ភ្នំពេញ៖ តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលកំពុងស៊ើបអង្កេតចលនាខ្មែរក្រហមសម្លាប់មនុស្សរបស់ប្រទេសកម្ពុជា បានជួបបញ្ហាកាន់តែច្រើននៅសប្តាហ៍នេះ ដោយផ្អាកសវនាការបន្ទាប់ពីកូដកម្មមួយលើការមិនបើកប្រាក់ខែហើយនឹងការធ្លាក់ខ្លួនឈឺរបស់ចុងចោទម្នាក់ក្នុងចំណោមចុងចោទ៣នាក់។
វា ជាសប្តាហ៍ប្រកបដោយព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់តុលាការខ្មែរក្រហមដែលមានជម្លោះនោះ។ កាលពីថ្ងៃច័ន្ទ នៅពេលដែលលោក Philip Short ជាអ្នកកាសែតនិងជាអ្នកនិពន្ធអង់គ្លេស បានប្រុងប្រៀបផ្តល់សក្ខីកម្មដែលអាចនឹងមានរយៈពេលជាច្រើនថ្ងៃ ក្រុមបកប្រែកម្ពុជាទាំងមូល បានធ្វើកូដកម្មលើបញ្ហាមិនបានទទួលប្រាក់ខែ។
តុលាការខ្មែរក្រហម ប្រតិបត្តិការជា៣ភាសា គឺ ភាសាខ្មែរ បារាំងនិងអង់គ្លេស។ បើគ្មានពួកអ្នកបកប្រែកម្ពុជា តុលាការនោះ មិនអាចនឹងដំណើការបានទេ។ សវនាការ នៅតែផ្អាក។
អង្គការសហប្រជាជាតិ បើកប្រាក់ខែដល់បុគ្គលិកអន្តរជាតិ នៅខណៈនោះដែររដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលខុសត្រូវចំពោះប្រាក់ខែបុគ្គលិកជាតិ។ គ្មានបុគ្គលិកកម្ពុជាណាម្នាក់ បានទទួលប្រាក់ខែចាប់តាំងពីខែវិច្ឆិកាមក។
ចាប់តាំងពីតុលាការ បានបើកក្នុងឆ្នាំ២០០៦មក រដ្ឋាភិបាល បានរួមវិភាគទានសាច់ប្រាក់ប្រហែល១៥លានដុល្លារដល់តុលាការនិងផ្តល់សម្ភារៈនឹងសេវាកម្មផ្សេងៗទៀត ប៉ុន្តែ បានពឹងផ្អែកលើម្ចាស់ជំនួយបរទេសដើម្បីចេញថ្លៃចំណែកនៃប្រាក់ខែរបស់ខ្លួន។
លោក ឯក ថា អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្រ្តី គិតថា ពួកម្ចាស់ជំនួយ មានការស្ទាក់ស្ទើរដើម្បីផ្តល់ប្រាក់ពីព្រោះពួកគេ ត្រូវប្រឈមដោះស្រាយបញ្ហាហិរញ្ញវត្ថុផ្ទាល់របស់ខ្លួនឯង។ លោក និយាយទៀតថា រដ្ឋាភិបាល នៅតែប្តេជ្ញាចំពោះតុលាការ ហើយ បានទទូចថា តុលាការនោះ នឹងមិនដួលរលំទេ។
លោកស្រីAnne Heindelទីប្រឹក្សាច្បាប់នៅអង្គការស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា ឬ DC-Cam និយាយថា ស្ថានភាពនេះ បានធ្វើឲ្យមានភាពទាល់ច្រករវាងម្ចាស់ជំនួយនិងរដ្ឋាភិបាល។
«ការណ៍នេះ ហាក់ដូចជាប្រទេសម្ចាស់ជំនួយ មិនចង់ផ្តល់ថវិកាទៀតទេ ហើយភាគីអន្តរជាតិ កំពុងមានការលំបាកខ្លួនឯងដើម្បីឲ្យបានទទួលថវិកា ហើយបី បួនឆ្នាំចុងក្រោយនេះ ចំណែករបស់ខ្លួនឯងផ្ទាល់ក៏មានវិបត្តិដែរ ហើយយ៉ាងហោចណាស់នៅពេលបច្ចុប្បន្ននេះ គេ ទំនងដូចជាគ្មានឆន្ទៈ នឹងជ្រៀតចូលហើយបំពេញគម្លាតនេះទេ»។
បន្តិចមកនៅថ្ងៃច័ន្ទ វា បានលេចចេញឡើងថា អតីតរដ្ឋមន្រ្តីការបរទេស អៀងសារី ជាចុងចោទម្នាក់នៃចុងចោទ៣នាក់ បានចូលសម្រាកក្នុងមន្ទីរពេទ្យ។
អៀង សារី មានអាយុ៨៧ឆ្នាំ ជាចុងចោទដ៏ចាស់បំផុតម្នាក់ហើយត្រូវបានគេចាត់ទុកជាទូទៅថាទន់ខ្សោយបំផុត។ កាលពីថ្ងៃពុធ បណ្តាញផ្សាយព័ត៌មាន បានរាយការណ៍ថា សុខភាពរបស់អៀង សារី មានភាពធ្ងន់ធ្ងរខ្លាំងមែនទែន។ លោក Michael Karnavas មេធាវីការពារក្តីអន្តរជាតិរបស់អៀង សារី មិនហ៊ាននិយាយដល់ថ្នាក់នោះទេ ប៉ុន្តែ លោក បាននិយាយថា សុខភាពរបស់កូនក្តីលោក មានភាពធ្ងន់ធ្ងរខ្លាំង។
សុខភាពរបស់ចុងចោទទាំង៣នាក់ ដែលមានអាយុខ្ទង់៨០ឆ្នាំប្លាយ មានការព្រួយកង្វល់ជាយូរយាណាស់មកហើយ។ កាលពីខែមករា នួនជា ដែលគេស្គាល់ថាបងធំទី២ បានត្រូវព្យាបាលក្នុងមន្ទីរពេទ្យដោយសារជំងឺរលាកទងសួត។ ខៀវ សំផន អតីតប្រមុខរដ្ឋ ក៏ចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារការអស់កម្លាំងហើយនឹងការពិបាកដកដង្ហើម។
សុខភាពរបស់ចុងចោទទាំង៣នាក់ ដែលមានអាយុខ្ទង់៨០ឆ្នាំប្លាយ មានការព្រួយកង្វល់ជាយូរយាណាស់មកហើយ។ កាលពីខែមករា នួនជា ដែលគេស្គាល់ថាបងធំទី២ បានត្រូវព្យាបាលក្នុងមន្ទីរពេទ្យដោយសារជំងឺរលាកទងសួត។ ខៀវ សំផន អតីតប្រមុខរដ្ឋ ក៏ចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារការអស់កម្លាំងហើយនឹងការពិបាកដកដង្ហើម។
នៅចុងខែនេះ តុលាការ នឹងធ្វើសវនាការពីសុខភាពរបស់អៀង សារី និង នួនជា។ លោក Michael Karnavas និយាយថា បញ្ហាសុខភាពរបស់អៀង សារីហើយនឹងជំងឺផ្សេងទៀត មានន័យថា លោក មិនអាចចូលរួមពេញលេញនៅក្នុងការការពារខ្លួនរបស់លោកផ្ទាល់ទេ។
នៅចុងខែនេះ តុលាការ នឹងធ្វើសវនាការពីសុខភាពរបស់អៀង សារី និង នួនជា។ លោក Michael Karnavas និយាយថា បញ្ហាសុខភាពរបស់អៀង សារីហើយនឹងជំងឺផ្សេងទៀត មានន័យថា លោក មិនអាចចូលរួមពេញលេញនៅក្នុងការការពារខ្លួនរបស់លោកផ្ទាល់ទេ។
« បើអ្នកសួរខ្ញុំ ថា តើខ្ញុំ យល់ថា គាត់នៅក្នុងតុលាការនាពេលឆាប់ៗនេះឬទេ ? ចម្លើយ គឺថា ទេ។ ប្រសិនបើ គាត់ ត្រឡប់មកតុលាការវិញ ហើយ គាត់ស្ថិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ន តើ គាត់ អាចធ្វើទៅតាមដំណើរការរបស់តុលាការទេ ? ចម្លើយ គឺថា ទេ»។
កាលពីពេលមុន ចុងចោទទាំង៣នាក់ បានបដិសេធសិទ្ធិរបស់ខ្លួនឲ្យមានវត្តមានក្នុងតុលាការ ដែលបានអនុញ្ញាតឲ្យបន្តសវនាការក្នុងពេលពួកគេអវត្តមាន។ លោក Michael Karnavas និយាយថា អៀង សារី នឹងលែងបដិសេធសិទ្ធិទៀតហើយ។
«ដូច្នេះ ជាស្វ័យប្រវត្តិ ការកាត់ទោស នឹងត្រូវតែបញ្ឈប់ទាំងស្រុងរហូតទាល់តែ គាត់មានសុខភាពប្រសើរឡើង។ ហើយ ខ្ញុំ គិតថា នៅពេលឥឡូវនេះ ចង់ឬមិនចង់ ស្ថានភាពនេះ ទំជោហើយដើម្បីចាប់ផ្តើមពិចារណាបំបែកចុងចោទ»។
បើរឿងក្តីរបស់អៀង សារី ត្រូវបំបែកចេញនោះ នឹងមានន័យថាជាការបញ្ចប់ការកាត់ទោសលោក។
លោកស្រី Anne Heindel នៃមជ្ឈមណ្ឌលឯកសាកម្ពុជា និយាយថា សត្រូវធំរបស់តុលាការទៅហួសពីបញ្ហាសុខភាពនិងការផ្តល់ថវិកាទៀត។ កាលពីខែមុន អង្គជំនុំជម្រះនៃតុលាការនេះបានទទួលបញ្ជារឲ្យពិនិត្យមើលឡើងវិញនូវសេចក្តីសម្រេចរបស់ខ្លួនក្នុងឆ្នាំ២០១១ដែលបំបែកសំណុំរឿង០០២ ដែលជារឿងក្តីប្រឆាំងនឹងអតីតមេដឹកនាំជាការកាត់ទោសតូចៗជាច្រើន។ ការកាត់ទោសតូចមួយដំបូងគេនៃការកាត់ទោសតូចៗទាំងនោះ ដែលបានចាប់ផ្តើមកាលពីជាងមួយឆ្នាំមុន ផ្តោតលើការជម្លៀសប្រជាពលរដ្ឋដោយការបង្ខំក្នុងឆ្នាំ១៩៧៥។
ទោះជាយ៉ាងណាក៏ដោយ មនុស្សតិចតួច រំពឹងថា តុលាការ អាចដំណើរការហួសពីការកាត់ទោសទីមួយនេះ ហើយការណ៍នេះ មានន័យថា ពួកចៅក្រម មិនដាក់បញ្ចូលឧក្រិដ្ឋកម្មដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ដែលបានចំណាយពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ធ្វើជាទាសករក្នុងជំរំការងារនោះទេ។
ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ តុលាការអង្គជំនុំជម្រះ នឹងសម្រេចថាតើឧក្រិដ្ឋកម្មណានឹងបន្ថែមដល់ការកាត់ទោសតូចលើកទីមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Heindel ជឿជាក់ថា ការចោទប្រកាន់សំខាន់ នឹងនៅតែឥតមានដដែល។
«ខ្ញុំមិនរំពឹងថា យើង នឹងបានឮពីអំពើប្រល័យពូជសាសន៍ អំពីការរៀបការដោយចាប់បង្ខំ អំពីការដ្ឋានការងារទៀតទេ ជាបញ្ហាដែលប្រជាពលរដ្ឋសាមញ្ញកម្ពុជាយល់ថាជាជាការសំខាន់បំផុត ឬអ្នកនៅរស់រានមានជីវិត ដឹងថាសំខាន់បំផុត ពីព្រោះបញ្ហាទាំងនោះ ពាក់ព័ន្ធដល់បទពិសោធន៍របស់ពួកគេក្នុងរបបនោះ»។ លោកស្រី Heindel និយាយថា ភាពប្រសព្វគ្នានៃបញ្ហាទាំងអស់នេះ កំពុងតែខូចខាត។
«វា ដូចជាមិនល្អសម្រាប់កេរ្ត៍ដំណែលរបស់តុលាការទេពីព្រោះតែរឿងក្តី០០២ ជារឿងក្តីធំរបស់តុលាការគឺថា វា ត្រូវដោះស្រាយរឿងមេដឹកនាំជាន់ខ្ពស់ដែលនៅរស់រានមានជីវិត វាត្រូវដោះស្រាយឧក្រិដ្ឋកម្មទូទាំងប្រទេសកម្ពុជា»។
ប្រជាពលរដ្ឋ២លាននាក់ បានស្លាប់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ៣ទសវត្សរ៍ក្រោយមក បញ្ហាដែលបន្តកើតមានឡើងរបស់តុលាការ ធ្វើឲ្យគ្រោះថ្នាក់ដល់គោលបំណងដ៏សំខាន់របស់ខ្លួនគឺ ការផ្តល់ការគិតគូដ៏សំខាន់ពីឧក្រិដ្ឋកម្មដ៏អាក្រក់អាក្រីក្នុងសតវត្សរ៍ទី២០៕
ប្រជាពលរដ្ឋ២លាននាក់ បានស្លាប់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ៣ទសវត្សរ៍ក្រោយមក បញ្ហាដែលបន្តកើតមានឡើងរបស់តុលាការ ធ្វើឲ្យគ្រោះថ្នាក់ដល់គោលបំណងដ៏សំខាន់របស់ខ្លួនគឺ ការផ្តល់ការគិតគូដ៏សំខាន់ពីឧក្រិដ្ឋកម្មដ៏អាក្រក់អាក្រីក្នុងសតវត្សរ៍ទី២០៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន