លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសត្រូវបានតែងតាំងទៅជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ជំនួសលោក ហើស សិរីធន។
ភ្នំពេញ៖ ប្រទេសកម្ពុជាបានសម្រេចតែងតាំងឯកអគ្គរាជទូតថ្មីប្រចាំប្រទេសហ្វីលីពីន ស្របពេលដែលលោក ហើស សិរីធន អតីតឯកអគ្គរាជទូតបានត្រឡប់មកកាន់មាតុប្រទេសវិញនៅថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។
កាលពីថ្ងៃទី៦ ខែសីហានេះ ប្រទេសកម្ពុជាបានកោះហៅ លោក ហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីលោកបានសរសេរលិខិតរិះគន់ ប្រទេសវៀតណាម និងប្រទេសហ្វ៊ីលីពីនថាមានគោលនយោបាយកខ្វក់អំពីបញ្ហាសមុទ្រចិនខាងត្បូង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសត្រូវបានតែងតាំងទៅជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ជំនួសលោក ហើស សិរីធន។ លោកបានមានប្រសាសន៍ថា លោក ហើស សិរីធន នឹងបម្រើការងារនៅក្រសួងការបរទេស។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានមានប្រសាសន៍ថា ការផ្លាស់ប្តូរឯកអគ្គរាជទូតនេះមិនជាប់ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះទេ។
«ចំពោះការផ្លាស់ប្តូរនេះ ជារឿងធម្មតាទេ ហើយក៏ជាកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាយើងដែរ។ ដូច្នេះការផ្លាស់ប្តូរនេះដោយការយល់ឃើញ នៃការចាំបាច់នៃការផ្លាស់ប្តូរ នោះរាជរដ្ឋាភិបាលត្រូវធ្វើការផ្លាស់ប្តូរហើយ»។
លោកកុយ គួងបានបន្ថែមថា៖
«ទោះយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមិនមានអ្វីប្រែប្រួលទេ»។
លោក Raul Hernandez អ្នកនាំពាក្យក្រសួងការបទេសហ្វីលីពីនមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃសុក្រនេះនៅពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានផ្ញើសារអេឡិចត្រូនិក និងព្យាយាមទូរស័ព្ទទៅលោកជាច្រើនលើកតែមិនមានការឆ្លើយតប។
ប្រទេសកម្ពុជាកាលពីអំឡុងខែកក្កដា បានរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ក៏ប៉ុន្តែនៅពេលនោះកម្ពុជាបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម ដោយសារមិនមានការចុះសម្រុងគ្នារវាងប្រទេសហ្វីលីពីន និងប្រទេសវៀតណាម អំពីបញ្ហាសមុទ្រចិនខាងត្បូង។
ប្រទសវៀតណាម និងប្រទេសហ្វីលីពីន បានជំរុញឲ្យដាក់បញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លៃងការណ៍រួម ក៏ប៉ុន្តែកម្ពុជាជាប្រធានប្តូរវេន បានជំទាស់។
លោក ហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនបានធ្វើសេចក្តីអត្ថាធិប្បាយមួយកាលពីខែកក្កដាថា ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បានព្យាយាមធ្វើវិច្ឆេទកម្ម និងយកកិច្ចប្រជុំកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើជាចំណាប់ខ្មាំង និងមាននយោបាយកខ្វក់ស្តីអំពីបញ្ហាសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសហ្វីលីពីន បានកោះហៅលោកហើស សិរីធន ឲ្យមកចូលបំភ្លឺ។ ក៏ប៉ុន្តែលោកមិនបានចូលមកបំភ្លឺទេ ដោយលើកយកបញ្ហាសុខភាពផ្ទាល់ខ្លួន។
បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ជាប់ពាក់ព័ន្ធជាមួយប្រទេសបួននៅក្នុងប្លុកអាស៊ាន ដែលរួមមានប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ៕