ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ម សុណង់​ដូ​មក​ដល់​កម្ពុជា​វិញ​បើ​ទោះ​បី​ជាមាន​ការគំរាម​កំហែង


នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យគឺ​លោក​ម៉ម សុណង់​ដូ​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស​អស់​ជាច្រើន​ខែ។

ការវិល​ត្រឡប់​របស់​លោក​ត្រូវ​បាន​ក្រុម​អ្នក​សង្កេត​ការ​ណ៍​សិទ្ធិ​មនុស្ស​និង​មជ្ឈដ្ឋាន​ជាតិ​និងអន្តរជាតិ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងបន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ប្រកាស​តាម​រក​ចាប់​ខ្លួន​ដោយ​សារតែ​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ចលនាដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ការ​ធ្វើអបគមន៍​ក្នុង​ខេត្ត​ក្រចេះ។

លោក​ម៉ម សុណង់​ដូ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​និង​ប្រជា​ពលរដ្ឋ​អ្នក​គ្រាំ​ទ្រ​រាប់​រយ​នាក់​ដែលបាន​មក​ទទួល​នៅ ចំណត​អាកាសយានដ្ឋាន​ក្រុង​ភ្នំពេញ​ថា​លោក​មិន​មាន​កំហុស​អ្វី​ទេ​ហើយ​លោក​សប្បាយ​ចិត្ត​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ។​

យ៉ាង​ណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​មិន​បំបាត់​ចោល​ចេតនា​ចង់​បង្រ្កាប​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​ឡើយ៕

XS
SM
MD
LG