ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាបាននាំគ្នាដើរដង្ហែជាក្បួននៅតាមផ្លូវក្នុងរាជធានីភ្នំពេញជាថ្មីទៀតនៅថ្ងៃអង្គារនេះ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារដីធ្លីគឺអ្នកស្រីយ៉ោម បុប្ផា។ អ្នកស្រី យ៉ោម បុប្ផាកំពុងជាប់ក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ថា បានបង្កអំពើហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។
ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាបានហែក្បួនតវ៉ានៅពីមុខតុលាការកំពូលក្នុងរាជធានីភ្នំពេញជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី១០ខែកញ្ញានេះដើម្បីទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផាចេញពីពន្ធនាគារ។
បន្ទាប់ពីឈរស្រែកទាមទារយុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផាមួយសន្ទុះមក ក្រុមអ្នកតវ៉ាក៏បាននាំគ្នាដើរដង្ហែក្បួនតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅការិយាល័យសហភាពអឺរ៉ុប ដោយបានទម្លុះរបាំងនៃកងកម្លាំងអាជ្ញាធរដែលបានព្យាយាមរារាំងពួកគេមិនឲ្យទៅដល់គោលដៅដែលស្ថិតនៅជិតផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្បែរវិមានឯករាជ្យនោះ។
សុង ស្រីលាបគឺជាតំណាងម្នាក់របស់ក្រុមអ្នកតវ៉ាទាំងនេះ។
«ក្នុងនាមពួកខ្ញុំជាប្រជាពលរដ្ឋរងទុក្ខ ហើយដោយសារសហគមន៍អឺរ៉ុបគឺជាប្រទេសមួយប្រជាធិបតេយ្យ ក៏ជាប្រទេសផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពួកខ្ញុំត្រូវមកទីនេះដើម្បីឲ្យគាត់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យដោយផ្តល់យុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផា»។
រហូតមកដល់ពេលនេះ អ្នកស្រីយ៉ោម បុប្ផាបានជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំមកហើយ បន្ទាប់ពីត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់ថា អ្នកស្រីបានបង្កហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។
ប៉ុន្តែក្រុមអ្នកតវ៉ាដែលរួមមានទាំងកូនប្រុសនិងស្វាមីរបស់អ្នកស្រីផងនោះ អះអាងថា ការកាត់ទោសអ្នកស្រីយ៉ោម បុប្ផាគឺដើម្បីបំបាក់ស្មារតីរបស់ក្រុមអ្នកភូមិដែលហ៊ានងើបឡើងតវ៉ាប្រឆាំងនឹងការបណ្តេញពួកគេចេញពីលំនៅដ្ឋានដោយបង្ខំតែប៉ុណ្ណោះ។
លោកលួស សាខនគឺជាស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា។
«ត្រូវតែដោះលែងអ្នកស្រីយ៉ោម បុប្ផាជាបន្ទាន់!»
តំណាងពីររូបរបស់ក្រុមអ្នកតវ៉ាត្រូវបានអនុញ្ញាតឲ្យចូលជួបមន្ត្រីសហភាពអឺរ៉ុប ដើម្បីផ្ញើរសារនៃការទាមទាររបស់ពួកគេ។
អ្នកស្រីទេព វន្នី ដែលជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំសកលរបស់អង្គការVital Voicesគឺជាអ្នកដឹកនាំក្រុមអ្នកតវ៉ានេះ។
«អម្បាញ់ម៉ិញនេះ គាត់ឲ្យជួបជាមួយតំណាងរបស់គាត់សិនដើម្បីកុំឲ្យប្រជាជនរង់ចាំយូរ ហេវបាយ។ ហើយតំណាងរបស់គាត់នឹងពាំនាំសាររបស់ពួកខ្ញុំទៅដល់អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ហើយអគ្គរដ្ឋទូតនឹងរកពេលវេលានិងថ្ងៃណាមួយជួបពួកខ្ញុំផ្ទាល់ទៀត»។
ក្រុមអ្នកតវ៉ាក៏បានដើរដង្ហែក្បួនឆ្ពោះទៅធនាគារពិភពលោកផងដែរ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័ននេះ ឲ្យជួយរកយុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផា។
ប៉ុន្តែមន្ត្រីនៃស្ថាប័នទាំងពីរមិនបានឆ្លើយតបភ្លាមៗទៅតាមសំណើសុំរបស់ក្រុមអ្នកតវ៉ានោះទេ ដោយពួកគេនិយាយថា ពួកគេត្រូវឆ្លងថ្នាក់ដឹកនាំនៃស្ថាប័នរបស់ពួកគេរៀងៗខ្លួនជាមុនសិន។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ានិយាយថា ការកាត់ទោសក្នុងករណីអ្នកស្រីយ៉ោម បុប្ផាគឺខុសគ្នាស្រឡះពីការកាត់ទោសក្នុងករណីលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីឲ្យរងរបួសចំនួនបីនាក់ ប៉ុន្តែនៅតែអាចមានសេរីភាពរហូតមកដល់សព្វថ្ងៃ។
ដូច្នេះក្រុមអ្នកតវ៉ាទាំងនេះអះអាងថា ពួកគេនឹងនៅតែបន្តការទាមទាររបស់ខ្លួនតទៅទៀត រហូតទាល់តែអ្នកស្រីយ៉ោម បុប្ផាត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕