លោក Biden អំពាវនាវ​ឱ្យ​មាន​សាមគ្គីភាព និង​ការ​ទទួល​ស្គាល់​បន្ទាប់​ពី​លោក Trump ឈ្នះ​ការ​បោះឆ្នោត​ម្តងទៀត

Your browser doesn’t support HTML5

ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ទទួល​ស្គាល់លទ្ធផល​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ  ដែល​អតីត​ប្រធានាធិបតី​លោក Donald Trump ​ឈ្នះ​បេក្ខជន​ដែល​លោក Biden បាន​ជ្រើស​តាំង​ គឺ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris។ លោក​បាន​សន្យា​ថា ​នឹង​ផ្ទេរ​អំណាច​ឱ្យ​លោក​ Trump វិញ​ដែល​ធ្លាប់​បាន​ជំរុញ​អ្នកគាំទ្រ​ខ្លួន​ឱ្យ​សម្រុក​ចូល​វិមាន​សភា​ពេល​ដែល​សភា​ទទួល​ស្គាល់​ជ័យ​ជម្នះ​ការ​បោះឆ្នោត​ឆ្នាំ២០២០​របស់​លោក Biden។ អ្នកស្រី Anita Powell នៃ​វីអូអេ​ជូនសេចក្តីរាយការណ៍។ កញ្ញា ទុំ ម្លិះ ជូន​សេចក្តី​ប្រែសម្រួល​ដូចតទៅ។