កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អភិបាលរដ្ឋ California លោក Gavin Newsom បានបញ្ជាឲ្យពលរដ្ឋទាំង៤០លាននាក់នៃនៅក្នុងរដ្ឋនេះស្នាក់នៅផ្ទះ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋនេះដើម្បីទប់ទល់នឹងជំងឺ COVID-19។
លោក Newsom បានចេញបទបញ្ជានេះ បន្ទាប់ពីមានមនុស្ស ៩ នាក់បានស្លាប់ និង ៩៥៨ នាក់បានឆ្លងមេរោគនេះនៅក្នុងរដ្ឋ California។
ការបិទការដើរហើរមួយរយៈសម្រាប់រដ្ឋ California ទាំងមូលនេះ បានធ្វើឡើងបន្ទាប់ពីស្រុក Los Angeles (Los Angeles County) បានចេញបទបញ្ជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យមានការបិទផ្សារទំនើប កន្លែងលក់រាយមិនសំខាន់ និងកន្លែងក្មេងលេងនៅទូទាំងស្រុក។
លោក Newsom បានស្នើសភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនូវថវិកាសហព័ន្ធចំនួន ១ ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិផ្នែកសុខាភិបាលដែលនឹងកើតឡើង៕