មេដឹកនាំកំពូលអាស៊ានបានសម្រេចមិនធ្វើ«អន្តរជាតូបនីយកម្ម»បញ្ហាសមុទ្រចិនខាងត្បូងទេ។
ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនិងប្រធានាធិបតីនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បានសម្រេចទុកការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក្នុងរង្វង់បញ្ចប់កិច្ចប្រជុំកំពូលនៅល្ងាចថ្ងៃអាទិត្យនេះ។
នេះបើតាមការប្រកាសរបស់លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាក្នុងសន្និសីទកាសែត។
នេះបើតាមការប្រកាសរបស់លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាក្នុងសន្និសីទកាសែត។
លោកកៅ គឹមហួន បញ្ជាក់ថា មេដឹកនាំកំពូលអាស៊ានបានសម្រេចមិនធ្វើ«អន្តរជាតូបនីយកម្ម»បញ្ហាសមុទ្រចិនខាងត្បូងទេ។
លោកកៅ គឹមហួន បញ្ជាក់ថា មេដឹកនាំកំពូលអាស៊ានបានសម្រេចមិនធ្វើ«អន្តរជាតូបនីយកម្ម»បញ្ហាសមុទ្រចិនខាងត្បូងទេ។
លោកបន្ថែមថាការដោះស្រាយជម្លោះនេះនឹងធ្វើឡើងយ៉ាងពេញលេញក្នុងក្របខណ្ឌនៃយន្តការ
លោកបន្ថែមថាការដោះស្រាយជម្លោះនេះនឹងធ្វើឡើងយ៉ាងពេញលេញក្នុងក្របខណ្ឌនៃយន្តការ
អាស៊ានជាមួយប្រទេសចិនដែលមានស្រាប់។
ការសម្រេចនេះទំនងជាដើម្បីបញ្ចៀសពីការលើកឡើងណាមួយរបស់សហរដ្ឋអាមេរិកលើបញ្ហានេះក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក។ អាមេរិកបានបង្ហាញកង្វល់របស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូងនេះ។
ការសម្រេចនេះទំនងជាដើម្បីបញ្ចៀសពីការលើកឡើងណាមួយរបស់សហរដ្ឋអាមេរិកលើបញ្ហានេះក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក។ អាមេរិកបានបង្ហាញកង្វល់របស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូងនេះ។
ជំហរបស់ប្រទេសហ្វ៊ីលីពីនកាលពីប៉ុន្មានខែមុនថាជម្លោះដែនសមុទ្រចិនខាងត្បូងដែលមានវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងហ្វ៊ីលីពីនខ្លួនឯងគឺជាបញ្ហារួមរបស់អាស៊ានដែលត្រូវដោះស្រាយជារួម។ប្រទេសទាំងបួនសុទ្ធសឹងជាសមាជិករបស់សមាគមអាស៊ាន។
លោកកៅ គឹមហួន បន្ថែមថាប្រមុខដឹកនាំអាស៊ានបានជំរុញការអនុវត្តសេចក្តីប្រកាសក្រមប្រតិបត្តិ(DOC)បន្ថែមទៀត។ ខណៈដែលក្រមប្រតិបត្តិCOC កំពុងស្ថិតក្នុងការព្រាងនោះ។
លោកកៅ គឹមហួន បន្ថែមថាប្រមុខដឹកនាំអាស៊ានបានជំរុញការអនុវត្តសេចក្តីប្រកាសក្រមប្រតិបត្តិ(DOC)បន្ថែមទៀត។ ខណៈដែលក្រមប្រតិបត្តិCOC កំពុងស្ថិតក្នុងការព្រាងនោះ។
«នេះជាគោលជំហថ្មីដែលប្រមុខរដ្ឋាភិបាលអាស៊ានបានសម្រេចយកនៅពេលនេះ។ ហើយនឹងបន្តការអនុវត្តDOCឲ្យពេញលេញដោយមានប្រសិទ្ធភាព»។
ស្រដៀងគ្នានេះលោកស៊ូរិន ពិតស៊ូវ៉ាន់ ដែលនឹងត្រូវជំនួសតំណែងអគ្គលេខាធិការអាស៊ានដោយបេក្ខជនមកពីប្រទេសវៀតណាមនៅឆ្នាំក្រោយបានប្រាប់អ្នកកាសែតថាក្រុមមេដឹកនាំកំពូលអាស៊ានបានអះអាងពីជំហរបស់ខ្លួនថានឹងដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសន្តិភាព។

«ក្រុមមេដឹកនាំព្រមព្រាងគ្នាថាវាមានសារៈសំខាន់សម្រាប់សហគមន៍អាស៊ានក្នុងការប្រាប់ទៅកាន់សហគមន៍អន្តរជាតិ ទៅកាន់ពិភពលោកថាយើងអាចមានភាពមិនចុះសម្រុងគ្នាប៉ុន្តែយើងអាចដោះស្រាយហើយយើងកំពុងតែដោះស្រាយវានិងយើងមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី»។
កាលពីថ្ងៃសៅរ៍ទី១៧ខែវិច្ឆិកា រដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីន លោកAlbert F. Del Rosario លើកឡើងថា សន្តិសុខដែនសមុទ្រនៅតែជាកង្វល់ដ៏សំខាន់របស់តំបន់ដោយលោកសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការការពារសន្តិភាពនិងស្ថិរភាព៕