ប្រធានាធិបតីស.រ.អ.លោក Joe Biden នឹងធ្វើការចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃព្រហស្បតិ៍នេះនៅសេតវិមាន។
សេតវិមានបាននិយាយនៅមុនជំនួបនេះថា៖ «ទស្សនកិច្ចនេះនឹងពង្រឹងការប្តេជ្ញារបស់ប្រទេសយើងទាំងពីរដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយសេរី បើកចំហ សំបូររុងរឿងនិងមានសន្តិសុខនិងការតាំងចិត្តដូចគ្នាដើម្បីភាពដៃគូខាងបច្ចេកវិទ្យា មានរួមក្នុងការការពារ ថាមពលស្អាតនិងអវកាស»។
នៅក្នុងចំណាត់ការមួយមិនសូវមានធ្វើសម្រាប់មេដឹកនាំឥណ្ឌារូបនេះ លោក Modi និងលោក Biden មានកំណត់នឹងធ្វើសន្និសីទកាសែតរួមគ្នាមួយនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Modi ក៏មានកំណត់នឹងថ្លែងសុន្ទរកថាទៅកាន់ការប្រជុំរួមគ្នានៃសភាស.រ.អ.ផងដែរ។
ពិធីជប់លៀងអាហារពេលយប់ផ្លូវរដ្ឋនៅសេតវិមាននឹងបញ្ចប់ពិធីនានានៅថ្ងៃព្រហស្បតិ៍នេះ៕
ព័ត៌មានខ្លះសម្រាប់រឿងនេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters.