លោក Biden ព្រមានលោក Netanyahu ថា អ៊ីស្រាអែលកំពុងបាត់បង់ការគាំទ្រក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់
Your browser doesn’t support HTML5
ការគាំទ្ររបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចំពោះប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas) បាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងទាំងពីជនជាតិអាមេរិកាំងដែលតវ៉ាចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីននិងពីបុគ្គលិកក្រសួងការបរទេសអាមេរិកដែលអំពាវនាវឱ្យមានបទឈប់បាញ់គ្នា។ ទន្ទឹមនឹងនេះ លោក Biden បានផ្តល់សញ្ញាដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឱ្យផ្លាស់ប្តូរវិធីបើមិនដូច្នេះទេនឹងប៉ះពាល់ដល់ជំហរអន្តរជាតិ។ អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់របស់ VOA អ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕