ពុទ្ធមណ្ឌលវិបស្សនាធុរៈមានបើកវគ្គវិបស្សនាសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទបដិបត្តិនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៅឧដុង្គ និងនៅព្រៃឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ដោយប្រតិបត្តិតឹងរ៉ឹងក្នុងការអប់រំទូន្មានចិត្តឲ្យស្ងប់ ឈានទៅរកការកម្ចាត់បង់នូវកិលេស និងមានបណ្តុះគ្រូធម្មាចារ្យខាងវិបស្សនាសម្រាប់ចេញទៅបង្រៀនព្រះសង្ឃនិងពុទ្ធបរិស័ទនៅតាមបណ្តាខេត្ត។ កិច្ចប្រតិបត្តិសមាធិនិងវិបស្សនាទាំងពីរនេះកំពុងមានប្រជាប្រិយភាពខ្លាំងនៅបស្ចឹមប្រទេស។ ជាពិសេសជនជាតិអាមេរិកាំងរកឃើញថា វិធីប្រតិបត្តិតាមបែបព្រះពុទ្ធសាសនានេះអាចជួយពួកគេបានច្រើន ដូច្នេះហើយគេបានបើកឲ្យមានកម្មវិធីសមាធិនៅតាមសាកលវិទ្យាល័យខ្លះៗ និងនៅតាមមន្ទីរពេទ្យ។
ព្រះតេជព្រះគុណ សួន សុខសាន ព្រះគ្រូធម្មាចារ្យក្នុងកម្មវិធីសមាទានធុតង្គ នៅព្រៃឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ព្រះតេជគុណ សុខ វ៉ា គង់នៅព្រៃធុតង្គ ស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឧបាសិកា ឡេង ចេងលាង អធិបតីរងទី៣នៃពុទ្ធមណ្ឌលវិបស្សនាធុរៈរបស់ព្រះរាជាណាចក្រកម្ពុជានិងជាវេជ្ជបណ្ឌិតប្រចាំពុទ្ធមណ្ឌល ជាវាគ្មិននៅក្នុងកម្មវិធី «ហេឡូវីអូអេ» នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១២។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com