វេជ្ជបណ្ឌិតកម្ពុជាបានឲ្យដឹងនៅថ្ងៃសុក្រនេះថា អៀង សារី មានជំងឺត្អៀតសរសៃឈាមឆ្ពោះទៅខួរក្បាលហើយដែលធ្វើឲ្យគាត់ប្រឈមគ្រោះថ្នាក់ខ្លាំងសម្រាប់ការវះកាត់។
លោកវេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានប្រាប់អង្គជំនុំជម្រះសាលាដំបូងក្នុងសវនាការមួយកំណាត់ថ្ងៃនៅថ្ងៃនេះថា ជនជាប់ចោទមានបញ្ហាឆ្អឹងកងកដែលត្អៀតចរន្តឈាមទៅចិញ្ចឹមខួរក្បាល និងបណ្តាលឲ្យជនជាប់ចោទមានអាការៈវិលមុខ និងស្ពឹកជាប្រចាំ។
«មូលហេតុធំសំខាន់ជាងគេដែលធ្វើឲ្យគាត់មិនអាចចេញពីមន្ទីរពេទ្យឬគំរាមគាត់រាល់ថ្ងៃគឺទាក់ទងនឹងឆ្អឹងកងកដែលរឹងដែលយើងបានធ្វើ។ យើងធ្វើ ដាអឺណូស្ទីក(រោគវិនិច្ឆ័យ)ថ្មីៗនេះ ដែលធ្វើឲ្យគាត់វិលមុខមិនព្រមជាសោះហើយទាក់ទងនឹងបញ្ហាថ្មីៗដែលគាត់ស្ពឹកចុងដៃចុងជើង»។
លោកវេជ្ជបណ្ឌិតលឹម ស៊ីវុត្ថា បញ្ជាក់ថាជំងឺនេះទាមទារឲ្យអៀង សារី ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិចបំផុតរយៈពលមួយខែដែរ។ មួយវិញទៀតស្ថានភាពជំងឺនេះទាមទារឲ្យធ្វើការវះកាត់ទើបអាចធ្វើឲ្យជនជាប់ចោទមានការប្រសើរឡើងឆាប់ដោយសារតែការព្យាបាលតាមថ្នាំពេទ្យនឹងមិនមានប្រសិទ្ធភាពច្រើននោះទេហើយត្រូវការពេលវេលាយូរទៀតផង។ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិតដដែលបានព្យាករថា ការវះកាត់ឆ្អឹងកងកនឹងធ្វើឲ្យអៀង សារី ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុតដោយសារតែជនជាប់ចោទមានវ័យចំណាស់ ពិបាកក្នុងការប្រើថ្នាំសន្លប់ ពិបាកក្នុងការសម្រាកផ្កាប់មុខពេលវះកាត់ឆ្អឹងកងក ហើយគាត់មានជំងឺបេះដូងជាប់ខ្លួន។ ជាងនេះទៀតឆ្អឹងកងកដែលមានបញ្ហានោះបានពុកទៀតផង។
អៀង សារី អាយុ៨៦ ឆ្នាំត្រូវចាប់ខ្លួនយកមកកាត់ទោសកាលពីខែវិច្ឆិកាឆ្នាំ២០០៧ជាមួយប្រពន្ធរបស់គាត់អៀង ធីរិទ្ធ។ ប្រពន្ធរបស់គាត់ដែលត្រូវដោះលែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ អៀង សារី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី៧ ខែកញ្ញាគឺរយៈពេលកន្លះខែមកហើយ។ នៅក្នុងសវនាការលោកវេជ្ជបណ្ឌិតលឹម ស៊ីវុត្ថា បន្ថែមថាក្រុមគ្រូពេទ្យនៅមិនទាន់អាចវាយតម្លៃបានថា តើអៀង សារី អាចចេញពីមន្ទីរពេទ្យនៅពេលណាបាននោះទេ។
«យើងខ្ញុំមិនរំពឹងថា ក្នុងរយៈពេលខ្លីដែលអាចឲ្យគាត់អញ្ជើញមកចូលរួមសវនាការវិញបានទេ»។
នៅក្នុងពេលនេះអៀង សារី ត្រូវដាក់ឲ្យស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយឆ្អឹងកងករបស់គាត់ត្រូវប្រើឃ្នៀបតម្រង់ដើម្បីកុំឲ្យគាត់ធ្វើចលនាងាកចុះឡើងច្រើន។ បន្ថែមពីនោះជនជាប់ចោទត្រូវដាក់ឲ្យស្ថិតក្នុងការសម្រាកឲ្យបានច្រើន។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតលឹម ស៊ីវុត្ថា ដែលជាវិជ្ជបណ្ឌិតមួយរូប នៅក្នុងចំណោមវេជ្ជបណ្ឌិតពីររូបដែលបានព្យាបាល អៀង សារី ដោយផ្ទាល់ត្រូវបានកោះអញ្ជើញឲ្យផ្តល់សក្ខីកម្ម។
សហមេធាវីបរទេសរបស់អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស បានព្យាយាមជជីកសួរពីស្មារតីផ្ចង់អារម្មណ៍របស់ជនជាប់ចោទ ប៉ុន្តែលោកវេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា បញ្ជាក់ថា អៀង សារី មិនមានបញ្ហាចោទក្នុងរឿងនេះទេ។
អៀង សារី ធ្លាប់មានជំងឺបេះដូង ហើយបច្ចុប្បន្នក្រៅពីការរកឃើញបញ្ហាលើឆ្អឹងកងកអៀង សារី ក៏មានបញ្ហារឹងឆ្អឹងចង្កេះដែលធ្វើឲ្យពិបាកអង្គុយនិងងើបឈរ។ ក្រុមគ្រូពេទ្យកំពុងប្រើប្រាស់ថ្នាំចំនួន១៧មុខសម្រាប់ព្យាបាលរូបគាត់។
យោងតាមលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងដោយសារបញ្ហាសុខភាពរបស់ជនជាប់ចោទអៀង សារី សាលាដំបូងនឹងត្រូវរៀបចំកាលវិភាគសវនាការជាក់លាក់សម្រាប់ការកាត់ទោសក្នុងពេលខាងមុខដ៏ខ្លីនេះ៕