កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន បើទោះមានការព្រួយបារម្ភ
Your browser doesn’t support HTML5
រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះ នៅថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គ និងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។ ព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។ លោក ស៊ឹម ចាន់សំណាង រាយការណ៍ឱ្យវីអូអេពីស្រុកកៀនស្វាយ ខេត្តកណ្តាលដូចតទៅ៖