ជនជាតិខ្មែរជាង១០០នាក់នៅទីក្រុងវ៉ាស៊ីនតោន និងរដ្ឋក្បែរៗរដ្ឋធានីនេះ បានធ្វើពិធីបុណ្យបង្សុកូលគម្រប់៧ថ្ងៃនៃព្រះបរមសពសម្តេចព្រះមហាវីរក្សត្រនរោត្តមសីហនុ ហើយបួងសួងឲ្យព្រះវិញ្ញាណក្ខន្ធបានទៅកាន់សុខតិភព។
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ ដែលត្រូវជាថ្ងៃច័ន្ទនៅកម្ពុជា ជនជាតិខ្មែរជាង១០០នាក់នៅទីក្រុងវ៉ាស៊ីនតោន និងរដ្ឋក្បែរៗរដ្ឋធានីនេះ បានធ្វើពិធីបុណ្យបង្សុកូលគម្រប់៧ថ្ងៃនៃព្រះបរមសពសម្តេចព្រះមហាវីរក្សត្រនរោត្តមសីហនុ ហើយបួងសួងឲ្យព្រះវិញ្ញាណក្ខន្ធបានទៅកាន់សុខតិភព។
អ្នកចូលរួមក្នុងពិធីបង្សុកូលនៅវត្តពុទ្ធិការាម រដ្ឋ Maryland នេះ រំឭកពីស្នាព្រះហស្ថព្រះអង្គ។ លោកតាយូសឿង ងួនលី អាយុ៨៦ឆ្នាំ ដែលជាថៅកែកាណូត សម័យសង្គមរាស្ត្រ បានឲ្យដឹងថា លោកតាធ្លាប់បានបង្ហែសម្តេចឪក្នុងចលនាយុវ័នទាមទារឯករាជ្យពីបារាំង។
លោកតាមានប្រសាសន៍ថា៖
«ព្រះអង្គមានឥទ្ធិពលខ្លាំង កាលដែលធ្វើយុវ័ន យុវជន។ ជីវពលយើងតស៊ូហ្នឹង យើងតស៊ូកាំភ្លើងអត់គ្រាប់មុនដំបូងនោះ។ យើងតស៊ូជាមួយបារាំងទាមទារយកប្រទេសខ្មែរឯករាជ្យ។ ដល់បានឯករាជ្យ ហើយក្រោយមកសៀមវាកាន់កាប់ព្រះវិហារនិងបីខេត្ត អាហ្នឹងព្រះអង្គលោកទាមទារបានដែរ ស្នាដៃព្រះអង្គ»។
លោកទុន សុវណ្ណ ប្រធានក្រុមអភិបាលនៃពុទ្ធិកសមាគមខ្មែរឥង្ក រំឭកថា ក្រៅពីទាមទារឯករាជ្យ និងប្រាសាទព្រះវិហារ ព្រះមហាវីរក្សត្របានដឹកនាំសង្គមរាស្ត្រនិយមដ៏រីកចម្រើន និងបង្រួមបង្រួមជាតិក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
«ហើយការចរចាសន្តិភាពជាមួយគ្នាហ្នឹងគឺព្រះអង្គបានជួយធ្វើឲ្យមានការយល់ព្រមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ព្រះអង្គក៏មានស្នាដៃនៅក្នុងហ្នឹងដែរ»។
ស្នាព្រះហស្ថព្រះមហាវីរក្សត្រមានច្រើនដែលអ្នកចូលរួមផ្សេងទៀតរៀបរាប់មិនអស់ឡើយ។
អ្នកស្រីឯម វុទ្ធី ដែលធ្លាប់ជាយុវ័នសម័យសង្គមរាស្ត្រនិយម នៅសាលាយុគន្ធ បានរំឭកពីស្នាព្រះហស្ថ ខាងកីឡានិងសិល្បៈរបស់សម្តេចឪនរោត្តមសីហនុ។
«ជាពិសេសគឺស្នាដៃសិល្បៈរបស់សម្តេចឪ។ លោកតែងបទចម្រៀងគួរឲ្យចងចាំ ថតកុនណា៎ អូន!»។
ទោះជាយ៉ាងណាក្តី ក្រៅពីស្នាព្រះហស្ថ សម្តេចព្រះមហាវីរក្សត្រក៏មានព្រះសកម្មភាពដែលផ្តល់ផលវិបាកដល់ប្រទេសជាតិខ្មែរដែរ។
ក៏ប៉ុន្តែលោកតា ងួនលី ពន្យល់ថា សម្តេចឪចូលជាមួយខ្មែរក្រហមគឺដោយសារលោកលន់ នល់ធ្វើរដ្ឋប្រហារ។ ព្រះអង្គមិនមានគំនិតធ្វើបាបរាស្ត្រទេគឺព្រះអង្គចាញ់បោកខ្មែរក្រហមកុម្មុយនិស្ត។
«ព្រះអង្គមិនបានចូលស្រុកវិញទេ។ លោកត្រឡប់ទៅស្រុកចិន ទៅបង្កើតបក្សប្រឆាំងដណ្តើម (អំណាច)ពីលន់ នល់វិញ ប៉ុន្តែដោយការចាញ់បោកគេ។ យើងទាំងអស់គ្នារស់នៅ តែងមាន(កំហុស)បន្តិចបន្តួចហើយរឿងហ្នឹង។ វាធម្មតាទេណា៎»។
លោកទុន សុវណ្ណមានប្រសាសន៍ថា៖
«យើងដឹងហើយខ្មែរក្រហមមិនមែនយកព្រះអង្គមកធ្វើប្រមុខរដ្ឋទេ ពេលព្រះអង្គយាងចូលទៅក្នុងប្រទេសជាតិវិញគឺព្រះអង្គបានទទួលរងគ្រោះដូចខ្មែរយើងគ្រប់គ្នាអញ្ចឹង។ ព្រះអង្គសោយទិវង្គតហើយ យើងធ្វើម៉េច យើងធ្វើពិធីយ៉ាងម៉េច ដើម្បីឲ្យវិញ្ញាណក្ខន្ធព្រះអង្គបានសុខទៅចុះណា៎»។
ពេលដឹងព័ត៌មានអំពីការសោយទិវង្គរបស់មហាវីរក្ស ខ្មែរភាគច្រើនទាំងក្នុងនិងក្រៅប្រទេសបានតក់ស្លុតនិងសោកស្តាយជាអនេក។
លោកទុន សុវណ្ណបានឲ្យដឹងថា ពុទ្ធបរិស័ទខ្មែរអាមេរិកាំងនៅទីនេះក៏នឹងធ្វើបុណ្យគម្រប់១០០ថ្ងៃនៃព្រះបរមសពរបស់ព្រះមហារីរក្សត្រផងដែរ៕