វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសរអាបារ៉ាក់ អូបាម៉ាចង់ឃើញប្រទេសកម្ពុជាមានការកែ ទម្រង់បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដោយបានលើកក្តីបារម្ភអំពីរឿង ទាំងនេះក្នុងជំនួបទ្វេរភាគីកាលពីថ្ងៃច័ន្ទជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលដឹកនាំប្រទេសបីទសវត្សរ៍ ហើយរងការរិះគន់ជាអន្តរជាតិពីការ រំលោភបំពានសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះក្នុងប្រទេស កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានខិតខំការពាររដ្ឋាភិបាលរបស់ លោកនៅចំពោះមុខលោកអូបាម៉ាថា ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជាមានលក្ខណៈប្រសើជាងប្រទេសជិតខាង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីគណបក្សជំទាស់និងអ្នកវិភាគវិញបានចាត់ទុកថាអត្ថាធិប្បាយរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាលេស ហើយអាចនឹងនាំឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រឆាំងនឹងសហគមន៍អន្តរជាតិដ៏គ្រោះថ្នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានខិតខំការពាររដ្ឋាភិបាលរបស់ លោកនៅចំពោះមុខលោកអូបាម៉ាថា ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជាមានលក្ខណៈប្រសើជាងប្រទេសជិតខាង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីគណបក្សជំទាស់និងអ្នកវិភាគវិញបានចាត់ទុកថាអត្ថាធិប្បាយរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាលេស ហើយអាចនឹងនាំឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រឆាំងនឹងសហគមន៍អន្តរជាតិដ៏គ្រោះថ្នាក់។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថាទោះបីជាការជួប រវាងលោកប្រធានាធិបតីអូបាម៉ា ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជា លក្ខណៈការទូតមែនក្តីតែមេដឹកនាំខ្មែរត្រូវតែធ្វើតាមការចង់បានរបស់ប្រទេស មហាអំណាចសរអា។
«បើសិនណាជាគាត់ចង់ឲ្យទំនាក់ទំនងល្អជាមួយសរអាគាត់ត្រូវតែឆ្លើយតប ដោយដំណោះស្រាយមិនមែនឆ្លើយតបដូចសព្វថ្ងៃឆ្លើយយករួចខ្លួនដោះសារ នោះទេ។ គឺឆ្លើយតបដោយមានការដោះសា្រយបញ្ហា។ អាហ្នឹងប្រហែលជាមាន ទំនាក់ទំនងជាមួយសរអាល្អតទៅទៀត។ តែបើគាត់ឆ្លើយដោះសារដែលគេ គ្រប់គ្នាដឹងថាបញ្ហារំលោភសិទ្ធិមានហើយបញ្ហាការបោះឆ្នោតអត់ត្រឹមត្រូវហើយ គាត់គ្រាន់តែដោះសារយករួចខ្លួន ខ្ញុំជឿថាវាអត់រួចខ្លួនទេបើប្រធានាធិបតី ប្រទេសមហាអំណាចមួយគេលើករឿងប៉ុណ្ណេះហើយនោះ»។
លោក កឹម សុខាបានរំលឹកលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីភាសាការទូតរបស់ប្រទេសមហាអំណាចគឺលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា មុនពេលសរអាអាច ចាត់វិធានការជំហ៊ានបន្ទាប់ចំពោះកម្ពុជា។
លោក យឹម សុវណ្ណអ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៉ីបាន អះអាងថារដ្ឋាភិបាលត្រូវតែគិតពិចារណាអំពីកង្វល់របស់លោកប្រធានាធិបតី សរអាដែលប្រាថ្នាចង់បានការអភិវឌ្ឃលើការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅកម្ពុជា។
«ហើយឥឡូវនេះគឺថាយើងជួបឧបសគ្គច្រើនដោយសារថាមេដឹកនាំរដ្ឋាភិបាល ហាក់ដូចជាមើលស្រាលចំពោះអនុសាសន៍របស់អសបក៏ដូចជាសរអា។ដូច្នេះ បើយើងទៅធ្វើអ្វីមួយដែលមានចរន្តផ្ទុយពីចរន្តរបស់សហគមន៍អន្តរជាតិ ផ្ទុយពី ចរន្តរបស់ប្រទេសមហាអំណាចហើយនិងអសបនោះៗប្រទេសកម្ពុជាយើងនឹង ជួបឧបសគ្គទាំងសេដ្ឋកិច្ចនឹងនយោបាយនៅពេលខាងមុខ»។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងស្ថិតនៅក្រោមសម្ពាធពី ប្រទេសសរអា អសប សហគមន៍អឺរ៉ុប ប្រទេសអូស្ត្រាលីនិងប្រទេសអាស៊ីខ្លះ ដើម្បីឲ្យកែទំរង់ការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដោះលែងអ្នកទោស នយោបាយដូចជាលោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ អនុញ្ញាតិឲ្យ លោក សម រង្ស៉ីចូលរួមការបោះឆ្នោត កែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យសេរី និង យុត្តិធម៌ បញ្ឈប់ការបណ្តេញចេញពលរដ្ឋ ពីលំនៅដ្នាន និង ផ្តល់ដំណោះ ស្រាយឲ្យបានសមរម្យជាដើម។ រឿងទាំងនោះ ត្រូវលោកប្រធានាធិបតីសរអា លើកជាក្តីបារម្ភរបស់លោកយកមកជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាសំខាន់ក្នុងជំនួបកាលពីថ្ងៃច័ន្ទនោះ។ នេះបើតាមការអះអាងរបស់ លោក Ben Rhodes ទីប្រឹក្សារងផ្នែកសន្តិសុខនៃសេតវិមាន។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានការពាររដ្ឋាភិបាលរបស់លោកហើយចាត់ទុករបាយការណ៍និងការចោទប្រកាន់នានាជាការមួលបង្កាច់រដ្ឋាភិបាលលោកផង។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៍បានព្យាយាមពន្យល់លោក អូបាម៉ា អំពីកម្ពុជាថាគ្មានអ្នកទោសនយោបាយគឺមានតែអ្នកនយោបាយមាន ទោស ហើយនិងជំរះការភ័នច្រឡំខ្លះថាស្ថានីយវិទ្យុសំបុកឃ្មុំត្រូវបិតទ្វារ។ នេះបើតាមការអះអាងរបស់លោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរវាងលោកអូបាម៉ានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
«ឧទាហរណ៍ចំពោះឯកឧត្តមសម រង្ស៉ី គាត់ចេញទៅក៏គ្មាននរណាបង្ខំ ឲ្យគាត់ ចេញទៅដែរ គាត់ចង់អញ្ជើញមកវិញក៏យើងអត់ឃាត់គាត់មកវិញដែរ។ ប៉ុន្តែបើ គាត់មានបញ្ហាជាមួយនឹងផ្លូវច្បាប់គាត់ត្រូវដោះសា្រយជាមួយផ្លូវច្បាប់។ អញ្ចឹង យើងមិនអាចនិយាយឡូកឡំគ្នាថា អូ!សិទ្ធិមនុស្ស ហើយបំភ្លេចច្បាប់នោះបាន ទេដល់អញ្ចឹងគេថាស្រុកយើងអត់ច្បាប់ទៀត»។
ទោះជាយ៉ាងណាក៍ដោយលោក ហ៊្វីល រ៉ប៊ឺតសុននាយករងតំបន់អាស៊ីនៃអង្គការ សិទ្ធិមនុស្ស Human Rights Watch បានអះអាងថាលោក ម៉ម សូណង់ដូគួរត្រូវ ទទួលការលើកលែងទោសនិងដោះលែង ហើយលោកសម រង្ស៉ីគួរត្រូវលើក លែងទោសហើយអនុញ្ញាតិឲ្យវិលមកកម្ពុជាវិញដើម្បីចូលរួមការបោះឆ្នោត ដោយសារករណីទាំងពីរនេះជាករណីនយោបាយសុទ្ធសាធ។ លោកបានចំអក ដល់រដ្ឋាភិបាលប្រទេសកម្ពុជានិងអ្នកនាំពាក្យដែលនិយាយពីច្បាប់នៅពេល ដែលតុលាការកម្ពុជាស្ថិតនៅក្រោមការបញ្ជារបស់គណបក្សគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងមន្ត្រីកម្ពុជាអាចបញ្ជាតុលាការឲ្យវិនិច្ឆ័យ ទោសតាមវិធីដែលពួកគេចង់បាន ហើយជារឿយៗគេធ្វើដូច្នោះ។ ជាការពិតខ្ញុំ មានទរ្ហ្យីករណ៍ថាតុលាការកម្ពុជាប្រហែលជាស្ថិតក្នុងលំដាប់ដូចគ្នានឹងតុលាការ ប្រទេសវៀតណាមដែលបញ្ជាយ៉ាងច្បាស់លាស់ដោយគណបក្សកុំម្មុយនីស វៀតណាមក្នុងការវិនិច្ឆ័យក្តីតាមការកំណត់របស់គណបក្ស»។
លោក រ៉បប៊ឺតសុនបានអះអាងថាការលើកឡើងពីរឿងសិទ្ធិមនុស្សរបស់លោក ប្រធានាធិបតី អូបាម៉ាជារឿងសំខាន់ណាស់។ ដោយបញ្ជាក់ថាកម្ពុជានឹងមាន ការប៉ះទង្កិចខ្លាំងជាមួយសហគមន៍អន្តរជាតិ នៅពេលកម្ពុជាមិនកែទំរង់បញ្ហា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនោះ៖
«ដូច្នេះនឹងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជានៅឆ្នាំខាងមុខ។ហើយតាមខ្ញុំគិតសរអាពិតជាយកចិត្តទុកដាក់និងបន្តរ ដើរតួសំខាន់ក្នុងការចង្អុលបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាហើយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតប ហើយដោះស្រាយបញ្ហាទាំងឡាយ នេះ»។
លោក រ៉ប៊ឺតសុនបានថ្លែងបន្ថែមថាកម្ពុជា ត្រូវសហគមន៍អន្តរជាតិមើលឃើញថា បានធ្លាក់ចុះហើយប្រកួតប្រជែងនឹងប្រទេសភូមាដែលប្រហែលជាប្រទេសរំលោ ភសិទ្ធិមនុស្សខ្លាំងជាងគេក្នុងតំបន់អាស៊ាន។ លោកក៏បានអះអាងដែរថាការ វិលត្រឡប់មកវិញពីការភាសខ្លួនរបស់លោកសម រង្ស៉ីនឹងធ្វើឲ្យលទ្ធផលនៃការ បោះឆ្នោតមានភាពស្របច្បាប់។
ក៏ដូចគ្នាដែរលោក គល់ បញ្ញានាយកអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅថា ខុមហ្វ្រែលបានអះអាងថាការកែទម្រង់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅពេលលោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ាបានយកចិត្តទុកដាក់មក លើស្ថានការណ៍ប្រទេសកម្ពុជាខ្លាំងដូចនេះ នឹងជួយដល់ប្រទេសកម្ពុជា។
«ជួយបានទាំងអស់គ្នាហ្នឹង។ ជួយទាំងប្រជាពលរដ្ឋកម្ពុជា ទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល ទាំងគណបក្សនានាទាំងអស់ដែលយើងអាចរៀបចំ ប្រទេសយើងមួយដែលយើងអាចធ្វើឲ្យប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ត្រឹមត្រូវហើយបូកជាមួយនឹងការវិវិត្តរ៍សេដ្ឋកិច្ចសង្គមហ្នឹងបានល្អត្រឹមត្រូវហើយ ទៅរកភាពរុងរឿងទាំងអស់គ្នាហ្នឹង។ ហើយខ្ញុំគិតថាសរអាគាត់ឲ្យយោបល់ហ្នឹងក៏ក្នុងន័យធ្វើឲ្យយើងយកចិត្តទុកដាក់ដើម្បីឲ្យបានរុងរឿង ព្រោះប្រទេស អាមេរិកគេមានពិសោតន៍ធ្វើឲ្យប្រទេសគេរុងរឿងទាំងប្រជាធិបតេយ្យ ការគោរព សិទ្ធិមនុស្សនិងសេដ្ឋកិច្ចរាប់រយឆ្នាំមកហើយ»។
លោកបញ្ញាបានអះអាងទៀតថាជារឿងដ៏សមរម្យដែលសរអា និងសហគមន៍ អន្តរជាតិដែលផ្តល់ជំនួយដល់កម្ពុជាជាហូរហែរ ឲ្យយោបល់ដល់កម្ពុជានិង ឃ្លាំមើលស្ថានការណ៍រយៈពេលជាង២០ឆ្នាំកន្លងមកនេះក្រោយពេលដែល សរអានិងសហគមន៍អន្តរជាតិមានប្រទេសចំនួន១៨បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃ១៨ តុលាឆ្នាំ១៩៩១ ថានឹងធ្វើឲ្យប្រទេសកម្ពុជាមានភាពប្រសើរឡើងផ្នែកការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឃលើវិស័យនានានៅក្នុងប្រទេសនេះ។
ចំណែកលោក សួន ប៊ុនស័ក្តិនាយកលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែល មានអង្គការសមាគម២០ជាសមាជិកបានអះអាងដែរថាទោះជាជំនួបរវាងលោក ប្រធានាធិបតីយអូបាម៉ានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហាក់ដូចជាមិនសូវ មានផ្លែផ្កាភ្លាមៗមែនតែការដោះលែងលោក ម៉ម សូណង់ដូ និងការអនុញ្ញាតិឲ្យលោក សម រង្ស៉ីមេដឹកនាំគណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជាវិលត្រឡប់មកកម្ពុជាវិញ នោះជារឿងល្អណាស់សម្រាប់សេរីភាពបញ្ចេញមតិនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។