អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សដ៏ធំមួយ(Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទាមទារនៅថ្ងៃអង្គារ ទី១៧ ខែកក្កដានេះ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលរដ្ឋាភិបាលបានដៅទុកនោះ។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនពីទីក្រុងញូយ៉ក ថា រដ្ឋាភិបាលកម្ពុជាត្រូវដោះលែង និងលើកលែងការចោទប្រកាន់ទាំងអស់ទៅលើលោកម៉ម សុណង់ដូ។
ក្នុងអាយុ ៧០ឆ្នាំ លោកម៉ម សុណង់ដូ ត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ គឺបីថ្ងៃបន្ទាប់ពីលោកបានវិលត្រឡប់ពីបំពេញបេសកម្មចំនួនបីខែនៅក្រៅប្រទេស។
តុលាការបានចោទរូបលោកពីបទធ្វើកុប្បកម្មប្រឆាំងមន្រ្តីអាជ្ញាធរ ពីបទញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់ ការប្រឆាំងអាជ្ញាធរស្របច្បាប់ និងការផ្តួចផ្តើមគំនិតប្រឆាំងនឹងរាជការសាធារណៈ។ បទចោទទាំងនេះដែលរដ្ឋាភិបាលភ្ជាប់ទៅនឹងការចោទប្រកាន់ពីការបង្កើតតំបន់អបគមន៍របស់លោកប៊ុន រដ្ឋា នៅក្នុងខេត្តក្រចេះកាលពីខែឧសភា។
កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកម៉ម សុណង់ដូ ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយផ្អែកលើក្រមព្រហ្មទណ្ឌចំនួនប្រាំមួយមាត្រា។
អងុ្គការ ឃ្លាំមើលការរំលោភសិទ្ធិមនុស្សយល់ថា ប្រសិនបើតុលាការបកស្រាយថា លោកម៉ម សុណង់ដូ មានទោសតាមមាត្រាទាំងប្រាំមួយនេះ លោកនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតទៅដល់៣០ឆ្នាំ។
លោកមេធាវី សុខ សំអឿន ការពារក្ដីឲ្យលោកនាយកវិទ្យុសំបុកឃ្មុំមានប្រសាសន៍ថា គ្រាន់តែបទចោទស្ដីពីកូដកម្មមួយលោកម៉ម សុណង់ដូ អាចនឹងប្រឈមនឹងការជាប់ទោសចំនួន១៥ឆ្នាំក្នុងពន្ធនាគារ។
លោកស្រីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកបានបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកម្ពុជាកាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ដ្រីការបទេសអាស៊ានក្នុងក្រុងភ្នំពេញ។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានស្ដីបន្ទោសការទាមទារឲ្យដោះលែងលោកម៉ម សុណង់ដូ នោះថា បញ្ច្រាសជាមួយគោលការណ៍ធម្មាធិបតេយ្យ។
«ក្រែងយើងចង់បាននីតិរដ្ឋឬ? ដល់ពេលតុលាការចេញដីកាហើយសំខាន់គឺយើងរកមេធាវីបង្ហាញភស្តុតាងដោះបន្ទុក ហើយតុលាការនឹងធ្វើសវនាការកាត់ទោស។ បើចេញដីកាចាប់ខ្លួនហើយដោះលែងទៀត ចាំបាច់មានដីកាធ្វើអី?»។
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាកាលពីថ្ងៃចន្ទបានចេញសេចក្ដីថ្លែងការណ៍ដោយឡែកៗ ពីគ្នាដោយថ្កោលទោសការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យលោកម៉ម សុណង់ដូ នេះដោយអំពាវនាវឲ្យធ្វើការដោះលែងរូបលោកជាបន្ទាន់ឲ្យមានសេរីភាពមកវិញ។ ក្រុមអង្គការមួយចំនួនបានលើកឡើងថា ការចាប់ខ្លួននេះមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់។
ប៉ុន្តែលោកឧត្តមសេនីយ៍ខៀវ សុភ័គ អះអាងថា តុលាការមានភស្តុតាងដែលនាំឲ្យមានការចាប់ខ្លួននេះ។
ទោះជាយ៉ាងណា លោកប៊ុន រដ្ឋា សមាជិកសមាគមអ្នកប្រជាធិបតេយ្យមួយរូបរបស់លោកម៉ម សូណង់ដូ ដែលកំពុងលាក់ខ្លួននៅក្រៅប្រទេសដើម្បីគេចពីការតាមចាប់ខ្លួនរបស់ក្រុមអាជ្ញាធរក្រោមការចោទប្រកាន់ថាបានដឹកនាំបង្កើតតំបន់អបគមន៍បានប្រាប់វីអូអេតាមទូរសព្ទថា លោកម៉ម សុណង់ដូ ពុំជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។
លោកស្រី ឌិន ផាណារ៉ា ភរិយាលោកម៉ម សុណង់ដូ មានប្រសាសន៍ថា ការចាប់ខ្លួនស្វាមីរបស់លោកស្រីមិនទាន់ប៉ះពាល់ដល់ដំណើរការផ្សាយរបស់វិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យនៅឡើយទេ។
លោកស្រី ផាណារ៉ា បញ្ជាក់ថា លោកស្រីបានជួបលោកម៉ម សុណង់ដូ នៅបន្ទប់ពន្ធនាគារនៅរសៀលថ្ងៃនេះហើយថា លោកម៉ម សុណង់ដូ មានសុខភាពល្អ និងនៅតែមានសេចក្តីក្លាហានជាបន្តទៀត៕

«ការចាប់ខ្លួនលោកម៉ម សុណង់ដូ ដែលធ្វើឡើងភ្លាមបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) គឺជាសញ្ញាព្រហើនមួយដែលលោកហ៊ុន សែន គិតថា សហររដ្ឋអាមេរិកត្រូវការកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងៗ ដូច្នេះគាត់មិនខ្លាចនឹងបង្រ្កាបអ្នកដែលរិះគន់លើរូបគាត់នោះទេ»។លោក ប្រេដ អាដាម (Brad Adam) នាយកអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍នោះថា