ភ្នំពេញ —
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោករវាងកម្ពុជាទៅកាន់ប្រទេសថៃនិងវៀតណាមអាចនឹងបញ្ចប់ជាស្ថាពរនៅមុនឆ្នាំ២០១៥ ដែលនឹងនាំប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសទាំងបី។ នេះបើតាមមន្ត្រីជំនាញនានា។
ក្នុងក្របខ័ណ្ឌនៃការពង្រីកសក្ដានុពលសេដ្ឋកិច្ចរួមគ្នានេះ បណ្ដាប្រទេសនៃមហាអនុ តំបន់ទន្លេមេគង្គទាំង៦ តាំងពីឆ្នាំ១៩៩៨មក បានកំណត់យកតំបន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ៣ដោយផ្អែកទៅតាមទីតាំងដែលមានព្រំដែនរួមគ្នា ក្នុងនោះមានច្រករបៀងសេដ្ឋកិច្ចខាងកើត-លិច ដែលភ្ជាប់ប្រទេសវៀតណាម ឡាវ ថៃ ភូមា។ ច្រករបៀងជើង-ត្បូងមានប្រទេសចិន ឡាវ ថៃ វៀតណាមនិងភូមា ហើយនឹងច្រក របៀងសេដ្ឋកិច្ចខាងត្បូង ដែលរួមមានកម្ពុជា ថៃ និងវៀតណាម។ នៅក្នុងការបង្កើតច្រករបៀងសេដ្ឋកិច្ចនេះ បណ្ដាប្រ ទេសជាសមាជិកត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពង្រឹងវិស័យទេសចរណ៍ កសាងវារីអគ្គិសនី និងការទប់ស្កាត់ ជំងឺឆ្លងរាតត្បាតជាដើម ប្រយោជន៍ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចឲ្យបានរឹងមាំព្រមគ្នា។
លោកផែង សុវិជ្ជនោ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ក្នុងច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលគ្របដណ្ដប់ប្រទេសកម្ពុជា ថៃនិងវៀតណាមនោះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកជាវិស័យដ៏ឈានមុខមួយ។
មន្ត្រីរដ្ឋាភិបាលដដែលអះអាងថា គម្រោងតភ្ជាប់ប្រទេសកម្ពុជាទៅហ្នឹងប៉ូលសេដ្ឋកិច្ចតំបន់ពីរគឺប្រទេសថៃ និងវៀតណាមតាមរយៈផ្លូវគោកនេះ នឹងបញ្ចប់នៅដើមឆ្នាំ២០១៥ ពោលគឺមុនពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលជាធរមាន។
«គម្រោង ADB ដែលបានអនុវត្តហ្នឹងសម្រេចបានប្រហែល៩០ភាគរយហើយ នៅតែអគារឆ្លងកាត់ព្រំដែនដែលយើងសាងសង់នៅលកហ្នឹង។ វាហ្នឹងបញ្ជប់នៅខែ៨ខាងមុខនេះ។ យ៉ាងច្រើនណាស់ដើមឆ្នាំ២០១៥ហ្នឹង យើងភ្ជាប់អស់ហើយ»។
កម្ពុជាទទួលបានជំនួយនិងកម្ចីសម្បទានប្រមាណជាង៦៨០លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី និងមួយចំនួនទៀតពីដៃគូអភិវឌ្ឍន៍នានា ដូចជារដ្ឋាភិបាលអូស្ត្រាលី និងអង្គការប្រេង OPEC របស់អារ៉ាប់ជាដើម សម្រាប់ស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ ខេត្តចំនួន២២របស់កម្ពុជាទៅខេត្តចំនួន៦របស់ថៃ ទៅខេត្តចំនួន៦របស់ឡាវ និងតំបន់ចំនួន៤របស់វៀតណាម។
ច្រករបៀងសេដ្ឋកិច្ចខាងត្បូងនេះមានការភ្ជាប់ពីទីក្រុងបាងកកមកកាន់កម្ពុជាតាមច្រកប៉ោយប៉ែត ភ្នំពេញ និងបាវិត រួចទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម។ ក្រៅពីនេះមានការភ្ជាប់ពីទីក្រុងបាងកកមកកាន់កម្ពុជាតាមខេត្តសៀមរាប ថាឡាបរិវ៉ាត់ អូរពងមាន់ និងស្រុងអូរយ៉ាដាវនៃខេត្តរតនគីរី តាមផ្លូវជាតិលេខ៦៦ លេខ៧ និងលេខ៧៨ មុននឹងចូលទៅកាន់ប្រទេសវៀតណាម។ ដោយឡែកអនុច្រករបៀងសមុទ្រភាគខាងត្បូងត្រូវភ្ជាប់ពីប្រទេសថៃកាត់តាមច្រកចាំយាម ខេត្តកោះកុងមកស្រែអំបិល វាលរេញ និងស្រុកលកខេត្តកំពតតាមផ្លូវជាតិលេខ៤៨ លេខ៣ លេខ៤ និងលេខ៣៣ រួចចាក់ទៅភាគខាងត្បូងនៃប្រទេសវៀតណាម និងខ្សែចុងក្រោយគឺអនុអន្តរច្រករបៀងដែលភ្ជាប់ផ្លូវអន្តរជាតិទាំងបីខ្សែខាងលើ ពីក្រុងព្រះសីហនុទៅខេត្តស្ទឹងត្រែង ដោយកាត់តាមទីក្រុងភ្នំពេញនិងខេត្តកំពង់ចាមតាមផ្លូវជាតិលេខ៤ លេខ៦ និងលេខ៧។
លោក Shihiru Date អ្នកឯកទេសផ្នែកដឹកជញ្ជូនជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ថា ការភ្ជាប់ប្រទេសទាំងបីតាមផ្លូវគោកត្រូវការការសាងសង់ និងជួសជុលផ្លូវប្រមាណ២០០០គីឡូម៉ែត្រ ដែលក្នុងនោះ១០០០គីឡូម៉ែត្រស្ថិតក្នុងប្រទេសកម្ពុជា។ ហើយមកទល់ពេលនេះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះសម្រេចបានប្រមាណ៩០ភាគរយហើយ។
«ជាមូលដ្ឋាន ផលប្រយោជន៍ដែលកម្ពុជាទទួលបានពី SEC គឺការតភ្ជាប់ល្អប្រសើរជាងមុន បើយើងនិយាយពីការកាត់បន្ថយពេលវេលាធ្វើដំណើរ ប្រសិទ្ធិភាពធ្វើជំនួញល្អប្រសើរជាងមុន បង្កើនជំនួយក្នុងប្រទេស និងក្នុងតំបន់ និងបន្ទាប់មកបង្កើនលំហូរវិនិយោគ និងផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវានានារបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយច្រករបៀងនេះ»។
លោក Shihiru Date អត្ថាធិប្បាយបន្ថែមថា ការប្រែក្លាយប្រទេសក្នុងតំបន់ជាប៉ូលសេដ្ឋកិច្ចស្នូលមួយត្រូវការតំណភ្ជាប់ផ្នែករឹង និងផ្នែកទន់ជាច្រើនទៀត ក្រៅពីការភ្ជាប់ផ្លូវគោក ដូចជាការតភ្ជាប់បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ការគ្រប់គ្រងជំងឺឆ្លង ការសម្របសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងស្ថាប័នជាដើម។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យឯកទេសផ្នែកអាស៊ីនៅសកលវិទ្យាល័យលីដប្រទេសអង់គ្លេស ថ្លែងថា ការតភ្ជាប់ប្រទេសទាំងបីតាមផ្លូវគោកគឺមានសភាពរលូនហើយ ប៉ុន្តែការតភ្ជាប់តាមផ្លូវដែក និងផ្លូវទឹកនៅតែនៅអន់ថយនៅឡើយ។
«ច្រកផ្លូវសេដ្ឋកិច្ចខាងត្បូងទន្លេមេគង្គហ្នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក៏ដូចជាសមាហរណកម្មជារួមរបស់អាស៊ានដើម្បីឆ្ពោះទៅសម្រេចបានសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ បើយើងក្រឡេកមើលផ្លូវថ្នល់មានការតភ្ជាប់គ្នាល្អបង្គួរហើយ។ ការភ្ជាប់កម្ពុជាយើងជាមួយវៀតណាមនៅមានតែបញ្ហាមួយទេ គឺស្ពានអ្នកលឿង។ ដូច្នេះពេលស្ពានអ្នកលឿងបានបញ្ចប់ វាអាចភ្ជាប់ពីវៀតណាមដល់ថៃហើយ។ ប៉ុន្តែការភ្ជាប់ផ្លូវទឹកនិងផ្លូវដែកមានការនៅស្មុគស្មាញច្រើន ជាពិសេសផ្លូវដែក។ យើងអត់ទាន់មានផ្លូវដែកភ្ជាប់ពីកម្ពុជាទៅវៀតណាមទេ ហើយពីកម្ពុជាទៅថៃក៏អត់ទាន់មានដែរ»។
សព្វថ្ងៃនេះកម្ពុជាមានផ្លូវគោកប្រវែងជាង៤៤ម៉ឺនគីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិមានប្រវែង៥២៦៣គីឡូម៉ែត្រ។
ចំណែកឯផ្លូវដែកវិញ កម្ពុជាមានផ្លូវដែកពីរខ្សែដែលសល់តាំងពីសម័យសង្គមរាស្ត្រនិយម ដែលភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅកាន់ច្រកប៉ោយប៉ែត ដែលមានចម្ងាយសរុប២៦៤គីឡូម៉ែត្រ។ នៅឆ្នាំ២០០៦ កម្ពុជាទទួលជំនួយនិងកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលអូស្ត្រាលីចំនួន១៤០លានដុល្លារដើម្បីជួសជុលផ្លូវរថភ្លើងទាំងពីរខ្សែនេះឱ្យដំណើរការឡើងវិញ។
ការដឹកជញ្ជូននៅកម្ពុជានៅមានតម្លៃខ្ពស់ជាងប្រទេសជិតខាងនៅឡើយ។ បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា តម្លៃដឹកជញ្ជូនចម្ងាយផ្លូវ១០០គីឡូម៉ែត្រនៅកម្ពុជា គេត្រូវចំណាយពី៩ទៅ១៣ដុល្លារក្នុងមួយតោន រីឯក្នុងប្រទេសថៃគេចំណាយ៦ដុល្លារ និងនៅវៀតណាម គេចំណាយ ៧ដុល្លារ។ ដូច្នេះអ្នកជំនាញបានវាយតម្លៃថា ការពង្រឹងការតភ្ជាប់តាមផ្លូវគោកក្នុងគម្រោងច្រករបៀងសេដ្ឋកិច្ចខាងត្បូងនេះនឹងជួយកាត់បន្ថយគម្លាតនៃការចំណាយនេះ និងភ្ជាប់កម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់អាស៊ានបានកាន់តែប្រសើរ ខណៈពេលដែលសមាហរណកម្មអាស៊ាននឹងចូលជាធរមាននៅឆ្នាំ២០១៥ខាងមុននេះ៕