វ៉ាស៊ីនតោន៖ នៅក្នុងអ្វីដែលហៅថាការផ្តល់មតិប្រកបដោយការស្ថាបនា គួរឱ្យជឿជាក់បាន និងប្រកបដោយការគាំទ្រ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលដោះ ស្រាយបញ្ហាធំៗមួយចំនួនដែលប្រទេសនេះកំពុងជួបប្រទះដែលក្នុងនោះមានដូចជាបញ្ហារឹបអូសដីធ្លី ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការរុករករ៉ែនិងបញ្ហាបោះឆ្នោតជាដើម។
វេទិការដៃគូអភិវឌ្ឍន៍និងរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែកញ្ញាខាងមុខនេះជាឱកាសដែលរដ្ឋាភិបាលបង្ហាញនូវអ្វីដែលជាសមិទ្ធិផលរបស់ខ្លួននិងផែនការសម្រាប់អនុវត្តក្នុងពេលខាងមុខហើយវាជាឱកាសដែលដៃគូអភិវឌ្ឍន៍ដែលមានដូចជាម្ចាស់ជំនួយនិងអង្គការក្រៅរដ្ឋាភិបាលលើកឡើងពីក្តីកង្វល់របស់ពួកគេ។
នៅក្នុងសេចក្តីព្រាងឯកសារគោលជំហររបស់អង្គការសង្គមស៊ីវិលដែលនឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃទី២៥ខែកញ្ញាមុននឹងដាក់ជូនវេទិការនោះបានផ្តោតលើការចូលរួមចំណែករបស់គេលើផ្នែកសេវាសង្គមចាប់តាំងពីបញ្ហាកំណែទម្រង់ការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធតុលាការនិងយុត្តិធម៌ កំណែទម្រង់ដីធ្លីនិងព្រៃឈើ រហូតដល់ការព្រួយបារម្ភពីស្ថានភាពការងារ ផលប៉ះពាល់នៃការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី និងផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថាននៃឧស្សាហកម្មរុករករ៉ែនៅ កម្ពុជា។
ឯកសារគោលជំហរមានចំនួន១៧៧ទំព័រដែលវីអូអេទទួលបាននោះបញ្ជាក់ថាការទទួលបានព័ត៌មានពីស្ថាប័នរដ្ឋាភិបាលដើម្បី ផ្តល់ជូនសាធារណជនជាការសំខាន់ណាស់ដូចជាទាក់ទងនឹងការប្រយុទ្ធនឹងអំពើពុករលួយ ការធ្វើសម្បទានដីសេដ្ឋកិច្ច និងឧស្សាហកម្មរុករករ៉ែជាដើមប៉ុន្តែការទទួលបានព័ត៌មានកន្លងមកនៅ មានកម្រិតទាបនៅឡើយ ហើយពួកគេស្នើឡើងថារដ្ឋាភិបាលអាណត្តិនេះត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាចេញច្បាប់នេះឱ្យបាន។
នៅលើជ្រុងនៃបញ្ហាដីធ្លីក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថាសហគមន៍ក្រីក្រនៅ ទីក្រុងនិងជនបទនៅបន្តប្រឈមនឹងការបណ្តេញចេញដោយបង្ខំហើយមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ កាន់តែច្រើនឡើង ប្រឆាំងនឹងបាតុករអហិង្សាដែលខំប្រឹងប្រែងការពារដីធ្លីនិងធនធានធម្មជាតិ។ ជនរងគ្រោះខ្លះត្រូវបានអាជ្ញាធរចោទប្រកាន់ថាបានមករស់នៅ លើដីរបស់រដ្ឋ។
របាយការណ៍នោះ បញ្ជាក់ថា៖
«ឧប្បទ្ទវហេតុទាំងនេះជាការរំខានខ្លាំងណាស់ដោយសារតែវាបង្ហាញពីការត្រៀមលក្ខណៈរបស់កងកម្លាំងសន្តិសុខនិងយោធាកាន់តែច្រើនឡើងក្នុងការប្រើប្រាស់កម្លាំងដែលអាចសម្លាប់មនុស្សបានមកប្រឆាំងនឹងជនស៊ីវិល»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលបានផ្តល់ជាអនុសាសន៍ឱ្យមានការវាស់វែងកំណត់ព្រំដីរដ្ឋឱ្យបាន
ច្បាស់លាស់និងប្រកបដោយតម្លាភាព។ អនុសាសន៍នោះបន្តថា៖
«យើងសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាលសូមឱ្យរៀបចំឯកសារនិងបង្ហាញ ជាសាធារណៈថាការកំណត់ដីធ្លីគឺជាអាទិភាពទីមួយនិងបន្ទាន់បំផុត»។
ក្នុងខណៈពេលដែលរដ្ឋាភិបាលបានប្រកាសឈប់ផ្តល់ដីសម្បទានថ្មីសម្រាប់ការអភិវឌ្ឍប៉ុន្តែ ចំនួនដីដែលបានប្រគល់រួចហើយស្ថិតក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ តួរលេខបានបង្ហាញថាដីសម្បទានសម្រាប់សេដ្ឋកិច្ចនិងជីករករ៉ែមានសរុបរហូតដល់៣,៩៣៦,៤៨១ ហិកតាដែលត្រូវជា២២ភាគរយនៃដីទាំងអស់ក្នុងប្រទេស។ នេះបើតាមឯកសាររបស់ក្រុមអង្គការសង្គមស៊ីវិលដែលដកស្រង់តាមប្រភពនានា។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទាំងនោះធ្វើឡើងដោយមិនមានតម្លាភាពហើយមានព័ត៌មានតិចតួចត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
របាយការណ៍នេះសង្កេតឃើញថាដីសម្បទានសេដ្ឋកិច្ចទាំងនោះផ្តល់ផលអវិជ្ជមានទាំងលើផ្នែកបរិស្ថាននិងជីវភាពរស់នៅរបស់សហគមន៍ដែលរស់នៅពឹងពាក់លើព្រៃឈើជាពិសេសក្រុមជនជាតិដើម។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានបញ្ជាក់បន្ថែមថា៖
«បញ្ហាព្រៃឈើនេះយើងបានដឹងថារដ្ឋាភិបាលបានប្រឹងប្រែងមួយចំនួនធំហើយដូចជាការចេញនូវសារាចរដើម្បីបញ្ឈប់នូវការផ្តល់សម្បទានសេដ្ឋកិច្ចនិងការពិនិត្យមើលឡើងវិញលើដី សម្បទានសេដ្ឋកិច្ចដែលមានស្រាប់អញ្ចឹងគឺសង្គមស៊ីវិលចង់ឱ្យមានអ្វីដែលយើងកំពុងធ្វើដែរគឺការពង្រឹងសហគមន៍ មូលដ្ឋាន សហគមន៍ព្រៃឈើដើម្បី ធ្វើម៉េចឱ្យគាត់អាចគ្រប់គ្រងព្រៃឈើគាត់បានដោយសេរី»។
សម្រាប់ផ្នែកឧស្សាហកម្មរុករករ៉ែដែលមានក្រុមហ៊ុនចំនួនជាង៦០ទទួលបានអាជ្ញាបណ្ណបាននាំឱ្យមានការព្រួយបារម្ភពីផលប៉ះពាល់ខាងផ្នែកសង្គមនិងបរិស្ថានដែលវានឹងបង្កឡើងបើទោះបីជានៅពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរុករកសម្រាប់រ៉ែប្រេងនិងរ៉ែផ្សេងៗទៀតនៅលើដីក៏ដោយ។
លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាពបានបញ្ជាក់ប្រាប់វីអូអេថា៖
«ទោះបីជាក្នុងដំណាក់កាលនេះវាស្ថិតក្នុងដំណាក់កាលរុករកក៏ដោយប៉ុន្តែយើងតាមការសង្កេតដែលបណ្តាញផលប៉ះពាល់បរិស្ថានសង្គមដែលមានសមាជិកទាំងអស់៥៦នោះបានដឹងថាមានផលប៉ះពាល់ទាក់ទឹននឹងបរិស្ថានទាក់ទងនឹងសង្គមបានកើតឡើងជាបណ្តើរៗហើយទោះ បីជាផលប៉ះពាល់នោះវាមិនទាន់គំហុកខ្លាំងក៏ ដោយក៏ ប៉ុន្តែវាជាកង្វល់មួយនៅក្នុងដំណាក់កាលដំបូងនៃការរុករក»។
អ្វីជាកង្វល់ដែលលោកសម្បត្តិបានលើកឡើងរួមមានដូចជាផលប៉ះពាល់លើប្រជាពលរដ្ឋដើមភាគតិចនៅឃុំប៊ូស្រា ខេត្តមណ្ឌលគីរីដែលនៅទីនោះមានក្រុមហ៊ុនឯកជនមួយកំពុងជីកយករ៉ែដោយគ្មានការយល់ព្រមពីពលរដ្ឋសហគមន៍ហើយធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធវប្បធម៌និងជំនឿរបស់ជនជាតិដើម។ និងកង្វល់ពីបទពិសោធក្មេងខ្ចីព្រមទាំងច្បាប់ធូររលុងក្នុងឧស្សាហកម្មប្រេងកាតជាដើម។ បើតាមព័ត៌មានដែលទទួលបានដំណក់ប្រេងកម្ពុជាដំបូងនឹងចាប់ហូរនៅឆ្នាំ២០១៦។
បញ្ហាដ៏រសើបមួយទៀតហើយបានទាក់ទាញចំណាប់អារម្មណ៍កម្រិតអន្តរជាតិនោះ គឺផលប៉ះពាល់នៃការសាងសង់ទំបន់វារីអគ្គិសនីសាយ៉ាបូរីនៅក្នុងប្រទេសឡាវ ដែលក្រុមអង្គការសង្គមស៊ីវិលបានផ្តល់ការសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ឱកាសឱ្យពួកគេបានបញ្ចេញមតិលើផលប៉ះពាល់ដែលទំនប់នេះអាចនឹងមានមកលើប្រទេសកម្ពុជា បើទោះបីជាការទុកពេលឱ្យពួកគេផ្តល់យោបល់ត្រឡប់វិញតិចតួចក៏ដោយ។
លោក មាជ មាន អ្នកសម្របសម្រួល នៃបណ្តាញការពារទន្លេសេសាន ស្រែពក សេកុងបានចូលរួមធ្វើយុទ្ធនាការជាច្រើនប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះបញ្ជាក់ថា៖
«ចង់ឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងធនធានធម្មជាតិដែលមាននៅក្នុងទន្លេមេគង្គ ប្រសើរជាងការធ្វើថាមពលដោយសាងសង់ទំបន់វារីអគ្គិសនីហ្នុងព្រោះ បច្ចុប្បន្នយើងឃើញថាការផលិតឡើងនូវឋាមពលអគ្គិសនីវាមិនមែនមានតែ មួយច្រកទេគឺមិនមែនទាល់តែសាងសង់ទំបន់វារីអគ្គិសនីបានវាមានភ្លើងនោះ ទេ»។
ការព្រួយបារម្ភនានាបន្តរហូតដល់បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មដែលកម្ពុជាមានជាមួយនឹងប្រទេសខាងក្រៅ។ សហភាពការងារកម្ពុជាដែលជាអ្នកផ្តល់ឯកសារមួយចំណែកដល់របាយការណ៍នៃគោលជំហររបស់អង្គការសង្គមស៊ីវិលសង្កេតឃើញថាបញ្ហាក្នុងវិស័យការងារកម្ពុជាមានដូចជានិយោជិតទទួលបានប្រាក់ខែទាប សុវត្ថិភាពសង្គមទាប ជាពិសេសក្នុងចំណោមកម្មករចំណាកស្រុក និងស្រ្តីបម្រើតាមគេហដ្ឋាន កង្វះខាតការងារទៀងទាត់ និងស្ថានភាពការងារអាក្រក់ជាដើម។
លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា ៖
«បើយើងពិនិត្យមើលលក្ខខណ្ឌការងារទៅវិញគឺយើងឃើញថាវាហាក់ដូចជាមិនទាន់ល្អនៅឡើយព្រោះ នៅមានបញ្ហាច្រើន។ យើងឃើញថាប្រាក់បៀវត្សរ៍គឺជាវិធានការមួយដែលមានការលំបាកយ៉ាងខ្លាំងសម្រាប់កម្មករព្រោះ ថាប្រាក់ខែអប្បបរិមា៦១ដុល្លារសម្រាប់កម្មករហើយនៅក្នុងប្រទេសកម្ពុជាទាល់តែ១០០ដុល្លារដែរបានអាចរស់បាន។ អីចឹងកម្មករខំប្រឹងធ្វើការខំប្រឹងហូបតិចតួច ខំប្រឹងជួលផ្ទះជុំគ្នាដើម្បីសន្សំលុយហ្នឹងហើយពេលថ្មីៗនេះយើងឃើញ កម្មករស្លេកស្លាំងច្រើនមានបញ្ហាសុខភាព»។
អង្គការសង្គមស៊ីវិលចូលរួមចំណែកផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជាពី២,៨ដល់៤,៥ លាននាក់ដែលត្រូវជាចន្លោះពី២០ដល់៣០ភាគរយនៃពលរដ្ឋទាំងអស់៕