Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ ក្រោយពីព្រះពុទ្ធបរិនិព្វានអស់រយះ២.៥៥៦មកទល់សព្វថ្ងៃនេះ មនុស្សក្នុងពិភពលោកចំនួនប្រមាណ៦០០លាននាក់ បានគោរពនិងដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធ។
ពលរដ្ឋមួយចំនួននៅបស្ចឹមប្រទេសដែលធ្លាប់គោរពសាសនានៃបុព្វបុរសរបស់គេ បានងាកមកចាប់អារម្មណ៍លើសាសនាព្រះពុទ្ធ បានធ្វើការសិក្សាស្រាវជ្រាវ អំពីព្រះពុទ្ធសាសនា ហើយអ្នកខ្លះបានបួសជាភិក្ខុ ឬភិក្ខុនីជាច្រើនរូបទៀតផង។
តើព្រះពុទ្ធសាសនាមានសារៈសំខាន់ដូចម្តេចខ្លះនៅក្នុងសង្គមសម័យទំនើប? តើព្រះសង្ឃព្រះពុទ្ធសាសនាអាចប្រើសម្ភារៈទំនើបដូចជាទូរស័ព្ទដៃនិងកុំព្យូទ័របានទេ? តើព្រះសង្ឃអាចប្រើបណ្តាញសង្គម Facebook បានឬទេ? តើព្រះសង្ឃអាចធ្វើការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយបានដែរឬទេ?
តើអ្នកប្រតិបត្តិបទទូន្មានព្រះពុទ្ធសាសនាដែរឬទេ? តើអ្នកយល់យ៉ាងណាដែរចំពោះតួនាទីព្រះពុទ្ធសាសនាក្នុងសម័យទំនើប?