ការអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលាលែងពីតំណែងកើនឡើង
Your browser doesn’t support HTML5
ខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) កំពុងបន្តទៅមុខ អ្នកខ្លះនៅអ៊ីស្រាអែលថា វាដល់ពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវលាលែងពីតំណែងហើយ។ លោក Netanyahu បានគេចវេសមិនទទួលខុសត្រូវចំពោះការបរាជ័យរបស់លោកក្នុងការការពារអ៊ីស្រាអែលពីការវាយប្រហារថ្ងៃទី ៧ ខែតុលាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលយ៉ាងតិច ១.៤០០ នាក់។ លោក Netanyahu ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកមិនមានចេតនាចង់ចុះចេញពីតំណែងនោះទេ។ អ្នកស្រី Linda Gradstein រាយការណ៍អំពីរឿងនេះពីទីក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕