០០២ សំណុំរឿង០០៣ និងសំណុំរឿង០០៤»។
អង្គជំនុំជម្រះតុលាការកំពូលក៏បានសម្រេចផងដែរថា ឯកសារចំនួន១៧៤៩ ក្នុងចំណោមឯកសារសម្ងាត់ទាំង១២០០០នឹងត្រូវដាក់ជាឯកសារសាធារណៈសម្រាប់បម្រើដល់ប្រយោជន៍នៃការសិក្សានិងស្រាវជ្រាវ។
អង្គជំនុំជម្រះតុលាការកំពូលនេះបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ការដាក់ឯកសារទាំងនេះជាសាធារណៈគឺជាផ្នែកមួយនៃការរួមចំណែកក្នុងការផ្សះផ្សារជាតិ និងដើម្បីគាំទ្រដល់ដំណើរការស្វែងរកការណ៍ពិតក្នុងប្រវត្តិសាស្ដ្រ។
លោកនេត្រ ភក្ដ្រាជឿថា ឯកសារទាំង១៧៤៩នឹងត្រូវរៀបចំរួចរាល់ក្នុងរង្វង់ពីពីរទៅបីសប្តាហ៍ទៀត ហើយបន្ទាប់មកនឹងត្រូវដាក់បញ្ចូលក្នុងគេហទំព័ររបស់សាលាក្ដីខ្មែរក្រហមតាមអាស័យដ្ឋាន www.eccc.gov.kh ៕